មន្ទីរពេទ្យពហុព្យាបាលថាញវូវ Medic បាកលីវ ខេត្តកាម៉ាវ ទើបដាក់ឱ្យដំណើរការប្រព័ន្ធស្កែន CT Spectral ៥១២ ស្រទាប់ ដោយអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ នេះជាជំហានថ្មីមួយក្នុងយុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យា ធ្វើរោគវិនិច្ឆ័យតាមរូបភាពទំនើប សំដៅលើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន។

ម៉ាស៊ីនស្កែន CT Spectral ៥១២ ស្រទាប់ ជួយធ្វើរោគវិនិច្ឆ័យតាមរូបភាពលើវិស័យវេជ្ជសាស្ត្រជាច្រើន បង្កលក្ខណៈងាយស្រួលសម្រាប់វេជ្ជបណ្ឌិតក្នុងការព្យាបាលជំងឺ។
អនុបណ្ឌិត វេជ្ជបណ្ឌិត ផាមថាញវូវ ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យពហុព្យាបាល ថាញវូវ Medic បាកលីវ បញ្ជាក់៖ ការដាក់ឱ្យដំណើរការប្រព័ន្ធស្កែន CT Spectral ៥១២ ស្រទាប់ គឺជាជំហានវិវឌ្ឍន៍ដ៏សំខាន់លើកកម្ពស់សមត្ថភាព ធ្វើរោគវិនិច្ឆ័យតាមរូបភាពជម្រៅរបស់មន្ទីរពេទ្យ។ បច្ចេកវិទ្យានេះមានអត្ថន័យក្នុងការវាយតម្លៃក្រុមរោគស្មុគស្មាញជាច្រើន ជួយឱ្យក្រុមគ្រូពេទ្យធ្វើរោគ វិនិច្ឆ័យបានរហ័សនិងគ្រប់ជ្រុងជ្រោយជាងមុន ផ្ដើមពីនោះ បើកឱកាសបន្ថែមក្នុងការថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់ប្រជាជននៅភូមិភាគ។
ការដែលមន្ទីរពេទ្យដាក់ឱ្យដំណើរការប្រព័ន្ធស្កែន CT Spectral ៥១២ ស្រទាប់ បានវាយតម្លៃថាជាជំហានរីកចម្រើនយ៉ាងសំខាន់ ក្នុងដំណើរការលើកកម្ពស់សមត្ថភាពធ្វើរោគវិនិច្ឆ័យតាមរូបភាពនៅភូមិភាគ។ បច្ចេកវិទ្យានេះមិនត្រឹមតែជួយឱ្យក្រុមគ្រូពេទ្យ កៀកជិតបច្ចេកទេសធ្វើរោគវិនិច្ឆ័យជម្រៅប៉ុណ្ណោះទេ ថែមទាំងបើកឱកាសបន្ថែមជូនប្រជាជនបានពិនិត្យ ជំងឺដោយឧបករណ៍ទំនើប កាត់បន្ថយសម្ពាធនៃការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរថ្នាក់លើ និង ផ្តល់ភាពងាយស្រួលក្នុងដំណើរការថែទាំសុខភាព។ វេជ្ជបណ្ឌិតឯកទេសកម្រិត២ ង្វៀងមិញចូវ ប្រធានផ្នែកធ្វើរោគវិនិច្ឆ័យតាមរូបភាពនៃមន្ទីរពេទ្យ E (មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមថ្នាក់ទី១) អះអាង៖ “តាមពិត ម៉ាស៊ីនស្កែន CT Spectral ៥១២ ស្រទាប់ មិនត្រឹមបម្រើចំពោះក្រុមជំងឺណាមួយដោយឡែកនោះទេ គឺវាជួយដល់គ្រូពេទ្យក្នុងការព្យាបាល និងធ្វើរោគវិនិច្ឆ័យតាមរូបភាពលើវិស័យវេជ្ជសាស្ត្រផ្សេងៗជាច្រើនទៀត ដូចជា៖ សរសៃឈាមបេះដូង ជំងឺមហារីក សរសៃប្រសាទ ជំងឺដាច់សរសៃ ឈាមខួរក្បាល និងជំងឺទូទៅ។ ចំពោះអ្នកជំងឺនេះ បើកឱកាសក្នុងការពិនិត្យអង្កេតជម្រៅជាង តាំងពីជំហានធ្វើរោគវិនិច្ឆ័យដំបូង”។
ទន្ទឹមនឹងនោះ មន្ទីរពេទ្យក៏បានអនុវត្តជោគជ័យនូវករណីអន្តរាគមន៍ជំងឺបេះដូងជម្រៅចំនួន ១០ ករណី ក្រោមការដឹកនាំផ្ទាល់ពីសំណាក់សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ង្វៀងធឿងងៀ ដែលជាអ្នកជំនាញឈានមុខគេលើផ្នែកអន្តរាគមន៍រោគបេះដូងនៅវៀតណាម។ ប្រការនេះបានបង្ហាញឱ្យឃើញថា មន្ទីរពេទ្យពហុព្យាបាលថាញវូវ Medic បាកលីវ តែងវិនិយោគលើបរិក្ខារពេទ្យទំនើបៗ មាន អ្នកជំនាញល្បីៗជាច្រើននាក់ និងមានវេជ្ជបណ្ឌិតឯកទេសក្នុងការព្យាបាលលើវិស័យជាច្រើន បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការជ្រើសរើសសេវាថែទាំសុខភាពកាន់តែល្អប្រសើរ។ លោក ង្វៀងវ៉ាំងបក ប្រធានការិយាល័យជំនាញនៃមន្ទីរសុខាភិបាលខេត្តកាម៉ាវ ឱ្យដឹង៖ “ចាប់ពីភាពជោគជ័យនៃការធ្វើអន្តរាគមន៍លើជំងឺសរសៃឈាម បេះដូងដ៏ស្មុគស្មាញចំនួន ១០ ករណី រហូតដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន CT Spectral ៥១២ ស្រទាប់ ដែលអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គឺបានរួមចំណែកលើកកម្ពស់សមត្ថភាពធ្វើរោគវិនិច្ឆ័យនិងការព្យាបាល ព្រមទាំងផ្ដល់ឱកាសជូនប្រជាជនបន្ថែមក្នុងការទទួលបានសេវាកម្មសុខាភិបាលទំនើបនិងជម្រៅ។ មន្ទីរពេទ្យនេះ នឹងក្លាយជាកន្លែងព្យាបាលជំងឺដ៏ល្អមួយ ដើម្បីឱ្យប្រជាជនខេត្តកាម៉ាវនិងបណ្តាខេត្តជិតខាង អាចទទួលបាននូវបច្ចេកទេសជឿនលឿននិងទំនើបៗ ក្នុងការពិនិត្យ និងព្យាបាលជំងឺ”៕
យ្វីអាញ - ថាច់ធី