ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/08/2026 - 10:19

តឹង​ថាញ់​ជូន​សញ្ញា​លក្ខណ៍​បក្ស​ដល់​បក្ខ​ជន ២៨ រូប​ 

នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​សី​ហា គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ថាញ់ បាន​ចាត់​តាំង​ពិធី​ជូន​សញ្ញា​លក្ខណ៍​បក្ស​នា​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០២៦ ដល់ សម​មិត្ត​ដែល​មាន​អា​យុ​បក្ស​ចំ​ណាស់។ លើក​នេះ បក្ខ​ភាគ​ឃុំ​តឹង​ថាញ់ មាន​បក្ខ​ជន​២៨​រូប បាន​ទទួល​សញ្ញា​លក្ខណ៍​បក្ស រួម​មាន៖ សម​មិត្ត​៣​រូប បាន​ទទួល​សញ្ញា​លក្ខណ៍​អា​យុ​បក្ស​៣០​ឆ្នាំ សម​មិត្ត​២២ រូប​បាន​ទទួល​សញ្ញា​លក្ខណ៍​អា​យុ​បក្ស​៣៥​ឆ្នាំ សម​មិត្ត ៣​រូប បាន​ទទួល​សញ្ញា​លក្ខណ៍​អា​យុ​បក្ស​៤៥​ឆ្នាំ។

 សម​មិត្ត ឌាំង​ថាញ​ភឿង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្ម​ការ​ត្រួត​ពិនិត្យ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តឹង​ថាញ់ ជូន​សញ្ញា​លក្ខណ៍​អា​យុ​បក្ស ៣៥ ឆ្នាំ​ដល់​បក្ខ​ជន។

បក្ខ​ជន​ដែល​បាន​ជូន​សញ្ញា​លក្ខណ៍​បក្ស​លើក​នេះ សុទ្ធ​តែ​បាន​ចូល​និវត្តន៍ ធ្លាប់​បំ​ពេញ​ការ​ងារ និង​ទទួល​តួនា​ទី មុខ​តំ​ណែង​ខុសៗ​គ្នា។ ក្នុង​ដំ​ណើ​របំ​ពេញ​ការ​ ងារ សម​មិត្ត​ទាំង​នេះ​តែង​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​រាល់​ភារ​កិច្ច មាន​គុណ​សម្បត្តិ និង​ភាព​អង់​អាច​ក្នុង​នាម​ជា​បក្ខ​ជន បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ដល់​ស្ថា​ប័ន​ អង្គ​ភាព និង​ភូមិ​ភាគ។

 សម​មិត្ត ង្វៀង​ធី​កេវ​លិញ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ថាញ់​ប្រ​គល់​សញ្ញា​លក្ខណ៍​អា​យុ​បក្ស​ ៣០ ឆ្នាំ​ដល់​បក្ខ​ជន។

ថ្លែង​ក្នុង​ពិធី​នេះ សម​មិត្ត ង្វៀង​ធី​កេវ​លិញ លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តឹង​ថាញ់ បាន​អប​អរ​សា​ទរ​ដល់​បក្ខ​ជន​ដែល​ទទួល​បាន​សញ្ញា​លក្ខណ៍​បក្ស​; រួច អំ​ណះ​អំ​ណាង​ថា​នេះ​ជា​រង្វាន់​ដ៏​ថ្លៃ​ថ្នូ ដែល​កត់​សម្គាល់​ក្នុង​ដំ​ណើរ​លត់​ដំ ខិត​ខំ​ប្រឹង​ប្រែង និង​រួម​ចំ​ណែក​របស់​សម​មិត្ត​ទាំង​ឡាយ​ចំ​ពោះ​បុព្វ​ហេតុ​បដិវ​ត្តន៍រ​បស់​បក្ស។ នេះ​ក៏​ជា​កិត្តិ​យស​របស់​បក្ខ​ជន​គ្រប់​រូប គ្រួ​សារ និង​ជា​មោទន​ភាព​របស់​បក្ខ​ភាគ​ឃុំ​ផង​ដែរ។ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​សង្ឃឹម​ថា បណ្តា​សម​មិត្ត​នឹង បន្ត​ពង្រីក​គុណ​សម្បត្តិ ភាព​អង់​អាច បទ​ពិ​សោធន៍ និង​ស្មារតី​ធ្វើ​ជា​គំរូ; សកម្ម​រួម​យោ​បល់​ក្នុង​ការ​កសាង​បក្ស រដ្ឋ​អំ​ណាច អប់រំ​យុវ​ជន​ជំ​នាន់​ក្រោយ និង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ៕

                                       យ្វីអាញ - វិមាន

ចែករំលែកអត្ថបទ