26/08/2026 - 21:36

បង្ក​ឱ​កាស​ការ​ងារ​ធ្វើ​ បើក​ទិស​ដៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ចីរ​ភាព​ 

ការ​បង្ក​ការ​ងារ​ធ្វើ​ និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ មិន​ត្រឹម​តែ​រួម​ចំ​ណែ​កកែ​លម្អ​ជីវ​ភាព​រស់​នៅ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ កម្លាំង​ចលករ​ឱ្យ​ប្រ​ជា​ជន​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ចាក់​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។ ជា​មួយ​នឹង​ទិស​ដៅ​នោះ​ ឃុំ​ថា​ញ់ថើយ​អាង​  ទី​ក្រុង​កឹង​ធើ​ បាន​ជំ​រុញ​ខ្លាំង​ការ​ពិ​គ្រោះ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ បណ្តុះ​បណ្តា​លមុខ​របរ​ តភ្ជាប់​ទំ​នាក់​ទំនង​ពល​ករ​ជា​មួយ​អា​ជីវ​កម្ម​ តាម​រយៈ​នោះ​ បើក​ចេញ​ទិស​ដៅ​សម​ស្រប​ជា​ច្រើន​សម្រាប់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

កិច្ច​ដោះ​ដូរ​ការ​ងារ​បង្ក​ទំ​នាក់​ទំនង​រវាង​ពល​ករ​ជា​មួយ​អា​ជីវ​កម្ម​ និង​មូល​ដ្ឋាន
​អប់​រំ​វិជ្ជា​ជី​វៈ​។

ថា​ញ់ថើយ​អាង​ ជា​ភូមិ​ភាគ​មួយ​នៅ​តំ​បន់​ជន​បទ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដែល​មាន​ប្រ​ជា​ជន​ជាង​ ២៩.៣០០ នាក់​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​ប្រ​មា​ណ​ ២៤,៨២%។ សេដ្ឋ​កិច្ច​ភូមិ​ភាគ​ ភាគ​ច្រើន​ផ្អែក​លើ​ការ​ផលិត​កសិ​កម្ម​ ជា​មួយ​មុខ​របរ​ធ្វើ​ស្រែ​ ដំ​ណាំ​ហូប​ផ្លែ​ និង​ការ​ចិញ្ចឹម​ជល​ផល​។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ផលិត​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ជូន​ពល​ករ​ ត្រូវ​បាន​កំ​ណត់​ជា​ដំ​ណោះ​ស្រាយ​សំ​ខាន់​ ដើម្បី​ធ្វើ​ឱ្យ​សម្បូរ​បែប​មុខ​របរ​ រក​ស៊ី​ចិញ្ចឹម​ជីវិត​បង្កើន​ប្រាក់​ចំ​ណូល​ និង​បង្ក​លក្ខ​ណៈឱ្យ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​។

ថ្មី​ៗនេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ថើយ​អាង​ បាន​ចាត់​តាំង​ កិច្ច​ដោះ​ដូរ​ការ​ងារ​និង​ពិ​គ្រោះ​រៀន​វិជ្ជា​ជី​វៈ​ ឆ្នាំ​ ២០២៦ ដើម្បី​អនុ​វត្ត​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​ ២០២៦ ព្រម​ទាំង​រួម​ចំ​ណែក​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ដំ​ណាក់​កាល​ ២០២៦-២០៣០។ តាម​ផែន​ការ​ ភូមិ​ភាគ​ចាត់​តាំង​ ២ លើក​ កិច្ច​ដោះ​ដូរ​ការ​ងារ​និង​ពិ​គ្រោះ​រៀន​វិជ្ជា​ជី​វៈ​ ទាក់​ទាញ​ពល​ករ​ជិត​ ២០០ នាក់​ចូល​រួម​។ នេះ​ជា​ឱ​កាស​ដើម្បី​ពល​ករ​ទទួល​បាន​ព័ត៌​មាន​ពី​ទី​ផ្សារ​ពល​កម្ម​ តម្រូវ​ការ​ជ្រើស​រើស​ពល​ករ​ក្នុង​ប្រ​ទេស​ មាន​ឱ​កាស​ទៅ​ធ្វើ​ការ​មាន​រយៈ​ពេល​កំ​ណត់​នៅ​បរ​ទេស​តាម​កិច្ច​សន្យា​ កម្ម​វិធី​ជ្រើស​រើស​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​និង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ពាក់​ព័ន្ធ​ការ​ងារ​និង​រៀន​វិជ្ជា​ជី​វៈ​។

ជា​ពិ​សេស​ ការ​ចូល​រួម​កិច្ច​ដោះ​ដូរ​មា​នប​ណ្តា​អង្គ​ភាព​ អា​ជីវ​កម្ម​ និង​មូល​ដ្ឋាន​ពិ​គ្រោះ​ ជួយ​ឧបត្ថម្ភ​ដល់​ពល​ករ​ ដូច​៖ សា​លា​អនុ​មហា​វិ​ទ្យាល័យ​វិជ្ជា​ជី​វៈ​សុក​ត្រាំង​ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​ទី​ក្រុង​កឹង​ធើ​ ការិយា​ល័យ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ត្រឹង​ដេ ព្រម​ទាំង​អា​ជីវ​កម្ម​មាន​តម្រូវ​ការ​ជ្រើស​រើស​ពល​ករ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ នៅ​ក្នុង​កម្ម​វិធី​ ពល​ករ​បាន​ណែ​នាំ​អំ​ពី​តម្រូវ​ការ​ជ្រើស​រើស​របស់​អា​ជីវ​កម្ម​ ព័ត៌​មាន​ពី​ទី​ផ្សារ​ពល​កម្ម​ ឱ​កាស​ស្វែង​រក​ការ​ងារ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ក៏​ដូច​ជា​កម្ម​វិធីប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​។ តំ​ណាង​បណ្តា​អង្គ​ភាព​ក៏​បាន​ពិ​គ្រោះ​ដោយ​ផ្ទាល់​អំ​ពី​លក្ខ​ណៈជ្រើស​រើស​ ជំ​នាញ​សម​ស្រប​ គោ​លន​យោ​បាយ​ឧបត្ថម្ភ​ការ​ងារ​ រៀន​វិជ្ជា​ជី​វៈ​ និង​ឆ្លើយ​បំ​ភ្លឺ​នូវ​ចម្ងល់ផ្សេង​ៗរបស់​ពល​ករ​។

តាម​រយៈ​កិច្ច​ដោះ​ដូរ​ការ​ងារ​ ពល​ករ​ក៏​បាន​ណែ​នាំ​ឱ្យ​ចុះ​ឈ្មោះ​រក​ការ​ងារ​ រៀន​វិជ្ជា​ជី​វៈ​និង​ចូល​រួម​កម្ម​វិធី​ទៅ​ធ្វើ​ការ​ងារ​មាន​រយៈ​ពេល​កំ​ណត់​នៅ​បរ​ទេស​តាម​កិច្ច​សន្យា​។ ការ​ផ្តល់​ព័ត៌​មាន​គ្រប់​សព្វ​និង​ច្បាស់​លាស់​ ជួយ​ឱ្យ​ពល​ករ​ម្ចាស់​ការ​គិត​គូ​រមត់​ចត់​ ជ្រើស​រើស​ការ​ងារ​សម​ស្រប​នឹង​សមត្ថ​ភាព​ ចំ​ណង់​ចំ​ណូល​ចិត្ត​ លក្ខ​ណៈគ្រួ​សារ​ និង​តម្រូវ​ការ​នៃ​ទី​ផ្សារ​ពល​កម្ម​ ព្រម​ទាំង​រួម​ចំ​ណែក​កាត់​បន្ថយ​ហា​និភ័យ​ក្នុង​ដំ​ណើរ​ការ​ស្វែង​រក​ការ​ងារ​។

ពល​ករ​ប្តូរ​យោបល់​ដោយ​ផ្ទាល់​ជា​មួយ​អា​ជីវ​កម្ម​។

លោក​ត្រឹង​វ៉ា​ច់ថា​យ នៅ​ភូមិ​អាង​ហ្វា​ ២  ឃុំ​ថា​ញ់ថើយ​អាង​ បាន​ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ការ​ស្វែង​រក​ព័ត៌​មាន​ជ្រើស​រើស​ពល​ករ​របស់​អា​ជីវ​កម្ម​សម្រាប់​អ្នក​ពល​ករ​នៅ​ភូមិ​ភាគ​នៅ​មាន​កម្រិត​។ ដូច្នេះ​ ការ​ចាត់​តាំង​កិច្ច​ដោះ​ដូរ​ការ​ងារ​នៅ​ឃុំ​ បាន​ជួយ​ឱ្យ​បង​ប្អូន​និង​ពល​ករ​ជា​ច្រើន​ទៀត​មា​នល​ក្ខណៈ​ជួប​ប្រា​ស្រ័យ​ផ្ទាល់​ជា​មួយ​អា​ជីវ​កម្ម​ យល់​ដឹង​ច្បាស់​ជាង​អំ​ពី​ការ​ងារ​ និង​ប្រាក់​ចំ​ណូល​ ក៏​ដូច​ជា​តម្រូវ​ការ​ជ្រើស​រើស​”។

តាម​ប្រ​សាសន៍​ លោក​កាវ​មិញ​តឹង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ថើយ​អាង​ នា​ពេល​កន្លង​ ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ពិ​គ្រោះ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ឃើញ​ថា​ នេះ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​មួយ​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​ និង​អនុ​វត្ត​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។ កិច្ច​ដោះ​ដូរ​ការ​ងារ​ធ្វើ​ និង​ពិ​គ្រោះ​រៀន​វិជ្ជា​ជី​វៈ​ ឆ្នាំ​ ២០២៦ មិន​ត្រឹម​តែ​ជួយ​ពល​ករ​ទទួល​បាន​ព័ត៌​មាន​ជ្រើស​រើស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ជា​ស្ពាន​តភ្ជាប់​រវាង​ប្រ​ជា​ជន​ជា​មួយ​អា​ជីវ​កម្ម​ មូល​ដ្ឋាន​អប់​រំ​វិជ្ជា​ជី​វៈ​ និង​បណ្តា​អង្គ​ភា​ពពាក់​ព័ន្ធ​។ ឆ្លង​តាម​រយៈ​នោះ​ ពល​ករ​មាន​ឱ​កាស​បន្ថែម​ក្នុង​ការ​ជ្រើស​រើស​ការ​ងារ​សម​ស្រប​នឹង​សមត្ថ​ភាព​ ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​លក្ខ​ណៈគ្រួ​សារ​។

នា​ពេល​ខាង​មុខ​ ឃុំ​ថា​ញ់ថើយ​អាង​ នឹង​បន្ត​ជំ​រុញ​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​សកម្ម​ភាព​ពិ​គ្រោះ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ និង​រៀន​វិជ្ជា​ជី​វៈ​ ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ពល​ករ​មាន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ទើប​ចាក​ភាព​ក្រី​ក្រ​ និង​យុវ​ជន​ដែល​មាន​តម្រូវ​ការ​ស្វែង​រក​ការ​ងារ​។ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​បង្កើន​ទំ​នាក់​ទំនង​ជា​មួយ​អា​ជីវ​កម្ម​ដែល​មាន​តម្រូវ​ការ​ជ្រើស​រើស​ និង​បណ្តា​មូល​ដ្ឋាន​អប់​រំ​វិជ្ជា​ជី​វៈ​ ដើម្បី​ពង្រីក​ឱ​កាស​ជូន​ប្រ​ជា​ជន​។

ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ និង​ការ​រួម​ដំ​ណើរ​ របស់​អា​ជីវ​កម្ម​ មូល​ដ្ឋាន​អប់​រំ​វិជ្ជា​ជី​វៈ​ ព្រម​ទាំង​ស្មារតី​ម្ចាស់​ការ​របស់​ពល​ករ​ ការ​ងារ​ពិ​គ្រោះ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​នៅ​ថា​ញ់​ថើយ​អាង​ នឹង​បន្ត​បាន​ជំ​រុញ​ខ្លាំង​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​បើក​ទូ​លាយ​ឱ​កាស​រក​ការ​ងារ​ បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​ និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​លើ​ភូមិ​ឋាន​៕

ហុង​ទើ-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ