ប៉ុន្មានឆ្នាំកន្លង ការរៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ តែងបានសមាគមនារីទីក្រុងកឹងធើគ្រប់ថ្នាក់ អនុវត្តជាក់ស្ដែងតាមរយៈទម្រង់និងរបៀបធ្វើច្នៃប្រតិដ្ឋជាច្រើន ស្របតាមស្ថានភាពនៅមូលដ្ឋាន។ តាមរយៈនោះ រួមចំណែកធ្វើឱ្យរីកសាយភាយស្មារតីទទួលខុសត្រូវ រួមចំណែកកម្លាំងកាយចិត្តនិងតម្លៃដ៏ល្អប្រពៃក្នុងជីវភាពសង្គម។

សមាគមសហព័ន្ធនារីសង្កាត់សុកត្រាំង បង្ហាញមុខផ្ទះបាយសូន្យដុង។
ដើម្បីឱ្យការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ ឱ្យក្លាយជាផ្នត់គំនិតនិងរបៀបធ្វើ រយៈពេលកន្លង សមាគមសហព័ន្ធនារីសង្កាត់សុកត្រាំង បានផ្តុំកម្លាំងផ្សព្វផ្សាយ អប់រំកម្មាភិបាល សមាជិកា និងនារីរៀនសូត្រ ធ្វើតាមគំរូអ៊ំ ដោយភ្ជាប់ជាមួយការហ្វឹកហាត់ ខិតខំកសាងរូបភាពនារី “ទាន់សម័យ រវាសរវៃ ច្នៃប្រតិដ្ឋ” តាមរយៈកម្មវិធី និងទម្រង់ជាក់ស្តែងច្បាស់លាស់។ លោកស្រី ដាំងង៉ុក ទីម ប្រធានសមាគមសហព័ន្ធនារីសង្កាត់សុកត្រាំង បានឱ្យដឹងថា ដើម្បីពង្រីកការរៀនសូត្រ និងធ្វើតាមគំរូអ៊ំ សមាគមបានចាត់តាំងសកម្មភាពជាច្រើនភ្ជាប់ជាមួយចលនាប្រឡង ប្រណាំង និងភារកិច្ចរបស់សមាគម ដូចជា៖ ចលនានារីជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច នារីរួមដៃគ្នាកសាងសហគមន៍ឌីជីថល និងផ្ទះបាយសូន្យដុងជាដើម។ ពិសេស សមាគមបានសហការចាត់តាំងទិវាបុណ្យ “ពណ៌សម្បុរយុវវ័យ” ប្រគល់អាហារូបករណ៍ចំនួន ៨០ ចំណែកដល់ប្អូនៗសិស្សានុសិស្ស មានជីវភាពលំបាកតាមរយៈល្វែងទំនិញ “ទំព័រសៀវភៅនៃក្ដីស្រឡាញ់-ជំរុញដំណើរ ប្អូនទៅកាន់សាលា”។ ទន្ទឹមនឹងនោះ ចលនាកសាងផ្ទះមេត្តាធម៌បាន ០១ ខ្នង ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន ៤ ព្រមទាំងជូនអំណោយរាប់រយចំណែកដល់សមាជិកា ដែលមានជីវភាពលំបាក និងមានជំងឺធ្ងន់ដោយទឹកប្រាក់សរុបជាង ៣០០ លានដុង។ ផ្ដើមពីទម្រង់ជាក់ស្តែងទាំងនេះ បានបង្កទំនុកចិត្ត ផ្លាស់ប្តូរការយល់ដឹង និងសកម្មភាពរបស់សមាជិកា រួមចំណែកអនុវត្តល្អនូវភារកិច្ចសេដ្ឋកិច្ច នយោបាយនៅភូមិភាគ។
នៅឃុំវិញទ្វឹងដុង ការរៀនសូត្រធ្វើតាមគំរូអ៊ំ ក៏បានសមាគមសហព័ន្ធនារីសង្កាត់ធ្វើឱ្យជាក់ស្ដែង តាមរយៈទម្រង់ឆ្ពោះទៅសហគមន៍។ ក្នុងឆ្នាំនេះ សមាគមបានខ្នះខ្នែងផ្សព្វផ្សាយ អនុវត្តចលនា “កសាងគ្រួសារ ៥គ្មាន ៣ស្អាត ៣សុខសាន្ត” ចលនា “សន្សំសំចៃចិញ្ចឹមជ្រូកដី” ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ចលនាបានបងប្អូននារីចំនួន ១.៥០០ នាក់ចូលរួម។ ទន្ទឹមនឹងនោះ រក្សាកម្មវិធី “ម្ដាយគាំពារ” ឧបត្ថម្ភកុមារកំព្រាចំនួន ១៣ នាក់ ដោយទឹកប្រាក់ ១៥ លានដុង ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយសប្បុរសជន ដើម្បីប្រគល់ផ្ទះមេត្តាធម៌ ០៣ ខ្នង ជូនអាហារូបករណ៍ចំនួន ២៨ ចំណែក និងអំណោយចំនួន ៣០០ ចំណែក ដល់គ្រួសារមានជីវភាពលំបាក ដោយទឹកប្រាក់សរុបជាង ២០០ លានដុង។ លោកស្រី ត្រឹងង្វៀងធូហាយ ប្រធានសមាគមនារីឃុំវិញទ្វឹងដុង បានឱ្យដឹង៖ “រយ:ពេលកន្លង សមាគមតែងច្បាមភូមិឋាន ក្ដាប់រាល់តម្រូវការរបស់សមាជិកា ដើម្បីជ្រើសរើសសកម្មភាពសមស្រប ឆ្ពោះទៅរកការដោះស្រាយនូវបញ្ហាជាក់ស្តែង រួមចំណែកផ្សព្វផ្សាយនិងពង្រីកផ្នត់រស់នៅ ថ្លៃថ្នូរ ព្រមទាំងសកម្មភាពមានអត្ថន័យរបស់នារីវៀតណាម”។
ការរៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ បានបង្កការផ្លាស់ប្តូរយ៉ាងច្បាស់ក្នុងការយល់ដឹង និងសកម្មភាពរបស់កម្មាភិបាល បក្ខជន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន។ តាមរយៈនោះ បន្តពង្រីកតម្លៃដ៏ល្អប្រពៃ រួមចំណែកកសាងភូមិភាគឱ្យកាន់តែមានភាពស៊ីវិល័យ និងអភិវឌ្ឍន៍៕
ថាញវ៉ាង - ថាច់ធី