ក្រោយពីបំពេញការងារក្នុងវិស័យអប់រំ និងបានកាន់តួនាទីនៅមូលដ្ឋានជាច្រើនឆ្នាំ បក្ខជនជនជាតិខ្មែរ នៅភូមិឡុងថើយ ឃុំតឹងហ្វា ខេត្តវិញឡុង នៅតែរក្សារឹងមាំស្មារតីឈានមុខនិងជាគំរូ។ ពេលចូលនិវត្តន៍ គាត់មោះមុតក្នុងការអភិវឌ្ឍចិញ្ចឹមសត្វ បង្កប្រភពចំណូលលំនឹងសម្រាប់គ្រួសារ ព្រមទាំងបន្តការរួមចំណែកក្នុងសកម្មភាពនៅមូលដ្ឋានយ៉ាងសកម្ម។

លោកគឹមង៉ឹង (ខាងឆ្វេង) ជាមួយកម្មាភិបាលភូមិ នៅក្បែរហ្វូងគោរបស់គ្រួសារ។
កើតឆ្នាំ ១៩៥១ លោកគឹមង៉ឹង បានផ្សារភ្ជាប់នឹងការងារអប់រំ និងសកម្មភាពសង្គមជាច្រើនឆ្នាំ។ គាត់បានឪពុកម្តាយនាំចូលបួសរៀននៅវត្តគោករាជសីមា (គោក) (បច្ចុប្បន្ន ស្ថិតនៅសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង)។ បន្ទាប់ពីលាចាកសិក្ខាបទនៅឆ្នាំ ១៩៧៥ គាត់ចូលរៀនផ្នែកគរុកោសល្យនិងធ្វើជាគ្រូបង្រៀន។ ឆ្នាំ ១៩៩៨ គាត់បានបញ្ចូលជាសមាជិកបក្សកុម្មុយនីស្តវៀតណាម។ មួយឆ្នាំក្រោយមក គាត់បានប្រជាជនទំនុកចិត្តបោះឆ្នោតធ្វើជាប្រធានគណៈប្រជាជន ភូមិឡុងថើយ ព្រមទាំងទទួលបន្ទុកជាប្រធានគណៈកិច្ចការរណសិរ្សភូមិ។ ក្នុងដំណាក់ការបំពេញការងារ គាត់តែងជិតស្និទ្ធជាមួយប្រជាជន អស់ពីចិត្តនឹងការងារ រួមចំណែកកសាងផែនមហាសាមគ្គីទូទាំងជនជាតិនិងអនុវត្តការចលនានៅភូមិភាគយ៉ាងមានប្រសិទ្ធភាព។
ក្រោយពីចូលនិវត្តន៍នៅឆ្នាំ ២០២៤ លោកគឹមង៉ឹង បានបន្តការពង្រីកស្មារតីឧស្សាហ៍ព្យាយាម មោះមុតវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីប្រាក់សន្សំសំចៃជាច្រើនឆ្នាំ គាត់ទិញគោមេ ៥ ក្បាល ដើម្បីពង្រីកហ្វូងគោ។ អាស្រ័យការថែទាំត្រូវតាមបច្ចេកទេសមកទល់ពេលនេះ គ្រួសារគាត់បានពង្រីកហ្វូងគោមេកើនឡើង ៧ ក្បាល។ មធ្យមភាគក្នុងមួយឆ្នាំ គ្រួសារគាត់លក់កូនគោពី៣ទៅ ៤ ក្បាល រកបានប្រាក់ចំណូលជិត ៧០ លានដុង។ ដើម្បីកាត់បន្ថយចំណាយលើការចិញ្ចឹម គាត់ឆ្លៀតប្រើចំបើង ១០ កុងរបស់គ្រួសារ ព្រមទាំងដីស្មៅបន្ថែម ២ កុង ដើម្បីធ្វើជាចំណីគោ។ ក្រៅពីនោះ ជារៀងរាល់ខែ គាត់នៅទាំងលក់លាមកគោបានប្រមាណ ១,៥ លានដុង។ ផ្តើមពីការចិញ្ចឹមគោ លក់លាមកគោនិងផលិតស្រូវ គ្រួសារគាត់រកបានប្រាក់ចំណូលប្រមាណ ១២០ លានដុងក្នុងមួយឆ្នាំ រួមចំណែកលើកកម្ពស់ជីវភាព និងជាទម្រង់សេដ្ឋកិច្ចសមស្របនឹងលក្ខណៈនៅជនបទ។ ជាងនេះទៅទៀត លោកគឹមង៉ឹង នៅទាំងខ្នះខ្នែងចូលរួមរាល់សកម្មភាពសហគមន៍។ គាត់តែងចូលរួមក្នុងការងារសម្របសម្រួលនៅមូលដ្ឋាន ណែនាំមាមីងចាក់ថ្នាំបង្ការលើសត្វចិញ្ចឹមនៅរាល់លើករបស់ភូមិភាគ ព្រមទាំងធ្វើជាទីប្រឹក្សាឱ្យសមាគមជួយគ្នាទៅវិញទៅមកនៅភូមិឡុងថើយ។
លោក ថាច់សាមុត អនុប្រធានគណៈប្រជាជនភូមិឡុងថើយ បញ្ជាក់៖ “លោកគឹមង៉ឹង ជាបក្ខជនវ័យចាស់ជាគំរូ មានការទទួលខុសត្រូវ ខ្នះខ្នែងចូលរួមរាល់សកម្មភាពនៅភូមិភាគ។ មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារមានប្រសិទ្ធភាព គាត់ថែមទាំងរួមចំណែកដោយអស់ពីចិត្តសម្រាប់សកម្មភាពសង្គម ផ្តើមពីនោះ បានមាមីងបំផុតគឺជនរួមជាតិខ្មែរមានទំនុកចិត្តនិងគោ រពរាប់អាន”។
ជាមួយនឹងការរួមចំណែកទាំងនេះ លោកគឹមង៉ឹង មានកិត្តិយសបានទទួលលិខិតសរសើរ និងប័ណ្ណសរសើរជាច្រើនពីគ្រប់ថ្នាក់។ ឆ្នាំ២០២០ គាត់បានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមមជ្ឈិមជូនមេដាយអនុស្សាវរីយ៍ “ព្រោះបុព្វហេតុមហាសាមគ្គីទូទាំងជនជាតិ”។ គំរូរបស់ លោកគឺជាសក្ខីភាពរស់រវើកបង្ហាញពីគុណសម្បត្តិរបស់បក្ខជនតែងឈានមុខគំរូ រួមចំណែកកសាងភូមិស្រុកកាន់តែរីកចម្រើន៕
ទីទុយ-មុនី