(អ.ឡ) - នៅថ្ងៃទី២៨ ខែសីហា លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ និងលោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានទៅទស្សនកិច្ចនិងសួរសុខទុក្ខសាលាបឋមសិក្សាកៃរាំង - សាខាឡេប៊ិញ ៣ (សង្កាត់កៃរាំង) និងសាលាវិទ្យាល័យចូវវ៉ាំងលីម (សង្កាត់និញកេវ) ក្នុងឱកាសដើមឆ្នាំសិក្សា ២០២៦-២០២៧។
រួមដំណើរក៏មានលោកស្រី ត្រឹងធីហ្វៀង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងនិងតំណាងថ្នាក់ដឹកនាំការិយាល័យគណៈកម្មាធិការបក្សទីក្រុង និងថ្នាក់ដឹកនាំភូមិភាគ។

គណះប្រតិភូទៅទស្សនកិច្ចនិងសួរសុខទុក្ខសាលាបឋមសិក្សាកៃរាំង - សាខាឡេប៊ិញ៣ (សង្កាត់កៃរាំង)។

តំណាងសាលាបឋមសិក្សាកៃរាំងបានរបាយការណ៍ពីស្ថានភាពជូនថ្នាក់ដឹកនាំទីក្រុង។
នៅសាលាបឋមសិក្សាកៃរាំង - សាខាឡេប៊ិញ ៣ គណះប្រតិភូបានពិនិត្យបន្ទប់រៀន អាហារដ្ឋាន បន្ទប់មុខងារជំនួយនានា...។ បន្ទាប់ពីស្តាប់ថ្នាក់ដឹកនាំសាលារាយការណ៍អំពីស្ថានភាពសកម្មភាពក្រោយការរួមបញ្ចូលនិងកិច្ចការត្រៀមបម្រុងសម្រាប់បើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ លេខាគណៈកម្មាធិការបក្សទីក្រុងបានចង្អុលការឱ្យគណៈគ្រប់គ្រងសាលាលំនឹងអង្គការចាត់តាំង ផ្តោតលើការបង្រៀននិងរៀន ដើម្បីសម្រេចបានគុណភាពល្អ។ ព្រមទាំងបានរំលឹកថា សាលារៀនគប្បីធានាសុវត្ថិភាពចំណីអាហារនៅពេលចាត់តាំងថ្នាក់អឌ្ឍអន្តេវាសិកនៅក្នុងសាលា។
លោកដោថាញប៊ិញ (ទីពីររាប់ពីស្តាំ) សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើនិងលោកទ្រឿងកាញ់ត្វៀង (ខាងស្តាំ) អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ស្តាប់ថ្នាក់ដឹកនាំសាលាបឋមសិក្សាកៃរាំងឧទ្ទេសនាមអំពីអាហារដ្ឋានសម្រាប់សិស្សអឌ្ឍអន្តេវាសិក។

គណះប្រតិភូទៅទស្សនកិច្ចនិងសួរសុខទុក្ខសាលាវិទ្យាល័យចូវវ៉ាំងលីម។

អ្នកគ្រូត្រឹងធីលួ ចាងហ្វាងសាលាវិទ្យាល័យចូវវ៉ាំងលីម ឧទ្ទេសនាមអំពីបន្ទប់រៀនរបស់សាលា។

លោកដោថាញប៊ិញ (ជួរខាងមុខ ឈរទីពីរ រាប់ពីស្តាំ) សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើនិងលោកទ្រឿងកាញ់ត្វៀង (ឈរទីពីរ រាប់ពីឆ្វេង) អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដោះដូរយោបល់ជាមួយគណៈគ្រប់គ្រងសាលាវិទ្យាល័យចូវវ៉ាំងលីមអំពីហេដ្ឋារចនាសម្ព័ន្ធរបស់សាលា។
នៅសាលាវិទ្យាល័យចូវវ៉ាំងលីម គណះប្រតិភូបានពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានកត់សម្គាល់នូវសំណើររបស់អ្នកគ្រូ ត្រឹងធីលួ ចាងហ្វាងសាលាអំពីការសាងសង់បន្ទប់រៀនថ្មីនៅលើជួរបន្ទប់ដែលទ្រុឌទ្រោម។
ក្រុមក៏បានស្ងើចសរសើរអំពីលទ្ធផលក្នុងការបង្រៀននិងរៀនរបស់គ្រូនិងសិស្សសាលា។ ថ្នាក់ដឹកនាំទីក្រុងបានសំណូមពរឱ្យសាលាសម្រេចបែបបទជូនរង្វាន់ដល់សិស្សចំនួន១៣នាក់ ដែលទើបសម្រេចបានកិត្តិនាមសិស្សប្រឡងជាប់លេខ១លើមុខជំនាញនានា នៅសាកលវិទ្យាល័យនានា ក្នុងឆ្នាំ២០២៦ និងចាត់តាំងឱ្យបានល្អពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧៕
ហាថាញ - សុផន