គណៈប្រតិភូត្រួតពិនិត្យយោងតាមផែនការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ដែលលោកឡេតឹងធូ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សទីក្រុងធ្វើប្រធានក្រុម អញ្ជើញទៅត្រិតពិនិត្យ ក្តាប់ពីស្ថានភាពចាត់តាំង និងសកម្មភាពនៅតុលាការប្រជាជនទីក្រុងកឹងធើ។
តុលាការប្រជាជនទីក្រុងបច្ចុប្បន្នមានតុលាការជំនាញចំនួន ៤ ការិយាល័យវិជ្ជាជីវៈចំនួន ៣ និងអង្គភាពតុលាការប្រជាជនថ្នាក់តំបន់ចំនួន ១៤ក្រោមឱវាទ។ តុលាការប្រជាជនទាំង ២ ថ្នាក់ បច្ចុប្បន្នមានក្របខណ្ឌ ចំនួន៤៨៤ នាក់ នៅខ្វះ ៩៨ នាក់ទៀត។ បន្ទាប់ពីការរួមបញ្ចូលគ្នាមក គណៈកម្មាធិការបក្សបានសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំអង្គភាព ពិនិត្យឡើងវិញ កសាងផែនការរៀបចំចាត់ចែងឡើងវិញនូវមុខតំណែងការងារមួយចំនួនឱ្យសមស្របទៅនឹងមុខងារ សមត្ថភាពរបស់កម្មាភិបាល និងអ្នករដ្ឋការ។
នៅក្នុងការត្រួតពិនិត្យ តុលាការប្រជាជនទីក្រុងបានលើកឡើង៖ បន្ទាប់ពីការរួមបញ្ចូលគ្នាមានភាពងាយស្រួល ហើយក៏មានការលំបាកមួយចំនួនផងដែរ។ សិទ្ធិអំណាចរបស់តុលាការប្រជាជនថ្នាក់តំបន់បានបើកទូលាយ ដែលនាំឱ្យមានសំណុំរឿងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលកងជួរកម្មាភិបាល អ្នករដ្ឋការតុលារការប្រជាជនទាំង ២ ថ្នាក់មានកង្វះខាត ដែលប៉ះពាល់ដល់ដំណើរការអនុវត្តភារកិច្ចរបស់អង្គភាព។ ទីស្នាក់ការ គ្រឿងសម្ភារៈនិងមធ្យោបាយធ្វើការរបស់តុលាការថ្នាក់តំបន់នៅមានកម្រិត ខ្វះបន្ទប់ជំនុំជម្រះ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរការដោះស្រាយសំណុំរឿង។ ការទទួលប្រគល់ឯកសារ ការរក្សាទុកឯកសារ ការធ្វើសមកាលកម្មទិន្នន័យពីអង្គភាពចាស់ និងការធ្វើសមកាលកម្មផ្នែកទន់របស់តុលាការ ក៏ជួបបញ្ហាបច្ចេកទេសជាច្រើនផងដែរ។ល។
សមាជិកនៃគណៈប្រតិភូបានស្នើឱ្យតុលាការប្រជាជនទីក្រុងពិភាក្សាបន្ថែមអំពីការងារដោះស្រាយបណ្តឹងតវ៉ា និងការចោទប្រកាន់; ការទទួលដោះស្រាយសំណុំរឿងការពារផលប្រយោជន៍សាធារណៈ ការងារឌីជីថលូបនីយកម្មឯកសារក្នុងវិស័យ; កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នយុត្តិធម៌ គ្រប់គ្រងដីធ្លី និងរដ្ឋអំណាចភូមិភាគ។ ទន្ទឹមនឹងនោះ ពិភាក្សាបន្ថែមអំពីយន្តការដោះស្រាយចំពោះអ្នកបង្កចលាចលនៅក្នុងសវនាការ; មូលហេតុ និងដំណោះស្រាយដើម្បីកាត់បន្ថយសំណុំរឿងដែលត្រូវបានលុបចោល ឬកែសម្រួល; សំណុំរឿងដែលអនុវត្តតាមនីតិវិធីកាត់បន្ថយ។ល។
ថ្លែងក្នុងកិច្ចប្រជុំលោកឡេតឹងធូបានស្នើឱ្យតុលាការប្រជាជនទីក្រុងបន្តពង្រឹង និងលើកកម្ពស់គុណភាពនៃអង្គការមូលដ្ឋានបក្សនៅតាមអង្គភាពក្រោមឱវាទ។ បង្កើនការងារបណ្តុះបណ្តាល បំប៉នកងជួរកម្មាភិបាល អ្នករដ្ឋការ។ បន្តយកចិត្តទុកដាក់អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរឌីជីថល ដើម្បីកាត់បន្ថយសម្ពាធក្នុងការងារគ្រប់គ្រង និងដឹកនាំ។ ម្ចាស់ការសហការជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋអំណាចភូមិភាគ ការិយាល័យចុះបញ្ជីដីធ្លីក្នុងការផ្តល់ព័ត៌មានឯកសារសម្រាប់ដំណើរការជម្រះក្តី។ បង្កើនការត្រួតពិនិត្យ និងតាមដានកាតព្វកិច្ចការងារ ពិសេសយកចិត្តទុកដាក់លើការងារអប់រំនយោបាយ សតិអារម្មណ៍របស់បុគ្គលិក។ល។ ចំពោះសំណើរបស់តុលាការ គណៈប្រតិភូនឹងស្រាវជ្រាវ បូកសរុបដើម្បីរាយការណ៍ជូនគណៈអចិន្ត្រៃយ៍ពិចារណា៕
ស៊ើងហា - លីសៀ

លោកឡេតឹងធូ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សទីក្រុង ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ។ រូបថត៖S.H

សមាជិកនៃគណៈប្រតិភូត្រួតពិនិត្យពិភាក្សាជាមួយតុលាការប្រជាជនទីក្រុង។ រូបថត៖ S.H


អ្នកតំណាងតុលាការប្រជាជនទីក្រុងបកស្រាយមតិមួយចំនួនដែលគណៈប្រតិភូបានលើកឡើង។ រូបថត៖ S.H

ប្រធានតុលាការប្រជាជនទីក្រុងពិភាក្សាអំពីការលំបាកមួយចំនួនក្នុងវិស័យជាមួយគណៈប្រតិភូត្រួតពិនិត្យ។ រូបថត៖ S.H