ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/08/2026 - 05:56

ផ្លូវ​ទង់​ជាតិ​យុវ​ជន​ដ៏​ត្រចះ​ត្រ​ចង់​អប​អរ​សា​ទរ​ទិវា​បុណ្យ​ឯក​រាជ្យ​ 

ក្នុង​បរិយាកាស​សោមនស្ស​រីក​រាយ​ឆ្ពោះ​ទៅ​កាន់​ខួប​អនុ​ស្សាវ​រី​យ៍ ទិវា​បដិវត្តន៍​ខែ​សី​ហា​ និង​បុណ្យ​ជាតិ​ ២ ខែ​កញ្ញា​ យុវ​ជន​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ជា​មួយ​និស្សិត​ស្ម័គ្រ​ចិត្ត​ បង្ក​ទស្សនីយ​ភាព​ទង់​ជាតិ​ដ៍ត្រចះ​ត្រ​ចង់​នៅ​ភូមិ​ស្រុក​។ សំ​ណង់​ "ផ្លូវ​ទង់​ជាតិ​" មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ភូមិ​ស្រុក​មាន​សម្រស់​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ទឹក​ចិត្ត​ស្នេហា​ជាតិ​ មោទ​នភាព​ និង​ស្មារតី​ឈាន​មុខ​របស់​យុវ​វ័យ​ទៀត​ផង​។

ក្នុង​អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​នេះ​ បើ​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ណាម​សុង​ហូវ​ ចំ​ណុះ​ភូមិ​ទឹក​សាប​ ឃុំ​ឡាយ​ហ្វា​ យើង​នឹង​ឃើញ​បរិយាកាស​មុន​ថ្ងៃ​បុណ្យ​ឯក​រាជ្យ​មាន​ភាព​ឱ​ឡា​រិក​យ៉ាង​ខ្លាំង​។ ទង់​ជាតិ​ថ្មី​ជា​ច្រើន​បាន​ចង​បណ្តោ​យនៅ​តាម​ដង​ផ្លូវ​ បក់​រវីក​ៗតាម​ជំនោរ​ខ្យល់​ លាត​សន្ធឹង​ដូច​សំ​ពត់​ពណ៌​ក្រ​ហម​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​ត្រចះ​ត្រ​ចង់​ អម​ដោយ​មោទ​នភាព​ជាតិ​។ ដើម្បី​មាន​សំ​ណង់​ដ៏​មាន​អត្ថ​ន័យ​នេះ​ ចាប់​ពី​ព្រឹក​ព្រលឹម​ យុវ​ជន​ស្ម័គ្រ​ចិត្ត​របស់​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡាយ​ហ្វា​ និង​សមា​ជិក​សមា​គម​ចំ​ណុះ​សាខា​សមា​គម​និស្សិត​វិញ​ចូវ​ (សា​កល​វិទ្យា​ល័យ​កឹង​ធើ​) ព្រម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​ភូមិ​ទឹក​សាប​ មាន​វត្ត​មាន​គ្រប់​គ្នា​។ ម្នាក់​ៗមាន​ភារ​កិច្ច​រៀង​ៗខ្លួន​ ចាប់​ពី​ពិ​និត្យ​មើល​ វាស់​វែង​ដោយ​ប្រុង​ប្រយ័ត្ន​ រហូត​ដល់​សម្អាត​ និង​រៀប​លម្អ​ឡើង​វិញ​តាំង​ពី​ការ​ងារ​តូច​បំ​ផុត​។ ទង់​ជាតិ​ចាស់​ៗដែល​ហើរ​ពណ៌​ ត្រូវ​បាន​ផ្លាស់​ថ្មី​។ លោក​ ហូថា​ញ់ត្រា​ – លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ "ទិស​ដៅ​នៃ​សកម្ម​ភាព​នេះ​ យើង​ខ្ញុំ​មិន​ត្រឹម​តែ​ចង់​ផ្លាស់​ទង់​ថ្មី​ ដើម្បី​មាន​ភាព​ភ្លឺ​ត្រចះ​ត្រ​ចង់​បន្ថែម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អប់​រំ​យុវ​ជន​ជំ​នាន់​ក្រោយ​អំ​ពី​ប្រវេ​ណី​ស្នេហា​ជាតិ​ និង​កសាង​ភូមិ​ស្រុក​ឃុំ​ឡាយ​ហ្វា​បៃ​តង​ ជ្រះ​ ស្អាត​ និង​ស៊ី​វិល័យ​ទៀត​ផង"។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ត្រៀម​បម្រុង​ដល់​សំ​ណង់​ផ្លូវ​ទង់​ជាតិ​។

ជា​មួយ​នឹង​ស្មារតី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​ និង​ទទួល​ខុស​ត្រូវ​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​បាន​ជួយ​គ្នា​ផ្លាស់​ទង់​ជាតិ​ថ្មី​ចំ​នួន​ ៧០ និង​លាប​ពណ៌​បង្គោល​ទង់​ចាស់​ឡើង​វិញ​ ទន្ទឹម​នឹង​នោះ​បើក​យុទ្ធ​នា​ការ​សម្អាត​ដង​ផ្លូវ​ផង​ដែរ​។ សកម្ម​ភាព​នេះ​បាន​រួម​ចំ​ណែក​បង្ក​ទេ​សភាព​ភ្លឺ​ - បៃ​តង​ - ជ្រះ​ - ស្អាត​ និង​មាន​ភាព​ឱ​ឡា​រិក​មុន​ថ្ងៃ​បុណ្យ​ធំ​របស់​ប្រ​ទេស​ជាតិ​។

ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​យុវ​ជន​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ទិដ្ឋភាព​ជន​បទ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សាយ​ភាយ​យ៉ាង​ខ្លាំង​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​ ទឹក​ចិត្ត​ស្នេហា​ជាតិ​ដល់​សហ​គម​ន៍ភូមិ​ស្រុក​ទៀត​ផង​។ ការ​ស្ម័គ្រ​ចិត្ត​ និង​តំណក់​ញើស​ស្រក់​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ បាន​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​ល្អ​ក្នុង​ចិត្ត​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។ "ប្អូន​ត្រេក​អរ​ណាស់​ពេល​បាន​ចូល​រួម​សកម្ម​ភាព​ផ្លូវ​ទង់​ជាតិ​ ហើយ​ប្អូន​ក៏​មាន​មោទ​នភាព​ផង​ដែរ​ ដែល​បាន​ធ្វើ​ការ​ជា​មួយ​មិត្ត​ភក្តិ។ ទោះ​បី​ជា​ការ​ងារ​នេះ​ហត់​នឿយ​ ក៏​ដោយ​ ប៉ុន្តែ​ពួក​ប្អូន​តែង​ខិត​ខំ​ធ្វើ​ដោយ​អស់​ពី​ចិត្ត​ ដើម្បី​ធ្វើ​ឱ្យ​ភូមិ​ស្រុក​មាន​ភាព​ស្រស់​ស្អាត​។ ចំ​ពោះ​ប្អូន​ ក្នុង​នាម​ជា​យុវ​ជន​ម្នាក់​ ការ​ងារ​នេះ​មាន​អត្ថ​ន័យ​ធំ​ធេង​ណាស់​" ប្អូន​ ថា​ច់ហ្វាង​វី​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡាយ​ហ្វា​ បាន​ឱ្យ​ដឹង​ដោយ​ក្តី​រំភើប​ដូច្នេះ​។

ទង់​ជាតិ​បក់​រវីក​ៗតាម​ជំនោរ​ខ្យល់​

សំ​ណង់​ "ផ្លូវ​ទង់​ជាតិ​" សម្រេច​រួច​រាល់​បាន​នាំ​មក​នូវ​ក្តី​រីក​រាយ​ និង​រឹត​បន្តឹង​បន្ថែម​នូវ​ចំ​ណង​សាមគ្គី​ ផ្សារ​ភ្ជាប់​ក្នុង​សហ​គម​ន៍ភូមិ​ស្រុក​ ឆ្ពោះ​ដល់​ទិវា​បុណ្យ​ឯក​រាជ្យ​។ ជា​មួយ​នឹង​កម្លាំង​យុវ​វ័យ​ ភាព​ហ្មត់​ចត់​ និង​ការ​តាំង​ចិត្ត​ស្មោះ​ត្រង់​មិន​ងាក​រេ​ យុវ​ជន​ឃុំ​ឡាយ​ហ្វា​បាន​បង្កើត​ជា​រឿង​រ៉ាវ​ល្អ​មួយ​អំ​ពី​ការ​ដឹង​គុណ​។ ទង់​ជាតិ​ដ៏​ត្រចះ​ត្រ​ចង់​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ថ្ងៃ​នេះ​ នឹង​បន្ត​បំ​ភ្លឺ​មោទ​នភាព​ជាតិ​ ជំ​រុញ​ទឹក​ចិត្ត​យុវ​ជន​ជំ​នាន់​ក្រោយ​ឈាន​ទៅ​មុខ​យ៉ាង​រឹង​មាំ​ និង​រួម​ចំ​ណែក​កាន់​តែ​ច្រើន​ជាង​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ស្រុក​៕

ថាញ​ហុង​ - វិមាន​

ចែករំលែកអត្ថបទ