10/07/2026 - 15:03

សិល្បៈ​ស្ថា​បត្យ​កម្ម​ព្រះ​វិហារ​វត្ត​ខ្មែរ​នៅ​ណាម​បូ​ 

ជា​ទូ​ទៅ​ស្ថា​បត្យ​កម្ម​ក្នុង​វត្ត​ខ្មែរ​នៅ​ណាម​បូ​ ព្រះ​វិហារ​ឬ​ហៅ​ថា​ឧបោសថាគារ​ បាន​ចាត់​ទុក​ជា​សំ​ណង់​សំ​ខាន់​បំ​ផុត​។ នេះ​ជា​កន្លែង​ដែល​ព្រះ​សង្ឃ​ធ្វើ​សង្ឃ​កម្ម​និង​ពិ​ធី​កិច្ច​ផ្សេង​ៗទៀត​។ ព្រោះ​ហេ​តុ​នោះ​ ព្រះ​វិហា​របា​នក​សាង​នៅ​ទី​តាំង​ធារ​ខ្ពស់​ស្រ​ឡះ​ ជា​ទី​គោរព​និង​លេច​ធ្លោ​ដោយ​ដំ​បូល​មាន​សណ្ឋាន​ពីរ​ជាន់​ត្រួត​លើ​គ្នា​ បង្កើត​ជា​រូប​រាង​ស្កឹមស្កៃ​និង​មាំ​ទាំ​។

ស្ថា​បត្យ​កម្ម​ព្រះ​វិហារ​វត្ត​ឃ្លាំង​ សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ។

នៅតាម​ក្បាល​សសរ​ជុំ​វិញ​ព្រះ​វិហារ​មាន​ដាក់​អៃ​រ៉ា​ ដើម្បី​ទ្រ​ចុង​សំយាប​គឺ​រង​ស្បូវ​ ដូច​ជា ​ទម្រង់​តុ​បតែង​មួយ​ដើម្បី​លើក​កម្ពស់​ភាព​ស្រស់​ស្អាត់​របស់​សំ​ណង់​។ អៃ​រ៉ា​មាន​ច្រើន​ប្រ​ភេទ​ ដូច​ជា​៖ គ្រុឌ​ ទែន​ទយ​ ទេព​ប្រ​ណម្យ​ កិន្នរ​ជា​ដើម​។ ប៉ុន្តែ​ចំ​ពោះ​សំ​ណង់​ព្រះ​វិហារ​ គេ​ប្រើ​ប្រាស់​អៃ​រ៉ា​តែ​ ៣ ប្រ​ភេទ​គឺ​៖ គ្រុឌ​ បាន​ដាក់​នៅ​ក្បាល​សសរ​ទាំង​៤ ត្រង់​ ជ្រុង​ព្រះ​វិហារ​; កិន្នរ​ដាក់​តាម​ក្បាល​សសរ​របៀង​ ខាង​មុខ​និង​ខាង​ក្រោយ​ព្រះ​វិហារ​។ ការ​ដាក់​អៃ​រ៉ា​នៅ​ក្បាល​សសរ​ជុំ​វិញ​ព្រះ​វិហារ​ ដើម្បី​បំ​ភាន់​ភ្នែក​ ពេល​មើល​ទៅ​ហាក់​ដូច​ជា​ស្រាល​។

ទន្ទឹម​នឹង​នោះ​ លើ​ដំ​បូល​ព្រះ​វិហារ​នៅ​តាម​ដង​ក្តា​រចុង​ចែង​នីមួយៗ​មាន​លម្អ​ដោយ​នាគ​មករ​ ហើយ​នៅ​ចុង​ដំ​បូល​ខាង​មុខ​និង​ខាង​ក្រោយ​លម្អ​ដោយ​ជហ្វា​។ នេះ​ជា​រូប​ភាព​ដែល​ធ្លាប់​បាន​ឃើញ​នៅ​តាម​សំ​ណង់​ស្ថា​បត្យ​កម្ម​ខ្មែរ​ ឆ្លុះ​បញ្ចាំង​ពី​ពិ​ភព​ខាង​ក្រៅ​ ជំនឿ​សាសនា​ និង​ទស្សនៈ​ពី​ការ​ថែ​រក្សា​ការ​ពារ​ចំ​ពោះ​ទី​សក្ការៈ​បូ​ជា​ដ៏​ស័ក្តិសិទ្ធ​របស់​ព្រះ​វិហារ​។

ទន្ទឹម​នឹង​នោះ​ គឺ​ក្បាច់​លម្អ​ដោយ​ពណ៌​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​ បង្ក​ជា​ចំ​ណុច​លេច​ធ្លោ​ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ នៅ​តាម​ស្ថា​បត្យ​កម្ម​របស់​វត្ត​ខ្មែរ​។ ក្បូរ​ក្បាច់​រចនា​បាន​ដាក់​លម្អ​នៅ​លើ​ដំ​បូល​ ហោ​ជាង​ សសរ​ ស៊ុម​ ទ្វារ​ រង​ស្បូវ​ និង​រំ​លេច​ដោយ​ក្បូរ​ក្បាច់​ផ្សេង​ៗទៀត​ មើល​ទៅ​វត្ត​អា​រាម​មាន​ភាព​ស្រស់​ស្អាត​ណាស់​។ ក្បាច់​រចនា​និង​ផ្ទាំង​គំនូរ​នីមួយៗ​មិន​ត្រឹម​តែ​បង្ហាញ​ ពី​ភាព​ប៉ិន​ប្រ​សប់​ និង​ទេព​កោស​ល្យរបស់​សិប្ប​ករ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​តម្លៃ​វប្ប​ធម៌​ និង​គំ​និត​ ច្នៃ​លម្អ​របស់​ជន​ជាតិ​ទៀត​ផង​។

ព្រះ​វិហា​វត្ត​មហា​ទប់​  នៅ​សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ។

តាម​ប្រ​សាសន៍​របស់​សិប្ប​ករ​ យ័ញហ្វាង​ស៊ើង​  នៅ​ខេត្ត​អាង​យ៉ាង​៖ “ក្បាច់​ជា​សំ​ខាន់​បាន​រចនា​តាម​រូប​ភាព​ផ្កា​ភ្ញី​ និង​វត្ថុ​ក្នុង​ធម្ម​ជាតិ​ ក្បាច់​ផ្កា​ភ្ញី​មាន​ភាព​ ទន់ភ្លន់​  ជា​សារ​វន្ត​មាន​៤ក្រុម​ គឺ​៖ ក្បាច់​អង្គរ​ ក្បាច់​ភ្ញី​ទេស​ ភ្ញី​វល្លិ៍ និង​ភ្ញី​ភ្លើង​ បាន​តុ​បតែង​លម្អ​នៅ​លើ​ស្ថា​បត្យ​កម្ម​។ ក្រៅ​ពី​ក្បាច់​ទាំង​បួន​នេះ​ ក្នុង​សិល្បៈ​ តែង​លម្អ​វត្ត​ខ្មែរ​ នៅ​មាន​ក្បាច់​ផ្សេង​ៗ មួយ​ចំ​នួន​ទៀត​។ តួ​យ៉ាង​ដូច​ក្បាច់​ធ្មេញ​ក្រ​បី​ ទម្រង់​ក្បាច់​កេសរ​ ទម្រង់​ក្បាច់​កញ្ចាំង​ ទម្រង់​ក្បាច់​មុនី​ពន់​ ។ល។ ពិ​សេស​គឺ​មាន​ទម្រង់​ក្បាច់​មួយ​ប្រ​ភេទ​ទៀត​ ជា​ផលិត​ផល​ដែល​សិប្ប​ករ​ខ្មែរ​ណាម​បូ​ច្នៃ​ប្រ​តិដ្ឋ​ឡើង​ ក្នុង​ដំ​ណើរ​ការ​តុ​បតែង​លម្អ​ព្រះ​វិហារ​”។

អាច​សង្កេត​ឃើញ​ថា​ ស្ថា​បត្យ​កម្ម​ព្រះ​វិហារ​វត្ត​ខ្មែរ​ជា​ទូ​ទៅ​មា​នល​ក្ខណៈ​ស្រ​ដៀង​គ្នា​  នេះ​ជា​ខ្លឹម​សារ​នៃ​គំ​និត​ជំនឿ​សាសនា​ និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ដ៏​ប៉ិន​ប្រ​សប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ ទោះ​បី​កសាង​ស្ថា​បត្យ​កម្ម​តាម​ទម្រង់​រួម​ក៏​ដោយ​ ប៉ុន្តែ​សំ​ណង់​នីមួយៗ​សុទ្ធ​តែ​មា​នល​ក្ខណៈ​ពិ​សេស​ដោយ​ឡែក​៕

                                        វឌ្ឍា - វិមាន​

ចែករំលែកអត្ថបទ