(អ.ឡ) កាលពីយប់ថ្ងៃទី៣ ខែកញ្ញា នៅពហុកីឡាដ្ឋានមជ្ឈមណ្ឌលហ្វឹកហាត់និងប្រកួតកីឡាទីក្រុងកឹងធើ (សង្កាត់កៃខេ) មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានសហការជាមួយនាយកដ្ឋានកីឡាអប់រំកាយវៀតណាម ចាត់តាំងពិធីបើកវគ្គប្រដាលគុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦។
អញ្ជើញចូលរួមពិធីនេះ មានលោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លោកលីរដ្ឋា អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកស្រី តូអាយវ៉ាង អនុប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ លោកង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ប្រធានគណៈចាត់តាំងការប្រកួត លោកង្វៀងហុងមិញ អនុប្រធាននាយកដ្ឋានកីឡាអប់រំកាយវៀតណាម លោកមៀមរ៉ា ប្រធានកិត្តិយសសហព័ន្ធគុនខ្មែរអន្តរជាតិ តំណាងថ្នាក់ដឹកនាំសហព័ន្ធអន្តរជាតិ សហព័ន្ធ Kickboxing វៀតណាម គ្រប់មន្ទីរ គណៈ ផ្នែក អង្គការមហាជននិងឃុំ សង្កាត់នានាលើភូមិឋានទីក្រុង។

អ្នកតំណាងទាំងឡាយចូលរួមពិធីបើកវគ្គ។

ទស្សនិកជនច្រើនកុះករ ចូលរួមគាំទ្រអត្តពលិក។

លោកមៀមរ៉ា ប្រធានកិត្តិយសសហព័ន្ធគុនខ្មែរអន្តរជាតិ ថ្លែងការណ៍នៅក្នុងពិធីបើកវគ្គ។
ជំនួសមុខសហព័ន្ធគុនខ្មែរអន្តរជាតិ លោកមៀមរ៉ា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាម រដ្ឋអំណាចទីក្រុងកឹងធើ។ បានផ្តល់ការទទួលស្វាគមន៍ជាទីកក់ក្តៅ រៀបចំការងារយ៉ាងហ្មត់ចត់ ជំនាញ មួយអន្លើដោយការខិតខំយ៉ាងទំហឹងនិងអស់ពីចិត្តក្នុងការជំរុញអភិវឌ្ឍវិញ្ញាសាកីឡាប្រដាល បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ការប្រកួត។ ការប្រដាលគុនខ្មែរជើងឯកអាស៊ី លើកទី១ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវតិ្តសាស្ត្រសម្រាប់ការអភិវឌ្ឍ បើកទូលាយគុនខ្មែរលើវិសាលភាពអន្តរជាតិ ក្លាយជាទិវាបុណ្យនៃចំណងមិត្តភាពអន្តរជាតិនិងស្មារតីកីឡា។

ក្រុមអត្តពលិកគុនខ្មែរវៀតណាមដង្ហែក្បួនឆ្លងកាត់វេទិកា។
ការប្រដាលគុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦ បានប្រមូលផ្តុំគ្រូបង្វឹក អត្តពលិកចំនួន២៣៦នាក់ មកពី១១ប្រទេស រួមមាន៖ អាហ្វហ្គានីស្ថាន កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូងនិងវៀតណាម ប្រកួតដណ្តើមមេដាយ៧០គ្រឿង។

ប្រទេសទាំង១១ចូលរួមប្រកួតកីឡាជើងឯកគុនខ្មែរអាស៊ី លើកទី១ ឆ្នាំ២០២៦។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនបាច់ផ្កាដល់ក្រុមចូលរួមការប្រកួត។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរអន្តរជាតិ នាយកដ្ឋានកីឡាអប់រំកាយវៀតណាម ជូនបាច់ផ្កាដល់ក្រុមអត្តពលិកចូលរួមការប្រកួត។

លោកលីរដ្ឋា អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនបាច់ផ្កាដល់អង្គភាពផ្តល់ហិរញ្ញប្បទាន។
ក្នុងនោះ ក្រុមម្ចាស់ផ្ទះវៀតណាមចូលរួមការប្រកួត ដោយមានគ្រូបង្វឹក១៧នាក់ អត្តពលិក៦៣នាក់ មកពីបណ្តាខេត្ត ក្រុង រួមមាន៖ ទីក្រុងកឹងធើ ទីក្រុងហូជីមិញ អាងយ៉ាង ហាយផុង ដាណាំង ក្វាងង៉ៃ ថាញហ្វា វិញឡុង ដុងណាយ ថាយង្វៀន តៀងក្វាង ដុងថាប យ៉ាឡាយនិងតីនិញ។

លោកង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ប្រធានគណៈចាត់តាំងការប្រកួត ថ្លែងការណ៍នៅក្នុងពិធីបើកវគ្គ។
ថ្លែងការណ៍ក្នុងពិធីបើកវគ្គ លោកង្វៀងវ៉ាំងបៃ បញ្ជាក់៖ ទីក្រុងកឹងធើមានកិត្តិយសទទួលរៀបចំចាត់តាំងការប្រកួត នេះគឺជាឱកាសដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយដល់មិត្តភក្តិ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ អំពីទឹកដីនិងប្រជាជនវៀតណាមនិយាយរួមនិងទីក្រុងកឹងធើនិយាយដោយឡែក គឺពោពេញដោយសក្តានុភាព ស្និទ្ធស្នាល ស្រឡាញ់រាប់អានភ្ញៀវ។ ការប្រដាលគុនខ្មែរជើងឯកអាស៊ី លើកទី១ ដើម្បីជំរុញការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍក្បាច់គុនរវាងប្រទេសនានាក្នុងតំបន់។ ខ្ញុំជឿជាក់អត្តពលិកនឹងប្រកួតប្រជែងអស់ពីសមត្ថភាពក្នុងស្មារតីកីឡា “សាមគ្គី ស្មោះត្រង់ ថ្លៃថ្នូរ” នាំមកបរិយាកាសយ៉ាងផុលផុស ជាមួយគុណភាពជំនាញខ្ពស់។
ការប្រដាលគុនខ្មែរ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៨ ខែកញ្ញា។

អត្តពលិកធ្វើសច្ចាប្រណិធាន។

បរិយាកាសនៅពហុកីឡាដ្ឋានមជ្ឈមណ្ឌហ្វឹកហាត់និងប្រកួតកីឡាទីក្រុងកឹងធើ មានភាពអ៊ូអរក្តៅឡើង ដោយការបើកវគ្គប្រកួត។

អត្តពលិកវៀតណាម (អាវក្រហម) ក្នុងការប្រកួតបន្ទាប់ពីបើកវគ្គ។

វគ្គប្រកួតមួយក្នុងការប្រដាលគុនខ្មែរជើងឯក លើកទី១ ឆ្នាំ២០២៦។
ហុងញ៉ុង-មុនី