03/07/2026 - 21:53

បន្ថែម​ឱ​កាស​កៀក​ជិត​សេ​វា​ធ្វើ​តែស​គុណ​ភាព​អន្តរ​ជាតិ​សម្រាប់​ប្រ​ជា​ជន​ 

ផ្នែក​ធ្វើ​តែស​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល ថាញ​វ៉ូវ Medic បាក​លីវ ខេត្ត​កា​ម៉ាវ សម្រេច​បាន​វិញ្ញា​បន​បត្រ​ ISO ១៥១៨៩​:២០២២ ស្តង់​ដារ​អន្តរ​ជាតិ​ស្តី​ពី​គុណ​ភាព​បន្ទប់​ធ្វើ​តែស​វេជ្ជ​សាស្ត្រ ក្នុង​វិស័យ​ជីវ​គី​មី និង​លោ​ហិត​វិទ្យា។ នេះ​ជា​ចំ​ណុច​គោល​ដ៏​សំ​ខាន់​ក្នុង​ដំ​ណើរ​ការ​លើក​កម្ពស់​គុណ​ភាព​ការ​ធ្វើ​តែស​របស់​មន្ទីរ​ពេទ្យ ព្រម​ទាំង​បើក​ឱ​កាស​ឱ្យ​ប្រ​ជា​ជន​បាន​កៀក​ជិត​សេ​វា​ធ្វើ​តែស​តាម​ស្តង់​ដារ​អន្តរ​ជាតិ​ភ្លាម​ៗនៅ​ភូមិ​ភាគ។

តាម​ការ​វាយ​តម្លៃ​របស់សាស្រ្តា​ចារ្យ​រង បណ្ឌិត វេជ្ជ​បណ្ឌិត ត្រឹង​ថាញ់​វីញ ប្រ​ធាន​ផ្នែក​ជីវ​គី​មី​នៃ​មន្ទីរ​ពេទ្យ​ជើ​រ៉ៃ នា​យក​រង​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​គុណ​ភាព​ធ្វើ​តែស​វេជ្ជ​សាស្ត្រ និង​ជា​សា​ស្ត្រា​ចារ្យ​នៃ​សា​កល​វិទ្យា​ល័យ​ឱសថ​សាស្ត្រ ទី​ក្រុង​ហូជី​មិញ បាន​ឱ្យ​ដឹង ក្នុង​វេជ្ជ​សាស្ត្រ​ទំ​នើប មាន​ជាង ៧០% សេច​ក្តី​សម្រេច​ចិត្ត​ព្យា​បាល​របស់​គ្រូ​ពេទ្យ គឺ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​លទ្ធ​ផល​ធ្វើ​តែស​។ លទ្ធ​ផល​ធ្វើ​តែ​សដ៏​ត្រឹម​ត្រូវ​មួយ មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​តម្រង់​ទិស​ព្យា​បាល​បាន​ត្រឹម​ត្រូវ​តាំង​ពី​ដំ​បូង បង្កើន​ប្រ​សិទ្ធ​ភាព​ថែ​ទាំ​សុខ​ភាព និង​កាត់​បន្ថយ​ហា​និភ័យ​ផ្សេងៗ ដែល​មិន​គួរ​កើត​មាន​ចំ​ពោះ​អ្នក​ជំងឺ។ ហេតុ​ដូច្នេះ ការ​ទទួល​បាន​វិញ្ញា​បន​បត្រ ISO ១៥១៨៩:​២០២២ មិន​ត្រឹម​តែ​ជា​វិញ្ញា​បន​បត្រ​ជំ​នាញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ភស្តុ​តាង​បង្ហាញ​ពី​សមត្ថ​ភាព​គ្រប់​គ្រង​គុណ​ភាព សមត្ថ​ភាព​គ្រប់​គ្រង​ហា​និភ័យ និង​ភាព​​ជឿ​ជាក់​នៃ​ប្រ​ព័ន្ធ​ធ្វើ​តែស​ទាំង​មូល។ សាស្រ្តា​ចារ្យ​រង​ បណ្ឌិត វេជ្ជ​បណ្ឌិត ត្រឹង​ថាញ់វី​ញ មាន​ប្រ​សាសន៍​៖ “ISO ១៥១៨៩:២០២២ គឺ​ជា​ស្តង់​ដារ​អន្តរ​ជាតិ​ដែល​មាន​លក្ខ​ណ​ឯក​ទេស​ខ្ពស់​ សម្រាប់​បន្ទប់​ធ្វើ​តែ​សវេជ្ជ​សាស្ត្រ​ ជួយ​ធា​នា​នូវ​ភាព​ជាក់​លាក់​ ភាព​ជឿ​ជាក់​ និង​សមត្ថ​ភាព​ដំ​ណើរ​ការ​រុក​រក​នៃ​លទ្ធ​ផល​ធ្វើ​តែ​ស។ ការ​អនុ​វត្ត​និង​រក្សា​ស្តង់​ដារ​នេះ​ មិន​ត្រឹម​តែ​លើក​កម្ពស់​គុណ​ភាព​ជំ​នាញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ធា​នា​សុវត្ថិ​ភាព​អ្នក​ជំងឺ​ ជំ​រុញ​ការត​ភ្ជាប់​និង​ការ​ទទួល​ស្គាល់​លទ្ធ​ផល​ធ្វើ​តែ​សរ​វាង​មូល​ដ្ឋាន​សុខា​ភិបាល​នា​នា​ផង​ដែរ​”។

សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ ង្វៀង​ធី​ខាញ់​ត្រឹម​ ប្រ​គល់​សេច​ក្តី​សម្រេច​ និង​ប្រ​គល់​វិញ្ញាបនបត្រ​ជូន​ផ្នែក​ធ្វើ​តែ​ស នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ថាញ​វ៉ូ​វ បាក​លីវ​ ខេត្ត​កាម៉ាវ។

យោង​តាម​ អនុ​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ឡេណា​ ប្រ​ធាន​ផ្នែក​ធ្វើ​តែ​សនៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ ថាញ​វ៉ូ​វ Medic បាក​លីវ​ ដើម្បី​សម្រេច​បាន​វិញ្ញាបនបត្រ​ ISO ១៥១៨៩:២០២២ ផ្នែក​ធ្វើ​តែ​សបាន​ឆ្លង​កាត់​ដំ​ណើរ​ការ​ធ្វើ​ឱ្យ​សុក្រឹត​គ្រប់​ជ្រុង​ជ្រោយ​ តាំង​ពី​ប្រ​ព័ន្ធ​គ្រប់​គ្រង​ ដំ​ណើរ​ការ​ជំ​នាញ​ មូល​ដ្ឋាន​សម្ភារៈ​ គ្រឿង​ឧប​ករណ៍​ រហូត​ដល់​ការប​ណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​។ បច្ចុប្បន្ន​ ផ្នែក​ធ្វើ​តែ​សបាន​បំ​ពាក់​ប្រ​ព័ន្ធ​ម៉ាស៊ីន​ធ្វើ​តែ​សស្វ័យ​ប្រ​វត្ត​ទាំង​ស្រុង​ និង​ទំនើប​ ឆ្លើយ​តប​នឹង​វិស័យ​ជំ​នាញ​ជា​ច្រើន​ ដូច​ជា​៖ ជីវ​គី​មី​ លោ​ហិត​វិទ្យា​ ភាព​ស៊ាំ​នឹង​រោគ​ អតិ​សុខុម​ជីវ​សាស្រ្ត​...។ ប្រ​ព័ន្ធ​ជញ្ជូន​គំ​រូ​វិភាគ​ស្វ័យ​ប្រ​វត្ត​ត្រូវ​បាន​អនុ​វត្ត​ដោយ​ព្រម​គ្នា​ៗ ជួយ​ធ្វើ​ដំ​ណើរ​ការ​ទទួល​និង​វិភាគ​គំ​រូ​ កាត់​បន្ថយ​ពេល​វេលា​ប្រ​គល់​លទ្ធ​ផល​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ខុស​ឆ្គង​ក្នុង​ការ​ដឹក​ជញ្ជូន​។

ចំ​ពោះ​អ្នក​ជំងឺ​ ការ​ដែល​បន្ទប់​ធ្វើ​តែ​សដំ​ណើរ​ការ​តាម​ស្តង់​ដារ​ ISO ១៥១៨៩:២០២២ មាន​ន័យ​ថា​ ការ​ដំ​ណើរ​ការ​ទាំង​ស្រុង​ចាប់​ពី​ការ​ទទួល​និង​វិភាគ​គំ​រូ​ រហូត​ដល់​ការ​ប្រ​គល់​លទ្ធ​ផល​ សុទ្ធ​តែ​បាន​គ្រប់​គ្រង​តាម​ប្រ​ព័ន្ធ​គុណ​ភាព​យ៉ាង​ម៉ឺង​ម៉ាត់​។ ជា​ពិ​សេស​ ក្នុង​ករ​ណី​ជំងឺ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​អន្តរាគមន៍​ឱ្យ​បាន​ឆាប់​ ដូច​ជា​៖ ជំងឺ​មហា​រីក​ ជំងឺ​បេះ​ដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​ការ​ឆ្លង​មេ​រោគ​ធ្ងន់ធ្ងរ​ ការ​ទទួល​បាន​លទ្ធ​ផល​ធ្វើ​តែ​សដ៏​ជាក់​លាក់​ និង​ទាន់​ពេល​វេលា​ គឺ​មាន​អត្ថ​ន័យ​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ព្យា​បាល​ និង​ការ​ព្យា​ករណ៍​សម្រាប់​អ្នក​ជំងឺ​។

មជ្ឈ​មណ្ឌល​តម្រង​នោម​ និង​បន្សុទ្ធ​ឈាម​ របស់​មន្ទីរ​ពេទ្យ​ ក៏​សម្រេច​បាន​វិញ្ញាបនបត្រ​ ISO ៩០០១:២០១៥ បម្រើ​ការ​បាន​ល្អ​ដល់​អ្នក​ជំងឺ​តម្រង​នោម​។

អនុ​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ដាំង​ង៉ុកថេ នា​យក​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ ថាញ​វ៉ូ​វ Medic បាក​លីវ​ ខេត្ត​កាម៉ាវ បាន​ចែក​រំលែក​៖ ការ​ទទួល​បាន​វិញ្ញាបនបត្រ​ ISO ១៥១៨៩:២០២២ មិន​ត្រឹម​តែ​ជា​មោទ​នភាព​របស់​ផ្នែក​ធ្វើ​តែ​សប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​របត់​ដ៏​សំ​ខាន់​ក្នុង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ន៍គុណ​ភាព​គ្រប់​ជ្រុង​ជ្រោយ​របស់​ ថាញ​វ៉ូ​វ Medic។ ទន្ទឹម​នឹង​នោះ​ មន្ទីរ​ពេទ្យ​ក៏​សម្រេច​បាន​វិញ្ញាបនបត្រ​ ISO ៩០០១:២០១៥ សម្រាប់​មជ្ឈ​មណ្ឌល​តម្រង​នោម​ និង​បន្សុទ្ធ​ឈាម​ ទទួល​បាន​រង្វាន់​មាស​ ESO/WSO Angels Awards ក្នុង​ការ​ព្យា​បាល​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ហើយ​កំ​ពុង​ជា​ជំ​ហាន​ៗ អនុ​វត្ត​ស្តង់​ដារ​គុណ​ភាព​តាម​ទិស​ដៅ​របស់​ ACHSI។ បណ្តា​មូល​ដ្ឋាន​គ្រឹះ​ទាំង​នេះ​ រួម​ចំ​ណែក​បង្កើត​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ព្រម​ៗគ្នា​ ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​សុវត្ថិ​ភាព​អ្នក​ជំងឺ​ និង​ប្រ​សិទ្ធ​ភាព​ព្យា​បាល​។

នា​ពេល​ខាង​មុខ​ មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ ថាញ​វ៉ូ​វ Medic បាក​លីវ​ នឹង​បន្ត​វិនិយោគ​បច្ចេក​វិទ្យា​ទំនើប​ អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់​ ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជំ​នាញ​ និង​រក្សា​ការ​កែ​លម្អ​ជា​បន្ត​បន្ទាប់​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​សេ​វា​កម្ម​ឥត​ឈប់​ឈរ​។ ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​នៃ​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ដែល​បាន​អនុ​វត្ត​ មន្ទីរ​ពេទ្យ​កំ​ពុង​អនុ​វត្ត​ជា​ជំ​ហាន​ៗដើម្បី​សម្រេច​ទិស​ដៅ​អភិវឌ្ឍ​ន៍តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​ ឱ្យ​ក្លាយ​ជា​មន្ទីរ​ពេទ្យ​សម្រេច​ស្តង់​ដារ​អន្តរ​ជាតិ​ បំ​ពេញ​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​៕

យ្វី​អាញ​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ