ថ្ងៃទី ២៧ ខែកក្កដា នៅសាលានយោបាយទីក្រុងកឹងធើ (សង្កាត់ភូឡើយ) មន្ទីរជនជាតិនិងសាសនាទីក្រុងបានចាត់តាំងបើកវគ្គបំប៉នវិជ្ជាជីវៈជូនដល់កម្មាភិបាល បុគ្គលិកជិត ១០០ នាក់ដែលធ្វើការងារជំនឿ និងសាសនានៅតាមបណ្តាឃុំនិងសង្កាត់នៅលើភូមិឋានទីក្រុងឆ្នាំ២០២៦។ លោកត្រឹងខាក់ទ្រុង-នាយករងមន្ទីរជនជាតិ និងសាសនាទីក្រុងកឹងធើ បានអញ្ជើញចូលរួម។

ទិដ្ឋភាពនៃវគ្គបំប៉នវិជ្ជាជីវៈការងារជំនឿ និងសាសនា។
ក្នុងរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកក្កដា) សិក្ខាកាមបានបញ្រ្ជាបអំពីទស្សនៈ គោលការណ៍របស់បក្ស គោលនយោបាយនិងក្រឹត្យច្បាប់របស់រដ្ឋស្តីអំពីជំនឿនិងសាសនា ចំណុចថ្មីៗនៃច្បាប់ស្តីពីជំនឿ និងសាសនា និងអនុក្រឹត្យលេខ១២៤/២០២៥/NĐ-CP របស់រដ្ឋាភិបាលដែលកំណត់អំពីការប្រគល់សិទ្ធិ ការធ្វើវិមជ្ឈការ និងបណ្តាបទប្បញ្ញត្តិច្បាប់ស្តីពីដីធ្លី សុខាភិបាល អប់រំ សប្បុរសធម៌ មនុស្សធម៌ពាក់ព័ន្ធនឹងជំនឿ និងសាសនា ការងារគ្រប់គ្រងរដ្ឋចំពោះសាសនានានាក្នុងសភាពការណ៍ថ្មី និងបាតុភូតជំនឿសាសនាថ្មី ការងារធានាសន្តិសុខសាសនា បច្ចេកទេសដោះស្រាយករណីជំនឿ និងសាសនានៅថ្នាក់ឃុំ សង្កាត់ ព្រមទាំងដោះដូរបទពិសោធន៍ដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងស្ថានភាពជាក់ស្តែង។

លោកត្រឹងខាក់ទ្រុង-នាយករងមន្ទីរជនជាតិ និងសាសនាទីក្រុងកឹងធើ ថ្លែងការណ៍បើកវគ្គបំប៉នវិជ្ជាជីវៈការងារជំនឿ និងសាសនា។
វគ្គបំប៉ននេះដើម្បីលើកកម្ពស់កម្រិតជំនាញវិជ្ជាជីវៈ បច្ចេកទេសនិងប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំនឿ សាសនាជូនកម្មាភិបាល បុគ្គលិកដែលធ្វើការងារនៅមូលដ្ឋាន។ តាមរយៈនោះ រួមចំណែកអនុវត្តយ៉ាងប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស គោលនយោបាយ និងក្រឹត្យច្បាប់របស់រដ្ឋស្តីអំពីជំនឿនិងសាសនាឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី៕
ថាញ់តឹម-ដាលីន