ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/08/2026 - 21:22

សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​អប​អរ​សា​ទរ​ទិវា​បុណ្យ​ឯក​រាជ្យ​ 

ក្នុង​បរិយាកាស​រីក​រាយ​ និង​មោទ​នភាព​របស់​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​និង​កង​ទ័ព​ អំ​ណរ​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​ (១៩/​៨/​១៩៤៥​ - ១៩/​៨/​២០២៦) និង​ខួប​លើក​ទី​ ៨១ ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (០២/​៩/​១៩៤៥​ - ០២/​៩/​២០២៦) គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ និង​អង្គ​ការ​មហា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ សកម្ម​អនុ​វត្ត​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​អត្ថ​ន័យ​ជា​ច្រើន​ រួម​ចំ​ណែក​សាយ​ភាយ​ស្មារតី​ស្នេហា​ជាតិ​ ប្រ​ពៃ​ណី​បដិវត្តន៍​ និង​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​សហ​គម​ន៍។

ឆ្លើយ​តប​នឹង​បណ្តា​សកម្ម​ភាព​អំ​ណរ​ទិវា​បុណ្យ​ធំ​ៗរបស់​ប្រ​ទេស​ជាតិ​ កម្មា​ភិបាល​ យុទ្ធ​ជន​និង​នគរ​បាល​ឃុំ​លីវ​ទូ​ សកម្ម​ប្រឡង​ប្រ​ណាំង​សម្រេច​ល្អ​ភារ​កិច្ច​ ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ឋាន​; ម្ចាស់​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព​ បង្កើន​ការ​យាម​ល្បាត​ ត្រួត​ពិ​និត្យ​ បង្ការ​ ប្រ​ឆាំង​នឹង​ឧក្រិដ្ឋ​ជន​ និង​បទ​ល្មើស​ រក្សា​ស្ថិរ​ភា​ពន​យោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ បម្រើ​ប្រ​ជា​ជន​សប្បាយ​ទិវា​បុណ្យ​ឯក​រាជ្យ​ក្នុង​បរិយាកាស​សុវត្ថិ​ភាព​ និង​តម្លា​ភាព​។

អំ​ណោយ​បាន​ប្រ​គល់​ជូន​គ្រួ​សា​រគោល​នយោ​បាយ​ និង​គ្រួ​សារ​ក្រី​ក្រ​នៅ​
លើ​ភូមិ​ឋាន​ឃុំ​លីវ​ទូ​។

ទន្ទឹម​នឹង​ភារ​កិច្ច​ជំ​នាញ​ នគរ​បាល​ឃុំ​នៅ​ទាំង​សកម្ម​ចូល​រួម​សកម្ម​ភាព​តប​ស្នង​សង​គុណ​ សុខុមាល​ភាព​សង្គម​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​អប់​រំ​ប្រ​ពៃ​ណី​បដិវត្តន៍​ បំប៉ន​ទឹក​ចិត្ត​ស្នេហា​ជាតិ​ មោទ​នភាព​ជាតិ​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​ការក​សាង​រូប​ភាព​យុទ្ធ​ជន​នគរ​បាល​ប្រ​ជា​ជន​អង់​អាច​ មនុស្ស​ធម៌​ និង​បម្រើ​ប្រ​ជា​ជន​...។ តាម​ប្រ​សាសន៍​លោក​វរ​សេនីយ៍​ទោ​ កាវ​ វ៉ាំង​ហឿន អនុ​ប្រ​ធាន​នគរ​បាល​ឃុំ​លីវ​ទូ​ បាន​ឱ្យ​ដឹង​៖ ពង្រីក​ប្រ​ពៃ​ណី​ “ស្រ​ឡាញ​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​”, “ស្លឹក​ជា​ពាស​ស្លឹក​ដាច់​” ជា​មួយ​នឹង​ឆាក​ជីវិត​លំ​បាក​ សាខា​សម្ព័ន្ធ​នគរ​បាល​ឃុំ​លីវ​ទូ​ សហ​ការ​ជា​មួ​យស​មា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ ចាត់​តាំង​ជូន​អង្ករ​ចំ​នួន​ ០១ តោន​ ដល់​គ្រួ​សា​រគោល​នយោ​បាយ​ និង​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​ ១០ គ្រួ​សារ​នៅ​លើ​ភូមិ​ឋាន​ឃុំ​។ ផ្ដើម​ពី​សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ​ មនោ​សញ្ចេតនា​កង​ទ័ព​និង​ប្រ​ជា​ជន​បន្ត​បាន​ពង្រឹង​ រួម​ចំ​ណែក​កសាង​ “យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន​” យ៉ាង​រឹង​មាំ​តាំង​ពី​មូល​ដ្ឋាន​។

ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ឃុំ​មី​ហឿង តាម​រយៈ​អំ​ណោយ​ជាក់​ស្តែង​។

ជា​មួយ​គ្នា​នេះ​ដែរ​ ដើម្បី​ឆ្លើយ​តប​នឹង​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​ និង​ខួប​លើក​ទី​ ៨១ ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ សហ​ការ​ជា​មួយ​សប្បុរស​ជន​ប្រ​គល់​ជូន​អំ​ណោយ​ចំ​នួន​ ២០០ ចំ​ណែក​ រួម​មាន​៖ អង្ករ​ និង​គ្រឿង​ឧប​ភោគ​បរិភោគ​ ដល់​គ្រួ​សារ​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​នៅ​លើ​ភូមិ​ឋាន​ឃុំ​ ជា​មួយ​តម្លៃ​សរុប​ ៦០ លាន​ដុង​។ រីក​រាយ​ពេល​ទទួល​អំ​ណោយ​ដ៏​កក់​ក្តៅ​ និង​ដោយ​មនោ​សញ្ចេតនា​ពី​សប្បុរស​ជន​ ពូ​ លី​រឿង​ នៅ​ឃុំ​មី​ហឿង ចែក​រំលែក​៖ "គ្រួ​សារ​នៅ​មាន​ការ​លំ​បាក​ និង​ខ្វះ​ខាត​ច្រើន​ ដូច្នេះ​ការ​ជួយ​ឧបត្ថម្ភ​នេះ​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់​។ អំ​ណោយ​បាន​ជួយ​គ្រួ​សារ​ខ្ញុំ​កាត់​បន្ថយ​បាន​មួយ​ផ្នែក​ចំ​ណាយ​លើ​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​"។

ដើម្បី​អំ​ណរ​រទិវា​បុណ្យ​ធំ​របស់​ប្រ​ទេស​ជាតិ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​ថើយ​ឡាយ​ ចាត់​តាំង​ប្រ​កាស​បង្ហាញ​ទម្រង់​ “កង់​ឡាន​ផ្សព្វ​ផ្សាយ​” ជា​មួយ​នឹង​អត្ថ​ន័យ​បង្ក​បរិយាកាស​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ភ្នែក​ រស់​រវើក​ និង​ពង្រីក​ស្មារតី​ឈាន​មុខ​របស់​យុវ​ជន​ ក្នុង​ការ​ងារ​បង្ការ​ ប្រ​ឆាំង​នឹង​បាប​គ្រោះ​សង្គម​ គ្រឿង​ញៀន​ និង​ការ​ការ​ពា​រប​រិស្ថាន​។ “ទម្រង់​បាន​ទិញ​កង់​ឡាន​ចាស់​ៗមក​ធ្វើ​ជា​ផ្ទាំង​ប៉ាណូ បណ្ដោយ​តាម​ដង​ផ្លូវ​វាង​ ៩២២ ជា​មួយ​ប្រ​វែង​ ១.០០០ ម៉ែ​ត្រ​ សំ​ដៅ​ផ្សព្វ​ផ្សាយ​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ សន្តិ​សុខ​-សណ្តាប់​ធ្នាប់​ បង្ការ​ បង្ក្រាប​គ្រឿង​ញៀន​ បាប​គ្រោះ​សង្គម​ និង​ការ​ការ​ពា​រប​រិស្ថាន​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ បង្ក្រាប​គ្រឿង​ញៀន​ និង​បាប​គ្រោះ​សង្គម​...”។ - បង​ស្រី​ ង្វៀង​ ធី​ភឿងថាវ​ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថើយ​ឡាយ​ បាន​ឱ្យ​ដឹង​។

សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូជី​មិញ​ឃុំ​ថើយ​ឡាយ​ បង្ហាញ​មុខ​ទម្រង់​ “កង់​ឡាន​ផ្សព្វ​ផ្សាយ​” អំ​ណរ​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​ និង​ខួប​លើក​ទី​ ៨១ ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​។

បណ្តា​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​អត្ថ​ន័យ​ទាំង​នេះ​ ឃុំ​លីវ​ទូ​ មី​ហឿង ថើយ​ឡាយ​ ទី​ក្រុង​កឹង​ធើ​ បាន​បង្ក​បរិយាកាស​ប្រឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​ សាមគ្គី​ភាព​ និង​ភាព​រីក​រាយ​ក្នុង​មជ្ឈ​ដ្ឋាន​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ​ ឃោស​នា​ផ្សព្វ​ផ្សាយ​ អប់​រំ​ប្រ​ពៃ​ណី​បដិវត្តន៍​ ពង្រឹង​មោទ​នភាព​ជាតិ​ អប​អរ​សា​ទរ​ទិវា​បុណ្យ​ធំ​ៗរបស់​ប្រ​ទេស​ជាតិ​យ៉ាង​ជាក់​ស្តែង​៕

ថាញ​វ៉ាង​ - មេ​ងលី​

ចែករំលែកអត្ថបទ