- បន្ទាប់ពីក្រសួងអប់រំនិងបណ្តុះបណ្តាល បានចេញសារលិខិតលេខ ៤៣៦៩/BGDĐT-KHTC ស្តីពីការអនុវត្តគោលនយោបាយ ផ្តល់ជូនសៀវភៅមុខវិជ្ជាសិក្សាអប់រំចំណេះទូទៅដោយឥតគិតថ្លៃ និងបណ្តាខ្ទង់ប្រាក់ឧបត្ថម្ភដើមឆ្នាំសិក្សា ២០២៦ -២០២៧ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ក៏ចេញសារលិខិតស្តីពីការអនុវត្តគោលនយោបាយនេះលើភូមិឋានទីក្រុង។

សិស្សសាលាបឋមសិក្សាង៉ោហ្វៀង ក្នុងម៉ោងសិក្សាមួយ។
តាមនោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានប្រគល់ភារកិច្ចដល់មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងដឹកនាំ សហការជាមួយមន្ទីរហិរញ្ញវត្ថុ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ទាំងអស់ម្ចាស់ការពិនិត្យឡើងវិញនូវតម្រូវការ រួចធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងចាត់ចែងប្រភពធនធាន ធានាថវិកាសម្រាប់អនុវត្តទាន់ពេលវេលានូវគោលនយោបាយ ផ្តល់ជូនសៀវភៅសិក្សាគោលអប់រំចំណេះទូទៅដោយឥតគិតថ្លៃ និងបណ្តាខ្ទង់ប្រាក់ឧបត្ថម្ភដើមឆ្នាំសិក្សា ២០២៦ -២០២៧៕
ប៉ិចង៉ុក - សុផន