ជាមួយបរិយាកាសស្ថាបត្យកម្មដែលមានលក្ខណៈបែបបុរាណ ទេសភាពស្រះទឹកខៀវស្រងាត់ រួមជាមួយសកម្មភាពទស្សនា កម្សាន្ត ភ្លក់រសជាតិម្ហូបអាហារ និងសម្រាកលម្ហែកាយជាច្រើន រមណីយដ្ឋានទេសចរណ៍ផ្ទះបុរាណនៅឃុំដាយអាង ខេត្តវិញឡុង នាំមកជូនភ្ញៀវទេសចរឆ្លងកាត់ពិសោធន៍គួរជាទីរីករាយជាច្រើន ក្នុងបរិយាកាសប្រកបដិតដាមដោយអតីតកាល។




ផ្ទះបុរាណបានសាងសង់ពីឈើប្រណីតរួមផ្សំជាមួយបេតុងដែកថែប ពោរពេញដោយរចនាបថស្ថាបត្យកម្មបុរាណ។
រមណីយដ្ឋានទេសចរណ៍ផ្ទះបុរាណបានសាងសង់ឡើងដោយមានពីរមណ្ឌលគឺ ផ្ទះបុរាណទី១ និងផ្ទះបុរាណទី២ បម្រើឱ្យតម្រូវការទស្សនា កម្សាន្ត ឆ្លងកាត់ពិសោធន៍ និងសម្រាករបស់ភ្ញៀវទេសចរ។ ក្នុងនោះ ផ្ទះបុរាណទី២ មានផ្ទៃសាងសង់ប្រមាណ ២ ហិកតា បានវិនិយោគយកលំនាំត្រាប់តាមទីក្រុងបុរាណហោយអាងបង្រួមតូច។ មកទីនេះ ភ្ញៀវទេសចរងាយនឹងចាប់អារម្មណ៍ពីព្រោះផ្ទះដែលបានសាងសង់យកតាមរចនាបថបែបបុរាណ។ សំណង់មួយចំនួនបានធ្វើពីឈើប្រណីត ដែលមានលម្អិតដោយស្ថាបត្យកម្មបុរាណជាច្រើន; ទន្ទឹមនឹងនោះគឺផ្ទះជាន់ដែលសាងសង់ពីបេតុងដែកថែបប៉ុន្តែនៅតែបានរចនាតាមលំនាំបែបបុរាណ។ សំណង់នីមួយៗបានរៀបចំយ៉ាងស្របគ្នាជាមួយដើមឈើនិងស្រះទឹក បង្កបរិយាកាសស្និទ្ធស្នាលផង ប្រកបដោយពណ៌សម្បុរនឹកដល់ពីអតីតកាលផង។ នេះក៏ជាកន្លែងដែលសមស្របដើម្បីភ្ញៀវទេសចរទស្សនា ស្វែងយល់ពីស្ថាបត្យកម្ម ថតរូប និងរក្សាទុកនូវពេលវេលាដែលគួរចងចាំ។ ក្នុងបរិវេណក៏មានវត្ថុជាច្រើនដែលមានទ្រង់ទ្រាយបែបបុរាណបានរៀបចំ តាំងបង្ហាញ រួមចំណែកស្តែងឡើងវិញនូវបរិយាកាសរស់នៅរបស់សម័យដើម និងបង្កើតចំណុចសំខាន់បន្ថែមសម្រាប់តំបន់ទេសចរណ៍។


វត្ថុបុរាណដែលបានតាំងបង្ហាញក្នុងផ្ទះបុរាណ បម្រើឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់ពីលក្ខណៈវប្បធម៌ ជីវភាពសម័យដើម។
ក្នុងចំណោមចំណុចលេចធ្លោមួយនៃផ្ទះបុរាណទី២ គឺជាស្រះទឹកសិប្បនិម្មិតរាងបួនជ្រុងទ្រវែងព័ទ្ធជុំវិញបរិវេណ បង្កជាទេសភាពដ៏ស្រស់ស្អាត និងត្រជាក់ស្រួល។ ភ្ញៀវទេសចរអាចនឹងដើរជុំវិញស្រះ គយគន់ទេសភាព ទស្សនាស្ពានរូបដៃ ឬឆ្លងកាត់ពិសោធន៍ជិះទូកទាលើផ្ទៃស្រះ។ បរិយាកាសស្រះទឹកគួបផ្សំជាមួយដើមឈើជាច្រើនមានអារម្មណ៍ថាត្រជាក់ស្រួល ស្ងប់ស្ងាត់ សមស្របសម្រាប់គ្រួសារនិងក្រុមមិត្តភក្តិកម្សាន្ត លម្ហែអារម្មណ៍។


ភ្ញៀវទេសចរទស្សនាផ្ទះបុរាណ និងថតរូបអនុស្សាវរីយ៍។
ទន្ទឹមនឹងនោះ រមណីយដ្ឋានទេសចរណ៍ក៏មានអាងហែលទឹកសិប្បនិម្មិតសម្រាប់បម្រើភ្ញៀវទេសចរដែលមានតម្រូវការកម្សាន្ត បំបាត់ភាពក្តៅ និងបណ្តែតអារម្មណ៍ក្រោមទឹក។ តំបន់កណ្តាលអាងបានរៀបចំបម្រើការបរិភោគអាហារ ជួយភ្ញៀវទេសចរសម្រាកផង ភ្លក់រសជាតិម្ហូបអាហារនិងគយគន់ទេសភាពផង។ ក្រោយពេលទស្សនា កម្សាន្ត ភ្ញៀវទេសចរអាចនឹងភ្លក់រសជាតិម្ហូបអាហារស្រុកស្រែ ធ្លាប់ដឹងឮនៃតំបន់ភាគខាងលិច ក្នុងនោះមាននំបញ្ចុកទឹកសម្ល។ រសជាតិដ៏ឈ្ងុយឆ្ងាញ់ ជិតស្និទ្ធនៃមុខម្ហូបរួមចំណែកបង្កការឆ្លងកាត់ពិសោធន៍ម្ហូបអាហារបន្ថែមសម្រាប់ដំណើរកម្សាន្ត។


ស្ពានដែលឆ្លងកាត់ស្រះសិប្បនិម្មិតក្នុងបរិវេណផ្ទះបុរាណ ផ្តល់ចំណុចសំខាន់សម្រាប់ទេសភាពនិងងាយស្រួលសម្រាប់ភ្ញៀវទេសចរកម្សាន្ត។
ជាពិសេស ចំពោះភ្ញៀវទេសចរដែលចង់ចំណាយពេលវេលាច្រើនស្វែងយល់ ឬមានតម្រូវការស្នាក់នៅពេលយប់ រមណីយដ្ឋានទេសចរណ៍ផ្ទះបុរាណមានបន្ទប់បម្រើការស្នាក់នៅផងដែរ។ ក្រោយពីមួយថ្ងៃទស្សនា កម្សាន្ត ឆ្លងកាត់ពិសោធន៍សកម្មភាពនៅលើស្រះ អាងហែលទឹក និងភ្លក់រសជាតិម្ហូបអាហារ ភ្ញៀវទេសចរអាចនឹងសម្រាកនៅរមណីយដ្ឋានទេសចរណ៍ មិនបាច់ធ្វើដំណើរទៅកន្លែងផ្សេងទៀតទេ។ ការរៀបចំបន្ទប់ស្នាក់នៅជួយភ្ញៀវទេសចរម្ចាស់ការជាងពីពេលវេលា ពិសេសចំពោះគ្រួសារនិងក្រុមមិត្តភក្តិដែលចង់រួមគ្នាកម្សាន្តជាមួយនឹងសម្រាកលម្ហែកាយ។ ជាមួយលំនាំរួមមានផ្ទះបុរាណទី១ និងផ្ទះបុរាណទី២ រួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណ ទេសភាពស្រះទឹក ដើមឈើ វត្ថុបុរាណព្រមទាំងសកម្មភាពជិះទូកទា អាងហែលទឹក ម្ហូបអាហារ និងការស្នាក់នៅ រមណីយដ្ឋានទេសចរណ៍ផ្ទះបុរាណនាំមកនូវការជ្រើសរើសឆ្លងកាត់ពិសោធន៍ជាច្រើនក្នុងបរិយាកាសតែមួយ។ ភ្ញៀវទេសចរអាចនឹងមកទីនេះក្នុងថ្ងៃដើម្បីទស្សនា កម្សាន្ត ថតរូប ឬជ្រើសរើសស្នាក់នៅពេលយប់ដើម្បីមានពេលសម្រាកលម្ហែអារម្មណ៍រីករាយនឹងបរិយាកាសស្ងប់ស្ងាត់។
ការរួមបញ្ចូលគ្នារវាងសំណង់ដែលមានរចនាបថស្ថាបត្យកម្មបុរាណជាមួយសេវាកម្មកម្សាន្ត ទទួលទានអាហារ និងសម្រាកលម្ហែកាយបង្កបានជាលក្ខណៈពិសេសដោយឡែកសម្រាប់រមណីយដ្ឋានទេសចរណ៍ផ្ទះបុរាណ។ មិនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេ ទីនេះថែមទាំងជាបរិយាកាសដើម្បីភ្ញៀវទេសចរសម្រាកលម្ហែអារម្មណ៍ ឆ្លងកាត់ពិសោធន៍ និងស្វែងយល់ពីភាពស្រស់ស្អាតដែលមានពណ៌សម្បុរនឹកដល់ពីអតីតកាលទៀតផង។ ជាមួយឧត្តមភាពអំពីទេសភាពនិងសម្បូរបែបនៃសកម្មភាព រមណីយដ្ឋានទេសចរណ៍ផ្ទះបុរាណរួមចំណែកបង្កើតផលិតផលទេសចរណ៍បន្ថែម ធ្វើឱ្យសម្បូរបែបជាកន្លែងគោលដៅនីមួយៗលើភូមិឋានឃុំដាយអាង និយាយដោយឡែក និងខេត្តវិញឡុងនិយាយរួម ឆ្លើយតបនឹងតម្រូវការទស្សនា កម្សាន្ត និងសម្រាកលម្ហែកាយរបស់ប្រជាជននិងភ្ញៀវទេសចរ៕
ទីទុយ - លីសៀ