ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/08/2026 - 10:19

បន្ត​ត្រៀម​ហ្មត់​ចត់​គ្រប់​លក្ខណៈ​ដើម្បី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា ២០២៦-​២០២៧ 

នោះ​ជា​កិច្ច​ចង្អុល​ការ​របស់​លោក​ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ទី​ក្រុង ក្នុង​ឱកាស​ធ្វើ​ការ​ជា​មួយ​ប្រ​ចាំ​ការ​ឃុំ​នា​នា៖ ធើយ​ឡាយ ទ្រឿង​ស្វឹង ដុង​ធ្វឹង និង​ដុង​ហ៊ីប អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​ភារ​កិច្ច​រយៈ​ពេល​កន្លង និង​ភារ​កិច្ច​សំ​ខាន់ៗ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ ២០២៦។

 លោក ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ថ្លែង​សរុប​សេចក្តី​ក្នុង​ពិ​ធី​ធ្វើ​ការ​ចូល​រួម​ក្នុង​ពេល​ធ្វើ​ការ​នោះ​ដែរ មាន​តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ ​គណៈ ផ្នែក​មួយ​ចំ​នួន​របស់​ទី​ក្រុង។

តាម​របាយ​ការណ៍​របស់​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​នា​នា​ ចាប់​ពី​ដើម ឆ្នាំ​មក​ទល់​ពេល​នេះ ការ​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន។ គណៈ​កម្មា​ធិការ​បក្ស អង្គ​ការ​បក្ស​បាន​បញ្ជ្រាប ចាត់​តាំង​អនុ​វត្ត​ទាន់​ពេល​នូវ​គោល​ការណ៍​របស់​បក្ស​និង​រដ្ឋ និង​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង។ ភូមិ​ភាគ​នី​មួយៗ​ផ្តុំ​កម្លាំង​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ជំ​រុញ​សម្ទុះ​ល្បឿន​កសាង​សំ​ណង់ គម្រោង​ផ្សេងៗ និង​ជំ​រុញ​ការ​ប្រ​មូល​ចំ​ណូល​ថវិកា។

មក​ទល់​ពេល​នេះ ឃុំ​ទាំង​៤ សុទ្ធ​តែ​ប្រ​មូល​ចំ​ណូល​ថវិកា​សម្រេច​បាន និង​លើស គម្រោង​ថវិកា​ដែល​បាន​ប្រ​គល់។ ភូមិ​ភាគ​នី​មួយៗ​តែង​បាន​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​អនុ​វត្ត​ភារ​កិច្ច​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា នវា​នុវត្តន៍ និង​បរិវត្ត​កម្ម​ឌីជី​ថល; អនុ​វត្ត​រៀប​ចំ​ភូមិ សា​លា​រៀន​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ស្រប​តាម​គោល​ការណ៍​របស់​មជ្ឈិម និង​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង; ត្រៀម​គ្រប់​លក្ខណៈ ដើម្បី​បើក​បវេស​នកាល​ឆ្នាំ​សិក្សា ២០២៦​-២០២៧ ត្រូវ​តាម​ផែន​ការ​។ល។

ថ្វី​ដ្បិត​ដូច្នោះ​ក្តី មក​ទល់​ពេល​នេះ ភូមិ​ភាគ​នី​មួយៗ​អនុ​វត្ត​ការ​រំ​សាយ​ទុន​វិនិ​យោគ​រដ្ឋ មិន​ទាន់​សម្រេច​បាន​តាម​ផែន​ការ; អនុ​វត្ត​ផ្លាស់​ប្ដូរ​ឌីជី​ថល​នៅ​មាន​កម្រិត​នៅ​ឡើយ។

ថ្លែង​សរុប​សេចក្តី​ក្នុង​ពិធី​ធ្វើ​ការ លោក​ង្វៀង​ត្វឹង​អាញ សំ​ណូម​ពរ៖  ក្រោយ​ពី​ពិ​ធី​ធ្វើ​ការ កា​រិយា​ល័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ពង្រាង​ទម្រង់​របាយ​ការណ៍​ប្រ​ចាំ​ខែ​ត្រី​មាស និង​ទម្រង់​ពង្រាង​គោល​ការណ៍​មូល​ដ្ឋាន​តម្រូវ​ការ​ធ្វើ​របាយ​ការណ៍ ដើម្បី​ផ្ញើ​ទៅ​ភូមិ​ភាគ​នី​មួយៗ​អនុ​វត្ត​របាយ​ការណ៍​ជូន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​តាម​បទ​ប្បញ្ញត្តិ។

អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង បាន​ចង្អុល​ការ​ដល់​ភូមិ​ភាគ​នា​នា បន្ត​ត្រៀម​ឱ្យ​បាន​ហ្មត់​ចត់​ដើម្បី​បើក​បវេស​នកាល​ឆ្នាំ​សិក្សា ២០២៦​-២០២៧ ត្រូវ​តាម​ផែន​ការ; អនុ​វត្ត​ល្អ​ការ​ងារ​នយោ​បាយ សតិ​អា​រម្មណ៍​ចំ​ពោះ​កម្មា​ភិ​បាល គ្រូ​បង្រៀន ក្រោយ ពី​រៀប​ចំ​សា​លា​រៀន​ឡើង​វិញ​ស្រប​តាម​គោល​ការណ៍​របស់​មជ្ឈិម។ ឃុំ​នា​នា​ត្រូវ​មាន​ដំ​ណោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព ជំ​រុញ​ការ​រំ​សាយ​ទុន​វិនិ​យោគ​រដ្ឋ​ឱ្យ​បាន​លឿន ខិត​ខំ​រំសាយ​ទុន​សម្រេច​តាម​ផែន​ការ៕

   អាញ​យុង - លី​សៀ

ចែករំលែកអត្ថបទ