កីឡា - ទេសចរណ៍ ទេសចរណ៍

24/07/2026 - 09:17

ពង្រីក​សក្ដា​នុភាព​ដើម្បី​ជំ​រុញ​ទេស​ចរណ៍​កាម៉ាវលោត​ផ្លោះ​ទៅ​មុខ​ 

ស្ថិត​នៅ​ចុង​ប៉ូលខាង​ត្បូង​នៃ​មា​តុ​ភូមិ​ ខេត្ត​កាម៉ាវបាន​ធម្ម​ជាតិ​ប្រ​ទាន​នូវ​ប្រ​ព័ន្ធ​បរិស្ថាន​ព្រៃ​ឈើ​និង​សមុទ្រ​ដ៏​វិសេស​វិសាល​ រួម​ជា​មួយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ដ៏​សម្បូរ​បែប​របស់​សហ​គម​ន៍ជន​ជាតិ​ទាំង​បី​ គឺ​កិញ-ខ្មែរ​- ហ្វា​។ ការ​រួម​បញ្ចូល​គ្នា​នៃ​សម្រស់​ធម្ម​ជាតិ​និង​តម្លៃ​វប្ប​ធម៌​ កំ​ពុង​បើក​ឱ​កាស​អភិវឌ្ឍ​ន៍ទេស​ចរណ៍​តាម​ទិស​ដៅ​ចីរ​ភាព​ ព្រម​ទាំង​ក្លាយ​ជា​ទី​តាំង​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​។

សម​ណ​សិស្ស​សិក្សា​ថ្នាក់​ពុទ្ធិក​វិទ្យា​ល័យ​ឆ្នាំ​ទី​២ នៅ​វត្ត​ផ្នោរកំ​បុត​។

ថ្មី​ៗនេះ​ ក្រុម​ហ៊ុន​អា​ជីវ​កម្ម​ទេស​ចរណ៍​មក​ពី​ប្រ​ទេស​ម៉ាឡេស៊ី​ និង​ហ្វី​លី​ពី​ន បាន​ចុះ​ពិ​និត្យ​អង្កេត​ និង​ស្រាវ​ជ្រាវ​នៅ​ខេត្ត​កាម៉ាវ ហើយ​មាន​មនោ​សញ្ចេតនា​ និង​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ល្អ​ប្រសើរ​។ លោក​ឡេថា​ញ់ផុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមា​គម​ទេស​ចរណ៍​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ឱ្យ​ដឹង​៖ “ដំ​ណើរ​ពិ​និត្យ​អង្កេត​បង្ហាញ​ថា​ ខេត្ត​កាម៉ាវមាន​ផលិត​ផល​និង​សេ​វា​កម្ម​ទេស​ចរណ៍​លេច​ធ្លោ​ពីរ​ប្រ​ភេទ​ គឺ​ទេស​ចរណ៍​វប្ប​ធម៌​និង​ទេស​ចរណ៍​បៃតង​។ នៅ​ពេល​មក​ដល់​មណ្ឌល​ផ្ទះ​អ្នក​ប្រុស​បាក​លីវ​ ភ្ញៀវ​ទេស​ចរ​ទាំង​ឡាយ​ពិត​ជា​ជក់​ចិត្ត​ចំ​ពោះ​ភាព​រុង​រឿង​ និង​ក្បាច់​រចនា​ស្ថា​បត្យ​កម្ម​បា​រាំង​បុរាណ​មាន​អាយុ​កាល​ជាង​មួយ​សត​វត្ស​។ នៅ​មណ្ឌល​អនុ​ស្សាវ​រី​យ៍សិល្បៈ​ដើង កាតៃតឺណាម​បូ​ និង​តន្ត្រី​ករ​ កៅ​វ៉ាំង​ឡូវ​ ក៏​បាន​បើក​បង្ហាញ​នូវ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​ដើម្បី​ទាញ​យក​ផល​ទេស​ចរណ៍​។ រី​ឯ​វត្ត​ខ្មែរ​ (វត្ត​ព្រែក​ជ្រៅ​) វិញ​មាន​ស្ថា​បត្យ​កម្ម​ដិត​ដាម​ដោយ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​ រួម​ជា​មួយ​សូរ​សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​ និង​របាំ​អប្សរា​ រាំ​វង់​ជា​ដើម​ បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​វិសេស​វិសាល​សម្រាប់​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​”។

នៅ​ពេល​ទៅ​ដល់​មណ្ឌល​ទេស​ចរណ៍​ជ្រោយ​កាម៉ាវ ក្រុម​ហ៊ុន​អា​ជីវ​កម្ម​ទេស​ចរណ៍​ទាំង​ឡាយ​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ទិស​ដៅ​អភិវឌ្ឍ​ន៍បៃតង​ ដោយ​ផ្អែក​លើ​ឧត្តម​ភាព​ធម្ម​ជាតិ​ដ៏​សម្បូរ​បែប​ និង​ប្លែក​ភ្នែក​ ពិ​សេស​គឺ​រម​ណី​ដ្ឋាន​ទេស​ចរណ៍​សហ​គម​ន៍ដែល​មាន​ផលិត​ផល​បំ​ពាក់​រស​ជាតិ​ព្រៃ​ឈើ​ និង​សមុទ្រ​។ លោក​ស្រី​ Carmelita G. Bunao ប្រ​ធាន​សមា​គម​ ទេស​ចរណ៍​ឯក​រាជ្យ​ហ្វី​លី​ពី​ន មាន​ប្រ​សាសន៍​៖ “ខេត្ត​កាម៉ាវមាន​ឧត្តម​ភា​ពពីរ​យ៉ាង​ ទី​មួយ​គឺ​ទេស​ចរណ៍​ម្ហូប​អា​ហារ​ ដែល​ត្រូវ​បាន​គេ​ប្រ​សិទ្ធ​នាម​ថា​ជា​ទី​ក្រុង​ធំ​នៃ​បង្គា​និង​ក្តាម​ ដោយ​មាន​គ្រឿង​សមុទ្រ​ ឆ្ងាញ់​ពិ​សា​។ ទី​ពីរ​ យើង​ខ្ញុំ​អាច​ចាត់​តាំង​ទេស​ចរណ៍​បែប​សន្និ​សីទ​ តភ្ជាប់​ជា​មួយ​បណ្ដា​អា​ជីវ​កម្ម​និង​អង្គ​ភាព​ហ្វី​លី​ពី​ន មក​កាន់​ទី​នេះ​ដើម្បី​ពិ​និត្យ​អង្កេត​ ស្វែង​យល់​អំ​ពី​បច្ចេក​ទេស​វា​រី​វប្ប​កម្ម​ ជា​ពិ​សេស​គឺ​ការ​ចិញ្ចឹម​បង្គា​និង​ក្តាម​”។ ចំ​ណែក​លោក​ស្រី​ Nurul Najihah Mohamad Nor នា​យិកាផ្នែក​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​ក្រុម​ហ៊ុន​ Legend Vacations Snd Bhd (ម៉ាឡេស៊ី​) ឱ្យ​ដឹង​៖ “គ្រប់​យ៉ាង​គឺ​ល្អ​ប្រ​សើ​រទាំង​អស់​ ខ្ញុំ​មាន​អា​រម្មណ៍​ល្អ​ណាស់​ពេល​មក​ដល់​កាម៉ាវ។ ទី​នេះ​ មាន​ទេ​សភាព​ស្រស់​ត្រ​កាល​ បៃតង​ និង​មាន​វប្ប​ធម៌​ដ៏​ពិ​សេស​យ៉ាង​សម្បូរ​បែប​។ នេះ​ជា​លើក​ដំ​បូង​បង្អស់​សម្រាប់​ខ្ញុំ​បាន​មក​ដល់​ទី​នេះ​ ហើយ​ច្បាស់​ណាស់​ថា​នឹង​នាំ​ភ្ញៀវ​ទេស​ចរ​ម៉ាឡេស៊ី​ជា​ច្រើន​នាក់​មក​កម្សាន្ត​នៅ​ទី​នេះ​”។

ជា​មួយ​នឹង​សក្តា​នុពល​ធម្ម​ជាតិ​ដ៏​ស្រស់​បំព្រង​ រួម​នឹង​ឃ្លាំង​សម្បត្តិ​វប្ប​ធម៌​សម្បូរ​បែប​ ក៏​ដូច​ជា​ទឹក​ចិត្ត​រាក់​ទាក់​ និង​ស្មោះ​ត្រង់​របស់​ប្រ​ជា​ជន​ ខេត្ត​កាម៉ាវ កំ​ពុង​តែ​បញ្ជាក់​ពី​ឋានៈ​របស់​កាម៉ាវនៅ​លើ​ផែ​នទី​ទេស​ចរណ៍​វៀត​ណាម​ជា​បណ្តើ​រៗ។ ជាក់​ស្តែង​ នៅ​ពេល​ដែល​សក្តា​នុភាព​ទាំង​ឡាយ​បាន​បន្ត​ទាញ​យក​ផល​មាន​ប្រ​សិទ្ធ​ភាព​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិ​រក្ស​វប្ប​ធម៌​ និង​ការ​ការ​ពា​រប​រិស្ថាន​ ទឹក​ដី​ចុង​ប៉ូលខាង​ត្បូង​បង្អស់​នេះ​ នឹង​បង្កើត​បាន​ជា​វត្ថុ​ធា​តុ​ដ៏​ល្អ​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ទាំង​ឡាយ​បង្កើត​បន្ថែម​ ជើង​ទេស​ចរណ៍​ និង​តម្រាយ​ផ្លូវ​ថ្មី​ៗ ហើយ​សន្យា​ថា​ កាម៉ាវនឹង​ក្លាយ​ជា​ទី​តាំង​ដ៏​ទាក់​ទាញ​ បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ល្អ​ក្នុង​ទឹក​ចិត្ត​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ជា​ពុំ​ខាន​៕

      យ្វី​អាញ​ -ថា​ច់ធី​

ចែករំលែកអត្ថបទ