ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/08/2026 - 22:02

ទី​ក្រុង​កឹង​ធើ​ ប្រារព្ធ​ពិ​ធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​ និង​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​ 

(អ.ឡ​) - ដោយ​ប្រ​ពៃ​ណី​បដិវត្តន៍​ដ៏​រុង​រឿង​ ក្រោម​ការ​ដឹក​នាំ​យ៉ាង​ជិត​ដិត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ការ​ដឹក​នាំ​ប្រ​កប​ដោយ​ភាព​ស្វា​ហាប់​ ច្នៃ​ប្រ​តិដ្ឋ​របស់​រដ្ឋ​អំ​ណាច​ ព្រម​ទាំង​ការ​រួម​កម្លាំង​កាយ​ចិត្ត​របស់​សហ​គម​ន៍អា​ជីវ​កម្ម​និង​ទូ​ទាំង​ប្រ​ជា​ជន​ ទី​ក្រុង​កឹង​ធើ​នឹង​បន្ត​អភិវឌ្ឍ​ន៍យ៉ាង​ខ្លាំង​ក្លា​ និង​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​រយៈ​ពេល​ខាង​មុខ​។

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨ ខែ​សី​ហា​ គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​យ៉ាង​ឱ​ឡា​រិក​ពិ​ធី​ជួប​ជុំ​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​ (១៩/៨/១៩៤៥ - ១៩/៨/២០២៦) និង​ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (២/៩/១៩៤៥ - ២/៩/២០២៦)។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ និង​អ្នក​តំ​ណាង​ចូល​រួម​ ធ្វើ​ពិ​ធី​គោរព​ទង់​ជាតិ​។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​លោក​ឡេវ៉ាំង​ថា​ញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​មជ្ឈិម​; លោក​ដោថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​; លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​; ព្រម​ទាំង​អតីត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ ខេត្ត​កឹង​ធើ​ ខេត្ត​ហូវ​យ៉ាង​ និង​ខេត្ត​សុក​ត្រាំង​ គ្រប់​អា​ណត្តិ​កាល​; អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​គ្រប់​រូប​; វីរ​មា​តា​វៀត​ណាម​ វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ និង​វីរ​ពល​កម្ម​; នាយ​ទា​ហាន​ជាន់​ខ្ពស់​ដែល​បាន​ចូល​និវត្តន៍​និង​កំ​ពុង​រស់​នៅ​ក្នុង​ទី​ក្រុង​; បណ្តា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​; ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​នយោ​បាយ​-សង្គម​ និង​ភូមិ​ភាគ​នា​នា​ក្នុង​ទី​ក្រុង​ ព្រម​ទាំង​កម្មា​ភិបាល​ បុគ្គលិក​ អ្នក​រដ្ឋ​ការ​ និង​យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​ជា​ច្រើន​រូប​។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​ជួប​ជុំ​ លោក​ទ្រឿង​កាញ់​ត្វៀង​ បាន​សង្កត់​ធ្ងន់​៖ កាល​ពី​ ៨១ ឆ្នាំ​មុន​ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​និង​លោក​ប្រ​ធាន​ ហូជី​មិញ​ ប្រ​ជា​ជន​យើង​បាន​រួម​គ្នា​ក្រោក​ឈរ​ឡើង​ធ្វើ​ឱ្យ​បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​ដ៏​មហិមា​ ដណ្តើ​មអំ​ណាច​មក​ជូន​ប្រ​ជា​ជន​ និង​នាំ​ជន​ជាតិ​វៀត​ណាម​ឈាន​ចូល​យុគ​សម័យ​ថ្មី​ គឺ​យុគ​សម័យ​ឯក​រាជ្យ​ជាតិ​ភ្ជាប់​នឹង​សង្គម​និយម​។

នៅ​ថ្ងៃ​ទី​ ២ ខែ​កញ្ញា​ ឆ្នាំ​១៩៤៥ នៅ​ទី​លាន​បា​ឌិញជា​ប្រ​វត្តិ​សាស្ត្រ​ លោក​ប្រ​ធាន​ ហូជី​មិញ​ បាន​ជំ​នួស​មុខ​រដ្ឋា​ភិបាល​បណ្តោះ​អា​សន្ន​ បាន​អាន​សេច​ក្តី​ប្រ​កាស​ឯក​រាជ្យ​ ដោយ​ប្រ​កាស​យ៉ាង​ឱ​ឡា​រិក​ចំ​ពោះ​ប្រ​ជា​ជាតិ​វៀត​ណាម​ និង​ពិ​ភព​លោក​ទាំង​មូល​ថា​៖ "ប្រ​ទេស​វៀត​ណាម​មាន​សិទ្ធិ​ទទួល​បាន​សេ​រី​ភាព​និង​ឯក​រាជ្យ​ ហើយ​ការ​ពិត​បាន​ក្លាយ​ជា​ប្រ​ទេស​មួយ​ដែល​មាន​សេ​រី​ភាព​និង​ឯក​រាជ្យ​"។

លោក​ដោថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ ប្រ​គល់​គ្រឿង​ឥស្សរិយ​យស​បក្ស​ជូន​បក្ខ​ជន។

នៅ​ទី​ក្រុង​កឹង​ធើ​ នា​ព្រឹក​ថ្ងៃ​ទី​ ២៦ ខែ​សី​ហា​ ឆ្នាំ​ ១៩៤៥ មាន​ប្រ​ជា​ជន​ជាង​ ២០.០០០ នាក់​ នៅ​ទី​រួម​ខេត្ត​កឹង​ធើ​ និង​បណ្តា​ខណ្ឌ​ស្រុក​នា​នា​ បាន​ប្រ​មូល​ផ្តុំ​គ្នា​បង្ហាញ​កម្លាំង​និង​ដណ្តើ​មអំ​ណាច​មក​ជូន​ប្រ​ជា​ជន​។ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ២ ថ្ងៃ​ គឺ​ថ្ងៃ​ទី​ ២៦ និង​ ២៧ ខែ​សី​ហា​ ឆ្នាំ​ ១៩៤៥ រដ្ឋ​អំ​ណាច​បដិវត្តន៍​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ភូមិ​ឋាន​ខេត្ត​។ នៅ​ថ្ងៃ​ទី​ ២៨ ខែ​សី​ហា​ ឆ្នាំ​១៩៤៥ គណៈ​កម្មា​ធិ​ការ​រដ្ឋ​បាល​ណាម​បូ​ បាន​ចេញ​សេច​ក្តី​សម្រេច​បង្កើត​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កឹង​ធើ​ អា​ស្រ័យ​លោក​ត្រឹង​វ៉ាំង​ខែ​វ ធ្វើ​ជា​ប្រ​ធាន​ - នេះ​ជា​ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្ត្រ​ដ៏​សំ​ខាន់​មួយ​ក្នុង​ដំ​ណើរកា​រក​សាង​រដ្ឋ​អំ​ណាច​បដិវត្តន៍​នៅ​ណាម​បូ​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​សង្កត់​ធ្ងន់​ ការ​ទទួល​ខុស​ត្រូវ​របស់​ជំ​នាន់​បច្ចុប្បន្ន​ មិន​ត្រឹម​តែ​ជា​ការ​ថែ​រក្សា​សមិទ្ធ​ផល​ដែល​សម្រេច​បាន​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​បន្ត​ការ​លើក​កម្ពស់​ កែ​ទម្រង់​និង​បង្កើត​សមិទ្ធ​ផល​ថ្មី​ៗ ដើម្បី​ប្រ​គល់​ជូន​ជំ​នាន់​ក្រោយ​នូវ​ទី​ក្រុង​កឹង​ធើ​ដែល​កាន់​តែ​ស្រស់​ស្អាត​។ កត្តា​នេះ​បាន​ដាក់​ចេញ​នូវ​តម្រូវ​ការ​យ៉ាង​ច្បាស់​សម្រាប់​ទី​ក្រុង​ គឺ​លំ​ហ​អភិវឌ្ឍ​ន៍ថ្មី​ ត្រូវ​ដើរ​ទន្ទឹម​ជា​មួយ​គំ​និត​ថ្មី​; គំ​និត​ថ្មី​ ត្រូវ​ដើរ​ទន្ទឹម​ជា​មួយ​វិធី​ធ្វើ​ការ​ថ្មី​; ហើយ​វិធី​ធ្វើ​ការ​ថ្មី​ ត្រូវ​បង្កើត​លទ្ធ​ផល​ជាក់​ស្តែង​ ជូន​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​។

ក្នុង​ប៉ុន្មាន​ខែ​នា​ដើម​ឆ្នាំ​ ២០២៦ ទី​ក្រុង​សម្រេច​បាន​លទ្ធ​ផល​មួយ​ចំ​នួន​គួរ​ជា​ទី​មោទ​នៈ។ សេដ្ឋ​កិច្ច​បន្ត​រក្សា​បាន​សន្ទុះ​កំ​ណើន​; ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GRDP) ប៉ាន់​ស្មាន​កើន​ឡើង​ ៦,៧% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​; ទំ​ហំ​សេដ្ឋ​កិច្ច​ប៉ាន់​ស្មាន​សម្រេច​បាន​ជាង​ ១៥៦.០០០ ពាន់​លាន​ដុង​។ វិស័យ​ពាណិជ្ជ​កម្ម​ សេ​វា​កម្ម​ ការ​នាំ​ចេញ​ និង​ទេស​ចរណ៍​ នៅ​តែ​បន្ត​មាន​កំ​ណើន​បង្គួរ​;  វិស័យ​វប្ប​ធម៌​និង​សង្គម​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​; ការ​ការ​ពារ​ជាតិ​ សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ ត្រូវ​បាន​រក្សា​ខ្ជាប់​។

 

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ ប្រ​គល់​គ្រឿង​ឥស្សរិយ​យស​បក្ស​ជូន​បក្ខ​ជន​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​សំ​ណូម​ពរ​ឱ្យ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​និង​ប្រ​ជា​ជន​ក្នុង​ទី​ក្រុង​ បន្ត​ការប​ញ្ជ្រាប​ឱ្យ​បាន​ស៊ី​ជម្រៅ​ និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​និង​សេច​ក្តី​សម្រេច​ចិត្ត​របស់​មជ្ឈិម​ ព្រម​ទាំង​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ​ លើក​ទី​១ អា​ណត្តិ​កាល​ ២០២៥-២០៣០។ ត្រូវ​បំ​ប្លែង​សេច​ក្តី​សម្រេច​ចិត្ត​ទាំង​នេះ​ ទៅ​ជា​កម្ម​វិធី​ ផែន​ការ​ និង​លទ្ធ​ផល​ជាក់​ស្តែង​ក្នុង​ការ​អនុ​វត្ត​។ ក្នុង​នោះ​ ត្រូវ​ផ្តោត​លើ​ការ​ទាញ​យក​ប្រ​សិទ្ធ​ភាព​ពី​សក្តា​នុភាព​ ឧត្តម​ភាព​នៃ​លំ​ហ​អភិវឌ្ឍ​ន៍ថ្មី​; ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ ដោះ​ស្រាយ​ការ​លំ​បាក​ជូន​អា​ជីវ​កម្ម​ និង​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​នៃ​សំ​ណង់​និង​គម្រោង​សំ​ខាន់​ៗ; អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​នូវ​វិស័យ​ពាណិជ្ជ​កម្ម​ សេ​វា​កម្ម​ ភស្តុ​ភារ​កម្ម​ ឧស្សាហ​កម្ម​កែ​ច្នៃ​ វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​; ប្តេជ្ញា​ចិត្ត​សម្រេច​ឱ្យ​បាន​អត្រា​កំ​ណើន​ ១០% ឡើង​ទៅ​នៅ​ចុង​ឆ្នាំ​ ២០២៦...។

ឈុត​សម្តែង​សិល្បៈ​ក្នុង​ពិ​ធី​ជួប​ជុំ​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ មាន​ជំនឿ​ជឿ​ជាក់​ថា​ ជា​មួយ​ប្រ​ពៃ​ណី​បដិវត្តន៍​ដ៏​រុង​រឿង​ ការ​ដឹក​នាំ​ជិត​ដិត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ការ​គ្រប់​គ្រង​ប្រ​កប​ដោយ​ភាព​ស្វា​ហាប់​ និង​ច្នៃ​ប្រ​តិដ្ឋ​របស់​រដ្ឋ​អំ​ណាច​ ព្រម​ទាំង​ការ​រួម​កម្លាំង​កាយ​ចិត្ត​របស់​សហ​គម​ន៍អា​ជីវ​កម្ម​ និង​ទូ​ទាំង​ប្រ​ជា​ជន​ទាំង​មូល​ ទី​ក្រុង​កឹង​ធើ​ ប្រាកដ​ជា​បន្ត​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​និង​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​រយៈ​ពេល​ខាង​មុខ​។

ក្នុង​ពិ​ធី​ខួប​អនុ​ស្សាវ​រី​យ៍នេះ​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ បាន​ប្រ​គល់​គ្រឿង​ឥស្សរិយ​យស​បក្ស​ជូន​បក្ខ​ជន​ដែល​មាន​អាយុ​បក្ស​ ៦៥ឆ្នាំ​ ៦០ឆ្នាំ​ ៥៥ឆ្នាំ​ ៥០ឆ្នាំ​ ៤៥ឆ្នាំ​ ៤០ឆ្នាំ​ ៣៥ឆ្នាំ​ និង​ ៣០ឆ្នាំ​ ដល់​បក្ខ​ជន​ ២៧ រូប​។ 

លោក​លឺ​ថា​ញ់ដុង​ បក្ខ​ជន​ដែល​ទទួល​គ្រឿង​ឥស្សរិយ​យស​សម្រាប់​បក្ខ​ជន​ មាន​អាយុ​បក្ស​ ៤០ឆ្នាំ​ បាន​ថ្លែង​ចំ​ណាប់​អា​រម្មណ៍​តំ​ណាង​ឱ្យ​បក្ខ​ជន​ទាំង​ ២៧រូប​ ដែល​ទទួល​គ្រឿង​ឥស្សរិយ​យស​បក្ស​។

មិត្ត​ វ៉ូ​វម៉ាយ​ខាញ់​លិញ​ និស្សិត​ឆ្នើម​ ៥ ល្អ​ របស់​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ តំ​ណាង​ឱ្យ​យុវ​ជន​ទី​ក្រុង​ថ្លែង​ចំ​ណាប់​អា​រម្មណ៍​ក្នុង​ពិ​ធី​ជួប​ជុំ​។

ក្នុង​ពិ​ធី​ជួប​ជុំ​នេះ​ អ្នក​តំ​ណាង​គ្រប់​រូប​បាន​ទស្សនា​និង​រីក​រាយ​ជា​មួយ​ការស​ម្តែង​សិល្បៈ​ ដែល​មាន​ខ្លឹម​សារ​ស្ងើច​សរសើរ​បក្ស​ លោក​ប្រ​ធាន​ ហូជី​មិញ​ មា​តុ​ភូមិ​និង​ប្រ​ទេស​ជាតិ​ ដែល​សម្តែង​ដោយ​សិល្ប​ករ​-សី​ល្បការិនី​ក្រុម​សិល្បៈ​ល្ខោន​កៃ​លឿង​តៃដូ, យោធ​ភូមិ​ភាគ​ទី​៩, ទី​ក្រុង​ហូជី​មិញ​... ចូល​រួម​សម្តែង​៕

 អាញ​យុង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ