រាត្រីថ្ងៃ ២៨ ខែសីហា នៅទីលានហ៊ុងវឿង សង្កាត់បាកលីវ ខេត្តកាម៉ាវ បានចាត់តាំងយ៉ាងឱឡារិកទិវាបុណ្យវប្បធម៌បេតិកភណ្ឌ និងពិធីបុណ្យបង្ហោះបាល់ឡុងលើកទី១ ឆ្នាំ ២០២៦ “ក្រោមប្រធានបទ ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌តំបន់ព្រំដែនចុងប៉ូចខាងត្បូងនៃមាតុប្រទេស”។ ចូលរួមក្នុងព្រឹត្តិការណ៍មានថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិម; ថ្នាក់ដឹកនាំបណ្តាខេត្ត ក្រុង និងប្រជាជនជាច្រើនកុះករទាំងក្នុងនិងក្រៅខេត្តកាម៉ាវ។


ប្រជាជនមកទស្សនាកម្សាន្តរាត្រីគោមពណ៌បង្ហោះបាល់ឡុងលើកទី I
ឆ្នាំ ២០២៦ នៅកាម៉ាវ។
ថ្លែងក្នុងពិធី លោកលឺវក្វាងង៉ើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ចែករំលែក៖ ការចាត់តាំងពិធីបុណ្យគឺដើម្បីលើកតម្កើងតម្លៃវប្បធម៌ បេតិកភណ្ឌ; ផ្តល់ឱកាសដើម្បីប្រជាជន និងភ្ញៀវទេសចរបានរួមគ្នាឆ្លងកាត់ពិសោធន៍ ចាប់អារម្មណ៍ចំពោះសម្រស់នៃទឹកដី និងមនុស្សកាម៉ាវ។ ខេត្តកាម៉ាវ សង្ឃឹមថា ផ្តើមពីតម្លៃដែលមានស្រាប់ នឹងបង្កើតឡើងនូវតម្លៃថ្មីៗ។ នោះគឺការនាំបេតិកភណ្ឌចេញពីបរិយាកាសអភិរក្សដើម្បីចូលទៅក្នុងជីវភាព; នាំវប្បធម៌ឱ្យក្លាយទៅជាផ្នែកមួយដ៏ទាក់ទាញនៃផលិតផលទេសចរណ៍ ដើម្បីឱ្យរាល់តម្លៃវប្បធម៌មិនត្រឹមតែបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងអាចនឹងបង្កើតមុខរបរចិញ្ចឹមជីវិត បង្កការងារធ្វើ និងរកប្រាក់ចំណូលជូនសហគមន៍ទៀតផង។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ លោក លឺវ ក្វាងង៉ើយ ក៏បានបញ្ជាក់៖ ខេត្តកាម៉ាវ បានកំណត់ច្បាស់ ទេសចរណ៍ វប្បធម៌និងផ្នែកសេដ្ឋកិច្ចសេវាកម្ម គឺជាវិស័យដែលមានសក្តានុភាពជាច្រើន ដើម្បីផ្តល់កម្លាំងចលករកំណើនបន្ថែមទៀត។ អាស្រ័យហេតុនោះ កាម៉ាវ នឹងបន្តការផ្លាស់ថ្មីវិធីធ្វើទេសចរណ៍; ផ្តោតលើកសាងផលិតផលដែលមានអត្តសញ្ញាណ លើកកម្ពស់គុណភាពសេវាកម្ម ជំរុញការផ្សព្វផ្សាយ និងផ្លាស់ប្តូរឌីជីថល; បង្កើនការចងសម្ព័ន្ធនឹងបណ្តាភូមិភាគ អាជីវកម្ម និងសហគមន៍។ ជាពិសេស ថ្នាក់ដឹកនាំខេត្តមានបំណងចង់ឱ្យប្រជាជនត្រូវតែជាអង្គសំខាន់គ្រប់សកម្មភាពវប្បធម៌ ជាអ្នកបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍទេសចរណ៍។ អាជីវកម្មត្រូវស្វែងរកឱ្យឃើញឱកាសអាជីវកម្ម; ភ្ញៀវទេសចរត្រូវមានការឆ្លងកាត់ពិសោធន៍ដែលមិនអាចបំភ្លេចបាន; រីឯតម្លៃវប្បធម៌ត្រូវតែបានអភិរក្ស និងពង្រីកដោយចីរភាព។ ទន្ទឹមនឹងនោះ សង្ឃឹមថា ទិវាបុណ្យវប្បធម៌បេតិកភណ្ឌ និងពិធីបុណ្យបង្ហោះបាល់ឡុង នឹងក្លាយជាកន្លែងជួបជុំមួយផ្នែកវប្បធម៌ - ទេសចរណ៍បានចាត់តាំងឡើងជារៀងរាល់ឆ្នាំ កសាងបន្តិចម្តងៗនូវពាណិជ្ជសញ្ញាផ្ទាល់ខ្លួន រួមចំណែកផ្សព្វផ្សាយរូបភាពកាម៉ាវ - ទឹកដីតំបន់ព្រំដែនចុងប៉ូចខាងត្បូងនៃមាតុប្រទេស ពោរពេញដោយអត្តសញ្ញាណ ជិតស្និទ្ធ មនោសញ្ចេតនា និងកំពុងឈានឡើងយ៉ាងខ្លាំងក្លា។

អ្នកតំណាងចុចគន្លឹះបើកពិធីទិវាបុណ្យវប្បធម៌បេតិកភណ្ឌ និងពិធីបុណ្យបង្ហោះបាល់ឡុងលើកទី I ឆ្នាំ ២០២៦ នៅកាម៉ាវ។
ទិវាបុណ្យវប្បធម៌បេតិកភណ្ឌ និងពិធីបុណ្យបង្ហោះបាល់ឡុងលើកទី I នឹងប្រព្រឹត្តចាប់ពីថ្ងៃ ២៧ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៦ ជាមួយខ្សែសង្វាក់សកម្មភាពដ៏សម្បូរបែបអំពីវប្បធម៌ សិល្បៈ ទេសចរណ៍ ពាណិជ្ជកម្មនិងជំរុញដំណើរការវិនិយោគ។ ចំណុចសំខាន់គឺបរិយាកាសវប្បធម៌បេតិកភណ្ឌ កន្លែងប្រមូលផ្តុំទម្រង់វប្បធម៌ប្រពៃណីជាច្រើនតំណាងឱ្យតំបន់នានាដូច៖ ចម្រៀងតាយតឺណាមបូ របាំតុក្កតាទឹក ចម្រៀងទ្រូ ចម្រៀងថែន បទបាយចយ ចម្រៀងប្រជាប្រិយ ក្វាង-ហ ។ល។ ព្រមជាមួយនោះ សន្និសីទជំរុញដំណើរការវិនិយោគខេត្តកាម៉ាវ ឆ្នាំ ២០២៦; ផ្សារណាត់ពាណិជ្ជកម្ម ម្ហូបអាហារ និង OCOP; រាល់សកម្មភាពចងសម្ព័ន្ធ ស្ទាបស្ទង់ និងឆ្លងកាត់ពិសោធន៍កន្លែងគោលដៅ; តាំងពិព័រណ៍រចនា កម្មវិធីសិល្បៈ; បរិយាកាសឧទ្ទេនាមរបរធ្វើអំបិលនៅបាកលីវ; ពិធីបុណ្យបង្ហោះបាល់ឡុង រាត្រីគោមពណ៌បង្ហោះបាល់ឡុង បាញ់កាំជ្រួចសិល្បៈ ជាពិសេសគឺពិធីលើកទង់ជាតិ គោរពទង់ជាតិឆ្ពោះទៅទិវាបុណ្យជាតិ ២ កញ្ញា នៅបង្គោលទង់ជាតិហាណូយ - ជ្រោយកាម៉ាវ ដោយមានទង់ជាតិទំហំជាង ២.០០០ ម៉ែត្រការ៉េ។ សកម្មភាពនីមួយៗមានលក្ខណៈពិសេសដោយឡែក ប៉ុន្តែឆ្ពោះទៅរកគោលដៅរួមតែមួយ៖ គឺបង្កើតឡើងនូវបរិយាកាសវប្បធម៌ - ទេសចរណ៍ពោរពេញដោយអត្តសញ្ញាណ បើកទូលាយឆ្លងកាត់ពិសោធន៍សម្រាប់ភ្ញៀវទេសចរ និងបង្កើនការតភ្ជាប់រវាងភូមិភាគនីមួយៗ អាជីវកម្ម និងសហគមន៍។

ឈុតសិល្បៈក្នុងរាត្រីបើកពិធី។
នៅក្នុងកម្មវិធីបើកទិវាបុណ្យវប្បធម៌បេតិកភណ្ឌ និងពិធីបុណ្យបង្ហោះបាល់ឡុងលើកទី I កម្មវិធីសិល្បៈពិសេសៗជាច្រើនមកពីគ្រប់ទិសទីក្នុងទូទាំងប្រទេសបានសម្តែង ជារឿងរ៉ាវតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន និងឆ្ពោះទៅអនាគត ដើម្បីរួមគ្នាអភិរក្ស ការពារ និងលើកតម្កើងតម្លៃវប្បធម៌បេតិកភណ្ឌរបស់ប្រជាជាតិ។ បញ្ចប់កម្មវិធីគឺរាត្រីគោមពណ៌បង្ហោះបាល់ឡុងដ៏ពិសេសអស្ចារ្យ៕
យ្វីអាញ- លីសៀ