នៅឃុំធ្វឹងហ្វា សមាគមសហពន្ធនារីក្រុងកឹងធើ បណ្ដុំប្រឡងប្រណាំងលេខ ៣ បានចាត់តាំងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ ខែដើមឆ្នាំ ២០២៦។ អញ្ជើញចូលរួមមានសមមិត្ត ត្រឹងធីហាំង អនុប្រធានសមាគមសហពន្ធនារីក្រុងកឹងធើ ព្រមទាំងថ្នាក់ដឹកនាំនៃសមាគមសហពន្ធនារីឃុំទាំង ១៩ ក្នុងបណ្ដុំប្រឡងប្រណាំង។

អ្នកតំណាងទាំងឡាយចូលរួមក្នុងកិច្ចប្រជុំ។
ក្នុង ៦ ខែដើមឆ្នាំ ២០២៦ គណៈអចិន្ត្រៃយ៍នៃសមាគមសហពន្ធនារីបណ្តាអង្គភាពចំណុះបណ្ដុំប្រឡងប្រណាំងលេខ ៣ បានច្បាមខ្ជាប់ការដឹកនាំកិច្ចចង្អុលការរបស់សមាគមសហពន្ធរីទីក្រុង គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគបណ្តុំ បានចាត់តាំងយ៉ាងល្អនូវការងារផ្សព្វផ្សាយ បំផុសចលនានិងគាំទ្រសកម្មសកម្មភាពជាច្រើន ដើម្បីអំណរថ្ងៃបុណ្យធំៗ របស់ប្រទេសជាតិ របស់សមាគម និងមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី XIV; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយមានប្រសិទ្ធភាពការចលនាប្រឡងប្រណាំង និងភារកិច្ចស្នូលនានា រួមចំណែកបង្កបរិយាកាសប្រឡងប្រណាំងយ៉ាងផុសផុលក្នុងចំណោមកម្មាភិបាល សមាជិកា។
ជាពិសេស ក្នុងការអនុវត្តការងារសុខុមាលភាពសង្គម គិតគូរជូននារី និងកុមារដែលមានជីវភាពលំបាក បណ្ដុំបានជូនអំណោយជាង ៦.០០០ ចំណែក សរុបថវិកាជាង ៥,៥ ពាន់លានដុង ជូនដល់សមាជិកា កុមារ គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយ។ កម្មវិធី "ម្តាយគាំពារ" បន្តរក្សាប្រកបដោយប្រសិទ្ធភាព បានឧបត្ថម្ភដល់កុមារកំព្រា និងកុមារដែលមានស្ថានភាពលំបាកជាង ១០០ នាក់។ រួមជាមួយនោះដែរ មានទម្រង់ជាច្រើនដូចជា "ចំណែកបាយ ០ ដុង", "ខាប់អង្ករសាមគ្គី", "បំលែងសម្រាមជាប្រាក់"... បន្តបានរក្សានិងសាយភាយទូលំទូលាយ។ ជាពិសេស ទូទាំងបណ្ដុំបានចលនាសាងសង់ និងប្រគល់ផ្ទះមហាសាមគ្គី និងផ្ទះសប្បុរសធម៌ចំនួន ៤៣ ខ្នង; សហការសាងសង់ស្ពានគមនាគមន៍ជនបទចំនួន៩; អនុវត្តជាង ២០ សំណង់ និងផ្នែកនៃការងារចំនួន ៤៥ ដោយសរុបតម្លៃជាង ៣,៥ ពាន់លានដុង; ដាំដើមឈើថ្មីជាង ៣.០០០ ដើម និងកសាងដងផ្លូវផ្កា ដងផ្លូវ "ភ្លឺ-បៃតង-ជ្រះ-ស្អាត" ជាច្រើនខ្សែ។ បណ្តាទម្រង់ "ក្រុមនារីការពារបរិស្ថាន", "ក្រុមនារីព្រួតដៃគ្នាបង្ការ ប្រឆាំងគ្រឿងញៀន", "អាសយដ្ឋានគួរឱ្យទុកចិត្ត", "ក្រុមទូរគមនាគមន៍សហគមន៍"... បន្តពង្រីកប្រសិទ្ធភាព រួមចំណែកកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព អារ្យធម៌ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។

សមមិត្តត្រឹងធីហាំង អនុប្រធានសមាគមសហពន្ធនារីក្រុងកឹងធើ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។
ថ្លែងមតិក្នុងកិច្ចប្រជុំ សមមិត្ត ត្រឹងធីហាំង អនុប្រធានសមាគមសហពន្ធនារីក្រុងកឹងធើ បានកត់សម្គាល់និងស្ងើចសរសើរចំពោះលទ្ធផលដែលសម្រេចបាន ក៏ដូចជាស្មារតីទទួលខុសត្រូវ សាមគ្គីភាព ម្ចាស់ការនិងភាពច្នៃប្រតិដ្ឋរបស់គណៈអចិន្ត្រៃយ៍នៃសមាគមសហពន្ធនារីឃុំនានាក្នុងបណ្ដុំ។ ជាពិសេស គឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងឧបត្ថម្ភនារីផ្តើមអាជីព អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ចងសម្ព័ន្ធប្រើប្រាស់ផលិតផល និងពង្រីកទម្រង់ផលិត។ ការងារសុខុមាលភាពសង្គមក៏បានបណ្ដុំអនុវត្តជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកផ្សព្វផ្សាយទូលំទូលាយក្នុងចំណោមសមាជិកា។
សមមិត្តក៏បានស្នើ ក្នុងពេលខាងមុខ បណ្ដុំប្រឡងប្រណាំងលេខ ៣ នឹងបន្តជំរុញការងារឃោសនា អប់រំនយោបាយ និងសតិអារម្មណ៍; ម្ចាស់ការក្តាប់ច្បាស់ស្ថានភាពសតិអារម្មណ៍ និងសាធារណៈមតិក្នុងចំណោមកម្មាភិបាល សមាជិកា ដើម្បីតម្រង់ទិសបានទាន់ពេល បង្កការឯកភាពក្នុងការអនុវត្តភារកិច្ច; បន្តពង្រឹងនិងលើកកម្ពស់គុណភាពសកម្មភាពរបស់សាខាសមាគម និងក្រុមនារី ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះ កំណត់សម្រេចនូវគុណភាពសកម្មភាពរបស់សមាគម... ជាពិសេស បន្តអនុវត្តមានប្រសិទ្ធភាពនូវទម្រង់ឧបត្ថម្ភមុខរបររកស៊ីសម្រាប់នារី ជាពិសេសគឺនារីខ្មែរ បង្កប្រភពចំណូលលំនឹងសម្រាប់សមាជិកា; បន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារគោលនយោបាយសង្គម ដើម្បីឧបត្ថម្ភនារីអភិវឌ្ឍន៍សេដ្ឋកិច្ច អនុវត្តទម្រង់រកស៊ីមានប្រសិទ្ធភាព និងចីរភាព រួមចំណែកលើកកម្ពស់ប្រាក់ចំណូល។
ស្របក្នុងឱកាសនេះដែរ សមាគមសហពន្ធនារីក្រុងកឹងធើ បានជូនអាហារូបករណ៍ចំនួន ១២ ចំណែក (ក្នុងមួយចំណែកៗមានតម្លៃ ១ លានដុង) ដល់សិស្សក្រីក្រសង្វាតរៀនសូត្រនៅលើភូមិឋានឃុំនានានៃបណ្ដុំប្រឡងប្រណាំង៕
យ្វីអាញ់-វ៉ាន់តឹន