28/07/2026 - 08:45

ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ រួម​ដំ​ណើរ​ជា​មួយ​នឹង​ឆន្ទៈ​ឈាន​ឡើង​ 

ផ្តើម​ពី​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ និង​របៀប​ធ្វើ​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​ ការ​ងារ​លើក​កម្ពស់​ការ​យល់​ដឹង​ បំ​បាត់​ផ្នត់គំ​និត​រើ​ងអើ​ងពី​ភេទ​នៅ​តំ​បន់​ជន​ជាតិ​ ភាគ​តិច​ទី​ក្រុង​កឹង​ធើ មាន​ជំ​ហាន​វិវឌ្ឍន៍ជា​វិជ្ជមាន​។ មិន​ត្រឹម​តែ​ផ្លាស់​ប្តូរ​គំ​និត​ អា​កប្ប​កិរិយា​នៅ​ក្នុង​សហ​គម​ន៍ប៉ុណ្ណោះ​ទេ​ គម្រោង​នៅ​ទាំង​រួម​ចំ​ណែក​ប្រ​គល់​សិទ្ធិ​ បង្ក​លក្ខ​ណៈដល់​នា​រី​និង​កុមារ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​។

សកម្ម​ភាព​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​បំ​បាត់​ការ​រើសអើង​ពី​ភេទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

អនុវត្ត​គម្រោង​ “ឧបត្ថម្ភ​សកម្ម​ភាព​សម​ភាព​ភេទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០១៨-២០២៥” និង​គម្រោង​លេខ​ ០៨ អំ​ពី​ “អនុ​វត្ត​សម​ភាព​ភេទ​ និង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​ចំ​ពោះ​នា​រី​និង​កុមារ​” របស់​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០២១​-២០២៥ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​សម​ស្រប​ជា​មួយ​នឹង​ភាព​ជាក់​ស្តែង​។

ជា​មួយ​នឹង​ថវិកា​អនុ​វត្ត​សរុប​ជាង​ ១៩ ពាន់​លាន​ដុង​ ក្នុង​ដំ​ណាក់​កាល​ ២០២១​-២០២៥ សកម្ម​ ភាព​គាំ​ទ្រ​សម​ភាព​ពី​ភេទ​បាន​អនុ​វត្ត​ទូ​លំ​ទូ​លាយ​ សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈពិ​សេស​របស់​ភូមិ​ភាគ​នីមួយៗ​។ លេច​ធ្លោ​បំ​ផុត​គឺ​ការ​បង្កើត​ និង​រក្សា​ក្រុម​ផ្សព្វ​ផ្សា​យស​ហ​គម​ន៍បាន​ ១៣៦ ក្រុម​ មាន​សមា​ជិក​ ១.៣៦០ នាក់​ ក្លាយ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​អំ​ពី​ភេទ​។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​បាន​ផ្គួប​បញ្ចូល​ស្អិត​ល្មួត​ ជា​មួយ​នឹង​ចលនា​ប្រឡង​ប្រ​ណាំង​និង​ការ​បំ​ផុស​ចលនា​ ដូច​ជា​ “កសាង​គ្រួ​សារ​គ្មាន​៥ ស្អាត​៣” “គ្រួ​ សារ​មាន​៥ ស្អាត​៣” និង​ចលនា​នា​រី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​គ្រួ​សារ​សុភ​មង្គល​និង​ចីរ​ភាព។

បង​ស្រី​ត្រា​ធី​បាច់​ហ្វា​ នៅ​ភូមិ​ចុង​ព្រែក​ ឃុំ​តាយ​វុាំង ឱ្យ​ដឹង​៖ “ដោយ​សារ​បាន​ចូល​រួម​ការ​ផ្សព្វ​ផ្សាយ​ ហ្វឹក​ហ្វឺន​អំ​ពី​សម​ភាព​ភេទ​ទើប​ការ​យល់​ដឹង​របស់​បង​ប្អូន​នា​រី​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​។ នា​រី​កាន់​តែ​ មាន​ការ​យល់​ដឹង​ច្បាស់​អំ​ពី​ផល​ប្រ​យោជន៍​របស់​ខ្លួន​ ម្ចាស់​ការ​ថែ​ទាំ​សុខ​ភាព​ ចិញ្ចឹម​និង​ប្រៀន​ប្រ​ដៅ​កូន​ចៅ​ដោយ​វិទ្យា​សាស្ត្រ​ ទន្ទឹម​នឹង​នោះ​ ជឿ​ជាក់​ចូល​រួម​ក្នុង​ចលនា​និង​សកម្ម​ភាព​នៅ​ភូមិ​ភាគ​”។

ប្រ​ការ​គួរ​កត់​សម្គាល់​ នោះ​គឺ​ទម្រង់​ឧបត្ថម្ភ​នា​រី​និង​កុមារ​ បន្ត​បាន​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ទូ​លំ​ទូ​លាយ​។ បច្ចុប្បន្ន​ ទូ​ទាំង​ទី​ក្រុង​នៅ​រក្សា​ “អាស​យដ្ឋាន​គួរ​ជា​ទី​ទុក​ចិត្ត​” ចំ​នួន​ ៨០ នៅ​ក្នុង​សហ​គម​ន៍ ចាត់​តាំង​សកម្ម​ភាព​បាន​ជាង​ ១៦០ពេល​ បាន​ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ តាម​រយៈ​នោះ​ឧបត្ថម្ភ​ ពិ​គ្រោះ​និង​ការ​ពារ​អ្នក​ទន់​ខ្សោយ​ បាន​ទាន់​ពេល​វេលា​។ ទន្ទឹម​នឹង​នោះ​ ក្នុង​បរិស្ថាន​សា​លា​រៀន​ មាន​ក្លឹប​ “អ្នក​ដឹក​នាំ​នៃ​ការ​ផ្លាស់​ថ្មី​” បាន​ជាង​៣០ក្រុម​ មាន​សមា​ជិក​ជិត​ ១.០០០ នាក់​ បាន​បង្កើត​និង​សកម្ម​ភាព​មាន​របៀប​រៀប​រយ​ រួម​ចំ​ណែក​បំ​ពាក់​បំ​ណិន​ក្នុង​ជីវ​ភាព​ លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​សម​ភាព​ភេទ​ បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​អំ​ពី​ភេទ​ ជួយ​ឱ្យ​យុវ​ជន​ជឿ​ជាក់​លើ​ខ្លួន​ឯង​។

តាម​ប្រ​សាសន៍​លោក​ស្រី​ ង្វៀង​ធី​ធ្វី​លិញ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ ការ​ផ្សព្វ​ផ្សាយ​គម្រោង​ផែន​ការ​ និង​គម្រោង​អំ​ពី​សម​ភាព​ភេទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ មិន​ត្រឹម​តែ​លើក​កម្ពស់​ការ​យល់​ដឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​លក្ខ​ណៈដើម្បី​នា​រី​ពង្រីក​សមត្ថ​ភាព​ ចូល​រួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​កសាង​គ្រួ​សារ​ជឿន​លឿន​ សុភ​មង្គល​ទៀត​ផង​។ នៅ​ពេល​ខាង​មុខ​ សមា​គម​នឹង​បន្ត​សហ​ការ​ជា​មួយ​ផ្នែក​និង​ភូមិ​ភាគ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ពង្រីក​នូវ​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​បំ​បាត់​ផ្នត់គំ​និត​ពី​ភេទ​ដោយ​ចីរ​ភាព​៕  

                            ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ