នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៦ សមាគមអតីតនគរបាលសង្កាត់ង្វៀកហ្វា បានសហការជាមួយគណៈកម្មាធិការប្រជាជន និងក្រុមការងារនៃគណៈកម្មាធិការរណសិរ្សអនុសង្កាត់ ៥ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ចាត់តាំងពិធីជូនអំណោយ ដល់មាមីងជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាកនៅលើភូមិឋាន។ សកម្មភាពនេះបានចាត់តាំងឡើងស្របឱកាសអំណរខួបអនុស្សាវរីយ៍ ៨១ ឆ្នាំបដិវត្តន៍ខែសីហាទទួលបានជោគជ័យ (១៩/៨/១៩៤៥ - ១៩/៨/២០២៦) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៦)។
.jpg)
លោកស្រី ថាច់ ធីហ្វិញត្រាង ប្រធានគណៈប្រជាជនអនុសង្កាត់ ៥ ថ្លែងក្នុងពិធីជូនអំណោយ។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន លោកវរសេនីយ៍ទោ ង៉ោ វ៉ាំងបាញ់ តំណាងសមាគមអតីតនគរបាលសង្កាត់ង្វៀកហ្វា; សមមិត្ត ថាច់ ភារិន លេខាសាខាបក្សអនុសង្កាត់ ៥; ព្រមទាំងតំណាងគណៈកម្មាធិការប្រជាជន ក្រុមការងារនៃគណៈកម្មាធិការរណសិរ្សអនុសង្កាត់ ៥ បណ្តាគណៈ ផ្នែក អង្គការមហាជននៅភូមិភាគ និងសប្បុរសជនផងដែរ។

ទិដ្ឋភាពទាំងមូលនៃពិធីជូនអំណោយ។
នៅក្នុងឱកាសនេះ សមាគមអតីតនគរបាលសង្កាត់ង្វៀកហ្វា បានជូនអំណោយចំនួន ៧៥ ចំណែក ដោយមានតម្លៃសរុប ១៩,៥ លានដុង ដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ អ្នកវ៏័យចាស់គ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតនៅអនុសង្កាត់ ៥។ អំណោយទាំងនោះរួមមានគ្រឿងឧបភោគបរិភោគចាំបាច់ រួមចំណែកជួយមាមីងបន្ថយការលំបាកក្នុងជីវភា ។

លោកវរសេនីយ៍ទោ ង៉ោ វ៉ាំងបាញ់ (ខាងឆ្វេងបង្អស់) តំណាងសមាគមអតីតនគរបាលសង្កាត់ង្វៀកហ្វា ជូនអំណោយដល់មាមីងជនរួមជាតិខ្មែរដែលមានស្ថានភាពក្រលំបាក។

មាមីងរីករាយទទួលអំណោយពីតំណាងនៃគណៈ ផ្នែកក្នុងកម្មវិធី។
ដើម្បីមានប្រភពធនធានអនុវត្តកម្មវិធីនេះ សមាគមអតីតនគរបាលសង្កាត់ង្វៀកហ្វា បានកៀរគរការរួមចំណែកពីសំណាក់សប្បុរសជនទាំងឡាយ។ ការជួយឧបត្ថម្ភទាន់ពេលវេលា និងជាក់ស្តែងនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកចំពោះមាមីងដែលនៅជួបការលំបាក។
សកម្មភាពនេះមានអត្ថន័យជាក់ស្តែង លើកកម្ពស់ប្រពៃណី “ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក”, “ស្លឹកជាពាសស្លឹកដាច់” រួមចំណែកលើកទឹកចិត្តដល់គ្រួសារទាំងឡាយឱ្យបន្តខិតខំប្រឹងប្រែងឈានឡើងដើម្បីលំនឹងជីវភាព។ តាមរយៈនោះ រួមចំណែកពង្រឹងស្មារតីសាមគ្គីភាព ផ្សារភ្ជាប់រវាងបណ្តាអង្គការ បុគ្គល ជាមួយមាមីង ព្រមទាំងផ្សព្វផ្សាយស្មារតីទទួលខុសត្រូវដើម្បីសហគមន៍ និងកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគ៕
ទីទុយ - វ៉ាន់តឹន