ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/07/2026 - 22:07

ឃុំ​ផុង​ដៀង​ បាន​ទទួល​ស្គាល់​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ 

(អ.ឡ​) - ព្រឹក​ថ្ងៃ​ទី​២៧ ខែក​ក្កដា​ គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ផុង​ដៀង​ បាន​ចាត់​តាំង​ពិ​ធី​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទទួល​ស្គាល់​ឃុំ​ផុង​ដៀង​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​បា​រាំង​និង​ប្រ​ឆាំង​អា​មេ​រិក​។ ទន្ទឹម​នឹង​នោះ​ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍៧៩ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​ - ពលី​ (២៧​/៧/​១៩៤៧ - ២៧/​៧/​២០២៦)។

អញ្ជើញ​ចូល​រួម​ មាន​លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​អតីត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ ខេត្ត​ហូវ​យ៉ាង​ និង​ស្រុក​ផុង​ដៀង​គ្រប់​សម័យ​កាល​ ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​ រួម​នឹង​កម្មា​ភិបាល​ គ្រួ​សា​រគោល​នយោ​បាយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ប្រារព្ធ​ពិ​ធី​គោរព​ទង់​។

នៅ​ក្នុង​ពិ​ធី​នេះ​ តំ​ណាង​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​ បាន​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទទួល​ស្គាល់​ឃុំ​ផុង​ដៀង​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​បា​រាំង​ និង​ប្រ​ឆាំង​អា​មេ​រិក​។ តាម​រយៈ​នោះ​ ឃុំ​ត្រូវ​បាន​អនុ​វត្ត​គោល​នយោ​បាយ​អនុ​គ្រោះ​ចំ​ពោះ​ឃុំ​តំ​បន់​សុវត្ថិ​ភាព​តាម​សេច​ក្ដី​កំ​ណត់​ជា​ធរមាន​។

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ (ខាង​ឆ្វេង​) ប្រ​គល់​សេច​ក្តី​សម្រេច​ទទួល​ស្គាល់​ឃុំ​ផុង​ដៀង​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​បា​រាំង​ និង​ប្រ​ឆាំង​អា​មេ​រិក​ ជូន​ថ្នាក់​ដឹក​នាំ​ឃុំ​ផុង​ដៀង​។

ឃុំ​ផុង​ដៀង​បាន​បង្កើត​ឡើង​លើ​មូល​ដ្ឋាន​រួម​បញ្ចូល​រវាង​ទី​ប្រ​ជុំ​ជន​ផុង​ដៀង​ ឃុំ​យ៉ាយស្វឹង​ និង​ឃុំ​តឹង​ថើយ បច្ចុប្បន្ន​មាន​ ២១ ភូមិ​។ ក្នុង​សម័យ​សង្គ្រាម​តស៊ូ​ ភូមិ​សាស្ត្រ​ឃុំ​ស្ថិត​នៅ​លើ​ខ្សែ​ផ្លូវ​វង់​គុង មា​នទី​តាំង​យុទ្ធ​សាស្ត្រ​ដ៏​សំ​ខាន់​ ជា​សមរ​ភូមិ​មុខ​ផង​ និង​ជា​សមរ​ភូមិ​ក្រោយ​ផង​ ទាំង​ជា​កន្លែង​ចិញ្ចឹម​លាក់​បាំង​កម្មា​ភិបាល​ ប្រ​មូល​ផ្តុំ​កម្លាំង​ និង​ធា​នា​ភ័​ស្ដុភារ​បម្រើ​ការ​ប្រ​យុទ្ធ​។ តាម​រយៈ​ការ​ពិ​និត្យ​ឡើង​វិញ​នូវ​សំណុំ​ឯក​សារ​ប្រ​វត្តិ​សាស្ត្រ​ ឃុំ​ផុង​ដៀង​សម្រេច​បាន​៣បទ​ដ្ឋាន​ក្នុង​ចំ​ណោម​៥បទ​ដ្ឋាន​ស្នើ​សុំ​ទទួល​ស្គាល់​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​។

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ​។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ​ លោក​ដុង​វ៉ាំង​ថាញ​ អះ​អាង​ថា​ ការ​ទទួល​ស្គាល់​ឃុំ​ផុង​ដៀង​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ គឺ​ជា​ការ​កត់​សម្គាល់​របស់​បក្ស​ និង​រដ្ឋ​ ចំ​ពោះ​ប្រ​ពៃ​ណី​បដិវត្តន៍​ ព្រម​ទាំង​ការ​រួម​ចំ​ណែក​ និង​ការ​លះ​បង់​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​ភូមិ​ភាគ​។ តាម​រយៈ​នោះ​ បាន​បន្ថែម​ "អា​សយ​ដ្ឋាន​ក្រ​ហម​" មួយ​ទៀត​នៅ​លើ​ផែ​នទី​ប្រ​វត្តិ​សាស្ត្រ​បដិវត្តន៍​នៃ​ទី​ក្រុង​កឹង​ធើ។

លោក​ដុង​វ៉ាំង​ថាញ​ សំ​ណូម​ពរ​ភូមិ​ភាគ​បន្ត​អភិ​រក្ស​ ធ្វើ​ឌីជី​ថល​ និង​ពង្រីក​តម្លៃ​កេរ​ដំ​ណេល និង​ឯក​សារ​ប្រ​វត្តិ​សាស្ត្រ​។ បង្កើន​ការ​អប់​រំ​ប្រ​ពៃ​ណី​ ជា​ពិ​សេស​ចំ​ពោះ​ជំ​នាន់​យុវ​វ័យ​។ ផ្សារ​ភ្ជាប់​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​នៃ​តំ​បន់​សុវត្ថិ​ភាព​ជា​មួយ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ និង​ទេស​ចរណ៍​ជីវ​ស្ថាន​។ អនុ​វត្ត​ល្អ​នូវ​គោ​លន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​សគុណ​ ធា​នា​សុខុមាល​ភាព​សង្គម​។ លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​ ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​ ការ​កែ​ទម្រង់​រដ្ឋ​បាល​ និង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ កសាង​រដ្ឋ​អំ​ណាច​ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​ និង​បម្រើ​ប្រ​ជា​ជន​។

ថ្នាក់​ដឹក​នាំ​ឃុំ​ផុង​ដៀង​ ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ប្រ​ជា​ជន​ក្នុង​ភូមិ​ឋាន​។

ថ្នាក់​ដឹក​នាំ​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ និង​ឃុំ​ផុង​ដៀង​ ជូន​អំ​ណោយ​ដល់​បណ្តា​គ្រួ​សា​រគោល​នយោ​បាយ​ និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​។

ឱ​កាស​នេះ​ គណៈ​ចាត់​តាំង​បាន​ប្រ​គល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ចំ​នួន​ ២០ ប័ណ្ណ​ ជូន​ប្រ​ជា​ជន​ និង​អំ​ណោយ​ចំ​នួន​ ១០០ចំ​ណែក​ ជូន​គ្រួ​សា​រគោល​នយោ​បាយ​ និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ក្នុង​ឃុំ​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ថត​រូប​អនុ​ស្សាវ​រី​យ៍ក្នុង​ពិ​ធី​នេះ​។

ហុង​ហ្វឹង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ