ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/08/2026 - 19:43

ទី​ក្រុង​កឹង​ធើ​ដាក់​ចេញ​លក្ខ​ន្តិកៈ​ចាត់​បញ្ជូន​ ប្តូរ​កន្លែង​បំ​ពេញ​ការ​ងារ​របស់​គ្រូ​បង្រៀន​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​រដ្ឋ​ 

(អ.ឡ​) - គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ទើប​តែ​ចេញ​សេច​ក្តី​សម្រេច​លេខ​៨៦/​២០២៦​/QĐ-​UBND ដាក់​ចេញ​លក្ខ​ន្តិកៈ​ចាត់​បញ្ជូន​ ប្តូរ​កន្លែង​បំ​ពេញ​ការ​ងារ​របស់​គ្រូ​បង្រៀន​តាម​គ្រឹះ​ស្ថាន​អប់​រំ​រដ្ឋ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​។

ម៉ោង​សកម្ម​ភាព​ក្រៅ​កម្ម​វិធី​សិក្សា​របស់​សិស្ស​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​លឿង​ថេវិញ​ នៅ​ឃុំ​ហ្វា​អាង​។

តាម​នោះ​ មុខ​សញ្ញា​ចាត់​បញ្ជូន​រួម​មាន​ករ​ណី​ដូច​ខាង​ក្រោម​៖

- គ្រូ​បង្រៀន​ស្ថិត​ក្នុង​បញ្ជី​ក្រប​ខ័ណ្ឌ​ដែល​សេស​សល់​ នៅ​ពេល​អនុ​វត្ត​ការ​រៀប​ចំ​សម្រិត​សម្រាំង​ឡើង​វិញ​គ្រឹះ​ស្ថាន​អប់​រំ​ ឬ​ដោយ​សារ​ការ​ប្រែ​ប្រួល​អំ​ពី​ទ្រង់​ទ្រាយ​ថ្នាក់​រៀន​ មុខ​វិជ្ជា​សិក្សា​ មុខ​ជំ​នាញ​ មុខ​វិជ្ជា​ជី​វៈ​បណ្តុះ​បណ្តា​ល;

- គ្រូ​បង្រៀន​មាន​បំ​ណង​បាន​ចាត់​បញ្ជូន​ទៅ​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ ព្រំ​ដែន​ កោះ​និង​តំ​បន់​មាន​លក្ខ​ណះសេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​;

- គ្រូ​បង្រៀន​ដែល​បញ្ចប់​រយៈ​ពេល​បាន​ចាត់​បញ្ជូន​ទៅ​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ ព្រំ​ដែន​ កោះ​និង​តំ​បន់​មាន​លក្ខ​ណះសេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​ តាម​សេច​ក្តី​សម្រេច​ចាត់​បញ្ជូន​របស់​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​;

- គ្រូ​បង្រៀន​មាន​សមត្ថ​ភាព​មុខ​ជំ​នាញ​ វិជ្ជា​ជី​វៈ​ល្អ​ មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​បង្រៀន​ អប់​រំ​ឬ​គ្រប់​គ្រង​ មាន​សមត្ថ​ភាព​ជំនួយ​ការ​លើក​កម្ពស់​គុណ​ភាព​សម្រាប់​គ្រឹះ​ស្ថាន​អប់​រំ​ ឬ​ជំនួយ​ការ​ជំ​នាញ​សម្រាប់​ស្ថា​ប័ន​គ្រប់​គ្រង​អប់​រំ​;

- គ្រូ​បង្រៀន​ដែល​បាន​រៀប​គម្រោង​ឬ​បាន​តែង​តាំង​មុខ​តំ​ណែង​ជា​កម្មា​ភិបាល​គ្រប់​គ្រង​គ្រឹះ​ស្ថាន​អប់​រំ​បាន​ចាត់​បញ្ជូន​ដើម្បី​ចាត់​ចែង​ រៀប​ចំ​កង​ជួរ​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ ឬ​សំ​ដៅ​ធា​នា​មិន​កាន់​មុខ​តំ​ណែង​លើស​ពី​រយៈ​ពេល​កំ​ណត់​តាម​បទ​បញ្ញត្តិ​ច្បាប់​នៃ​មុខ​ជំ​នាញ​;

- គ្រូ​បង្រៀន​មិន​ស្ថិត​ក្នុង​ករ​ណី​ខាង​លើ​ ត្រូវ​បាន​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ចាត់​បញ្ជូន​មាន​រយៈ​ពេល​កំ​ណត់​ ដើម្បី​ជំនួយ​ការ​ដល់​គ្រឹះ​ស្ថាន​អប់​រំ​កំ​ពុង​ខ្វះ​គ្រូ​បង្រៀន​ ឬ​ឆ្លើយ​តប​តម្រូវ​ការ​ ភារ​កិច្ច​មុខ​ជំ​នាញ​របស់​ស្ថា​ប័ន​គ្រប់​គ្រង​អប់​រំ​។

តាម​សេច​ក្តី​សម្រេច​នេះ​ដែរ​ មាន​ករ​ណី​មិន​អនុ​វត្ត​ការ​ចាត់​បញ្ជូន​ចំ​ពោះ​គ្រូ​បង្រៀន​ស្រ្តី​កំ​ពុង​មាន​ផ្ទៃ​ពោះ​ ឬ​ចិញ្ចឹម​កូន​ក្រោម​៣៦ខែ​; គ្រូ​បង្រៀន​មា​នល​ក្ខណៈ​សេ​ដកិច្ច​គ្រួ​សា​រលំ​បាក​ខ្លាំង​; គ្រូ​បង្រៀន​មាន​ប្រ​ព័ន្ធ​ឬ​ប្តី​បាន​ចាត់​បញ្ជូន​ទៅ​បំ​ពេញ​ភារ​កិច្ច​ បញ្ជូន​ឬ​ចាត់​តាំង​ឱ្យ​បំ​ពេញ​ភារ​កិច្ច​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ឆ្នេរ​ខ្សាច់​ ឆ្នេរ​សមុទ្រ​និង​តំ​បន់​មា​នល​ក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​ (ការ​ចាត់​បញ្ជូន​គ្រូ​បង្រៀន​នៅ​តែ​អនុ​វត្ត​ចំ​ពោះ​មុខ​សញ្ញា​កំ​ណត់​នៅ​ក្នុង​ប្រ​ការ​នេះ​ ប្រ​សិន​បើ​គ្រូ​បង្រៀន​មាន​បំ​ណង​បាន​ចាត់​បញ្ជូន​)។

ចំ​ពោះ​ពេល​វេលា​ចាត់​បញ្ជូន​ ចំ​ពោះ​គ្រូ​បង្រៀន​កាន់​មុខ​តំ​ណែង​ជា​កម្មា​ភិបាល​គ្រប់​គ្រង​ អនុ​វត្ត​តាម​តម្រូវ​ការ​របស់​ថ្នាក់​មាន​សមត្ថ​កិច្ច​។ ចំ​ពោះ​គ្រូ​បង្រៀន​មិន​កាន់​មុខ​តំ​ណែង​គ្រប់​គ្រង​៖ តាម​កាល​កំ​ណត់​អនុ​វត្ត​មុន​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ជា​រៀង​រាល់​ឆ្នាំ​ (ករ​ណី​មាន​តម្រូវ​ការ​ភ្លាម​ៗ អនុ​វត្ត​នៅ​ពេល​មាន​តម្រូវ​ការ​)។

ចំ​ពោះ​ការ​ប្តូរ​កន្លែង​បំ​ពេញ​ការ​ងារ​របស់​គ្រូ​បង្រៀន​ មុខ​សញ្ញា​ត្រូវ​ប្តូរ​រួម​មាន​៖ គ្រូ​បង្រៀន​ គ្រូ​បង្រៀន​កាន់​មុខ​តំ​ណែង​ជា​កម្មា​ភិបាល​គ្រប់​គ្រង​គ្រឹះ​ស្ថាន​អប់​រំ​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​រដ្ឋ​មាន​បំ​ណង​ប្តូរ​កន្លែង​បំ​ពេញ​ការ​ងារ​។ ករ​ណី​មិន​ត្រូវ​ប្តូរ​រួម​មាន​៖ គ្រូ​បង្រៀន​កំ​ពុង​ស្ថិត​ក្នុង​រយៈ​ពេល​ត្រូវ​ពិ​និត្យ​ ចាត់​ការ​តាម​ផ្លូវ​ច្បាប់​; កំ​ពុង​ត្រូវ​ពិ​និត្យ​ ផ្ទៀង​ផ្ទាត់​ ត្រួត​ពិ​និត្យ​ ស៊ើប​អង្កេត​ ចោទ​ប្រ​កាន់​ វិនិច្ឆ័យ​តាម​ច្បាប់​; គ្រូ​បង្រៀន​មិន​ទាន់​គ្រប់​៣ឆ្នាំ​បំ​ពេញ​ការ​ងារ​គិត​ចាប់​ពី​ថ្ងៃ​ត្រូវ​ជ្រើស​រើស​ធ្វើ​ជា​គ្រូ​បង្រៀន​ លើក​លែង​តែ​ករ​ណី​ស្ម័គ្រ​ចិត្ត​ប្តូរ​កន្លែង​បំ​ពេញ​ការ​ងារ​ទៅ​គ្រឹះ​ស្ថាន​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ ព្រំ​ដែន​ កោះ​និង​តំ​បន់​មាន​លក្ខ​ណះសេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​៕

ក្វឹក​ថា​យ - សុផន​

ចែករំលែកអត្ថបទ