ការទទួលទានអាហារដែលសម្បូរជាតិទឹកគឺជាយុទ្ធសាស្ត្រសាមញ្ញមួយ ជួយឱ្យរាងកាយមានជាតិ ទឹកគ្រប់គ្រាន់ជានិច្ច និងជួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យមានប្រសិទ្ធភាព។

រូបជាឧទាហរណ៍។
ផ្លែត្រសក់ (មាន៩៥% ជាតិទឹក) ជាមួយសមាសធាតុមានប្រមាណ ៩៥% ជាតិ ទឹក ផ្លែត្រសក់ជួយឱ្យរាងកាយមានភាពស្រស់ស្រាយ និងមានជាតិទឹកគ្រប់គ្រាន់ ដោយមិនបន្ថែមកាឡូរីលើសឬស្ករបន្ថែម។ ផ្លែត្រសក់មានកាបូអ៊ីដ្រាតតិច ណាស់វាសុវត្ថិភាពសម្រាប់អ្នកដែលត្រូវការគ្រប់គ្រង សន្ទស្សន៍ជាតិស្ករក្នុងឈាម។ ជាពិសេស សម្បកផ្លែត្រសក់ផ្តល់ជាតិសរសៃធម្មជាតិ ជួយទប់ស្កាត់ការកើនឡើងជាតិស្ករក្នុងឈាមភ្លាមៗបន្ទាប់ពីញ៉ាំយ៉ាងមានប្រសិទ្ធភាព។
អ្នកអាចបន្ថែមផ្លែត្រសក់ទៅក្នុងមុខអន្លក់ កិនក្រឡុក ចម្អិនស៊ុបបំបាត់ក្ដៅខ្លួន ឬកាត់ជាចំណិតញ៉ាំជាអាហារសម្រន់ក៏ស្រួយឆ្ងាញ់។
ផ្លែពោតបារាំង (មាន៩៣% ជាតិទឹក)
ពោតបារាំងផ្តល់ជាតិទឹក៩៣% ព្រមទាំងផ្តល់ជាតិសរសៃជួយឱ្យជាតិស្ករក្នុងឈាមមានស្ថេរភាព។ ពោតបារាំងផ្ទុកជាតិសរសៃរលាយប្រភេទជែលពិសេស ជួយពន្យារពេលដំណើរការស្រូបយកជាតិស្ករនៅក្នុងពោះវៀន។ ក្រៅពីនេះ អាហារនេះក៏សម្បូរជាតិប្រឆាំងអុកស៊ីតកម្ម (flavonoid, polyphenol) ជួយកាត់បន្ថយការរលាកនិងលើកកម្ពស់ប្រសិទ្ធភាពនៃការរំលាយជាតិស្ករ។
អ្នកអាចចំហុយអាំង ឬចម្អិនស៊ុបពោតបារាំង ដើម្បីបង្កើតមុខម្ហូបមានជីវជាតិនិងបំបាត់ក្តៅខ្លួន។
ផ្លែប៉ោម (មាន៨៥% ជាតិទឹក)
ផ្លែប៉ោមមានប្រមាណ ៨៥% ជាតិទឹក និងសម្បូរជាតិសរសៃណាស់ ផ្តល់ជាមធ្យម ៤ ក្រាមជាតិសរសៃក្នុងមួយផ្លែទំហំមធ្យម។ បរិមាណជាតិសរសៃច្រើននេះមានប្រសិទ្ធភាពពន្យារពេលដំណើរការស្រូបយកជាតិស្ករ ជួយបញ្ចេញថាមពលឱ្យមានស្ថេរភាពនិងបន្តរយៈពេលយូរ។
គួរញ៉ាំទាំងសម្បក ព្រោះវាប្រមូលផ្តុំជាតិសរសៃ ពិសេសដូចជា pectin និង cellulose ជួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យបានល្អប្រសើរបំផុត។ អ្នកអាចញ៉ាំផ្លែប៉ោមស្រស់ទាំងផ្លែ ឬញ៉ាំជាមួយប៊័រគ្រាប់បន្តិចដើម្បីបន្ថែមខ្លាញ់មានប្រយោជន៍និងប្រូតេអ៊ីនជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ។
ផ្លែក្រូចថ្លុង (មាន៩០% ជាតិទឹក)
ក្រូចថ្លុងមានប្រមាណ ៩០% ជាតិទឹក ព្រមទាំងផ្តល់អេឡិចត្រូលីតប៉ូតាស្យូមសំខាន់ ជួយធ្វើឱ្យតុល្យភាពជាតិទឹកក្នុងរាងកាយ។ ជាតិសរសៃក្នុងក្រូចថ្លុងដើរតួនាទីពន្យារពេលដំណើរការជ្រាបចូលជាតិស្ករក្នុងឈាម រក្សាកម្រិតថាមពលឱ្យមានស្ថេរភាព។
អ្នកអាចទទួលទានផ្លែក្រូចថ្លុងជាអាហារសម្រន់ យកគ្រាប់ចេញរួចហូបដូចអន្លក់ ឬក្រឡុកជាអាហារបំប៉នដែលមានជីវជាតិ។
ផ្លែឪឡឹក (មាន៩១% ជាតិទឹក)
ឪឡឹកមានប្រមាណ ៩១% ជាតិទឹកជាជម្រើស សមស្របដើម្បីរក្សារាងកាយឱ្យមានជាតិទឹកគ្រប់គ្រាន់ក្នុងថ្ងៃដែលក្តៅខ្លាំង។ ថ្វីត្បិតតែមានរសជាតិផ្អែមធម្មជាតិក្តីបរិមាណកាបូអ៊ីដ្រាតក្នុងមួយកែវឪឡឹកមានកម្រិតយ៉ាងទាប សមស្របនឹងផែនការគ្រប់គ្រងជាតិស្ករក្នុងឈាមប្រសិនបើប្រើប្រាស់ត្រឹមត្រូវ។ ឪឡឹកនៅមានផ្ទុកជាតិ citrulline ដែលជាអាស៊ីតអាមីនជំរុញការផលិតជាតិ oxit nitric ជួយកែលម្អចរន្តឈាម។
ដើម្បីបង្កើនសមត្ថភាពរក្សាស្ថេរភាពជាតិស្ករក្នុងឈាមពេលញ៉ាំឪឡឹក អ្នកគួរបរិ ភោគរួមជាមួយបរិមាណតិចតួចនៃគ្រាប់ធញ្ញជាតិឬឈីសបន្តិច ដើម្បីធ្វើតុល្យភាពបរិមាណកាបូអ៊ីដ្រាត៕
យោងតាម៖ laodong.vn - សុផន