អំណរខួបអនុស្សាវរីយ៍៨១ឆ្នាំ បដិវត្តន៍ខែសីហាជោគជ័យ (១៩/៨/១៩៤៥ - ១៩/៨/២០២៦) និងបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៦) សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ទីក្រុងកឹងធើអនុវត្តសំណង់ និងផ្នែកការងារជាច្រើនដើម្បីសហគមន៍។
ថ្ងៃ ២៦ ខែសីហា សម្ព័ន្ធយុវជនសង្កាត់ភឿកធើយ បានបង្ហាញសំណង់ “ពន្លឺបៃតង - ប៊ិញអាងភ្លឺចែងចាំង” នៅមណ្ឌលប៊ិញអាង។ សំណង់រួមមាន ៤០ បង្គោលនិងអំពូលភ្លើងបំភ្លឺសាធារណៈ ជាមួយតម្លៃសរុប ៨០ លានដុង រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពទីក្រុង។

យុវវ័យឃុំឡុងហ៊ឹងដោះដូរជាមួយសាក្សីប្រវត្តិសាស្ត្រ ក្រោមប្រធានបទ
“រឿងរ៉ាវសម័យភ្លើងសង្គ្រាម”។
មុននោះ សម្ព័ន្ធយុវជនឃុំវិញថាញ់ បានសហការជាមួយក្រុមយុវជននគរបាលទីក្រុងកឹងធើ និងបណ្តាអាជីវកម្ម ចាត់តាំងពិនិត្យជំងឺ ពិគ្រោះសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជន និងកុមារចំនួន ១.៣០០ នាក់ ដែលមានជីវភាពលំបាកលើភូមិឋាន។ តាមរយៈនោះ ប្រជាជនបានពិនិត្យ ពិគ្រោះ និងអនុវត្តបច្ចេកទេសពិនិត្យសុខភាពគឺ៖ ថតកម្មរស្មីអិក្ស ឆ្លុះអេកូ វាស់ចង្វាក់បេះដូង; បានទទួលថ្នាំ និងអំណោយ។
យុវវ័យសង្កាត់កៃខេ និងឃុំឡុងហ៊ឹង ទើបចាត់តាំងកម្មវិធីដោះដូរ ឃោសនាអំពីរឿងរ៉ាវប្រវត្តិសាស្ត្រ ក្រោមប្រធានបទ “រឿងរ៉ាវសម័យភ្លើងសង្គ្រាម”។ សមាជិកសម្ព័ន្ធយុវជនជាង ១០០ នាក់បានរួមគ្នាស្តាប់រឿងរ៉ាវពិតប្រាកដ និងរំជួលចិត្តអំពីសម័យប្រយុទ្ធនិងលះបង់ដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេសពីសំណាក់អតីតយុទ្ធជនគ្រប់រូប។ ផ្តើមពីនោះ ជួយឱ្យយុវវ័យជំនាន់ក្រោយកាន់តែយល់ច្បាស់ស៊ីជម្រៅជាងទៀត និងចេះគោរពឱ្យតម្លៃនៃសន្តិភាព ការពលី លះបង់ របស់រៀមច្បងជំនាន់មុន។
ដើម្បីអប់រំប្រវេណីប្រវត្តិសាស្ត្រដល់យុវវ័យជំនាន់ក្រោយ សម្ព័ន្ធយុវជនទីក្រុង - សមាគមសហព័ន្ធយុវជនវៀតណាមទីក្រុងបំផុសចលនា “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” ផ្សារភ្ជាប់ជាមួយខួបអនុស្សាវរីយ៍ ៨១ ឆ្នាំបដិវត្តន៍ខែសីហាជោគជ័យ និងបុណ្យជាតិ ២ កញ្ញា។ តាមរយៈនោះ ចាប់ពីពេលនេះរហូតដល់ខែកញ្ញា ឆ្នាំ ២០២៦ គ្រប់លំដាប់ថ្នាក់សម្ព័ន្ធយុវជនទីក្រុង ជំរុញសកម្មភាពសន្ទនា ដោះដូរជាមួយសាក្សីប្រវត្តិសាស្ត្រ សួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ អតីតយុទ្ធជន អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍; ចេញដំណើរអនុវត្តសំណង់ និងផ្នែកការងារផ្សេងៗដើម្បីសហគមន៍ ពិសេសគឺជួសជុលផ្ទះ សម្អាតអនាម័យនៅតាមមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌លើភូមិឋានទីក្រុង៕
ក្វឹកថាយ - លីសៀ