មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/06/2026 - 22:33

សង្កាត់​ខាញ់​ហ្វា​ពង្រីក​ប្រ​សិទ្ធ​ភាព​ថាម​ពល​កកើត​ឡើង​វិញ ឆ្ពោះ​ទៅ​រក​កសិ​កម្ម​បៃ​តង​និង​ចីរ​ភាព​ 

ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ សង្កាត់​ខាញ់​ហ្វា​ ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​បណ្តា​ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​ថាម​ពល​កកើត​ឡើង​វិញ ផ្សារ​ភ្ជាប់​នឹង​កសិ​កម្ម​បៃ​តង​ រួម​ចំ​ណែក​បន្ថយ​ចំ​ណាយ​ការ​ពារ​បរិ​ស្ថាន​និង​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។

ចាត់​តាំង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ការ​ពា​រប​រិស្ថាន​និង​គ្រប់​គ្រង​កាក​សំ​ណល់​រឹង​ក្នុង​សហ​គមន៍។

ជា​មួយ​ទិដៅ​ឧបត្ថម្ភ​ប្រ​ជា​ជន​បង្វែរ​មក​ប្រើ​ប្រាស់​ថាម​ពល​ស្អាត នៅ​ចុង​ឆ្នាំ​២០២៥ សង្កាត់​ខាញ់​ហ្វា​បាន​ផ្សព្វ​ផ្សាយ​គម្រោង"បង្កើន​សមត្ថ​ភាព​ផ្លាស់​ប្តូរ​ថាម​ពល​កកើត​ឡើង​វិញ​និង​គ្រប់​គ្រង​កាក​សំ​ណល់ ដើម្បី​បរិស្ថាន​ចីរ​ភាព​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង"(គម្រោង​K១) ឧបត្ថម្ភ​ថវិកា​ដោយ​អង្គ​ការ CFK និង​ KOICA កូរ៉េ​ខាង​ត្បូង តាម​រយៈ​អង្គ​ការ ActionAid អន្តរ​ជាតិ​ប្រ​ចាំ​នៅ​ប្រ​ទេស​វៀត​ណាម ដោយ​ថវិកា​សរុប​ជាង​៦,១​ពាន់​លាន​ដុង។

ផ្តើ​មពី​ប្រ​ភព​ជំ​នួយ​របស់​គម្រោង​នេះ ភូមិ​ភាគ​បាន​ដំ​ឡើង​ឡ​ឧស្ម័ន​ចំ​នួន​៤១០​ឡ ជូន​គ្រួ​សារ​ចិញ្ចឹម​សត្វ​និង​វា​រី​វប្ប​កម្ម។ ក្នុង​នោះ គ្រួ​សារ​ចិញ្ចឹម​សត្វ​បាន​ឧបត្ថម្ភ​សាង​សង់​ឡ​ឧស្ម័ន​១​ក្នុង​មួយ​គ្រួ​សារ គ្រួ​សារ​វា​រី​វប្ប​កម្ម​បាន​ឧបត្ថម្ភ​ឡ​ឧស្ម័ន​ចំ​នួន​៣​ក្នុង​មួយ​គ្រួ​សារ។ ឡ​ឧស្ម័ន​នី​មួយៗ​គិត​ជា​ទឹក​ប្រាក់​ជិត​១២​លាន​ដុង ក្នុង​នោះ​គម្រោង​ឧបត្ថម្ភ​៩០% ក្រៅ​ពី​នោះ ប្រ​ជា​ជន​ចូល​រួម​បន្ថែម។ ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​សំ​ណង់​ទាំង​នេះ បាន​រួម​ចំ​ណែក​វិនិច្ឆ័យ​កាក​សំ​ណល់​មាន​ប្រ​សិទ្ធ​ភាព កាត់​បន្ថយ​កខ្វក់​បរិស្ថាន​និង​បង្កើត​ប្រ​ភព​ឧស្ម័ន​សម្រាប់​បម្រើ​ប្រ​ជុំ​ជីវ​ភាព។

ប្រ​ជា​ជន​ឆ្លៀត​យក​កាក​សំ​ណល់​ចិញ្ចឹម​សត្វ ដើម្បី​បង្កើត​ឧស្ម័ន​សម្រាប់​បម្រើ​ប្រ​ជុំ​ជីវ​ភាព។

បង​ស្រី ថាច់​ធី​ថេន ប្រ​ជា​ជន​នៅ​តំ​បន់​កិញ​សុខ​ម៉ើយ ចែក​រំលែក៖"ចាប់​តាំង​ពី​មាន​ឡ​ឧស្ម័ន គ្រួ​សារ​ខ្ញុំ​មិន​បាច់​ចំ​ណាយ​ប្រាក់​ទិញ​ហ្គាស​ដូច​មុន​ឡើយ។ ទ្រុង​ចិញ្ចឹម​ជ្រូក​ក៏​មិន​សូវ​មាន​ក្លិន​ស្អុយ ការ​រស់​នៅ​ក៏​មាន​ភាព​ងាយ​ស្រួយ​ជាង​មុន​ច្រើន"។

ទន្ទឹម​នឹង​នោះ គម្រោង​នៅ​ទាំង​បាន​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​១៧០​គ្រួ​សារ សំ​ខាន់​គឺ​យុវ​ជន​និង​បង​ប្អូន​នា​រី ដើម្បី​ពង្រីក​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​តាម​ទិស​ដៅ​ជិត​ស្និទ្ធ​នឹង​បរិ​ស្ថាន បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​និង​បង្កើន​ប្រាក់​ចំ​ណូល។ ព្រម​ទាំង​បង្កើត​ក្រុម​អនា​គត​បៃ​តង​១០​ក្រុម​ ដោយ​មាន​សមា​ជិក​២០០​នាក់ រក្សា​សកម្ម​ភាព​តាម​កាល​កំ​ណត់ រួម​ចំ​ណែក​លើក​កម្ពស់​ចំ​ណេះ​ដឹង​ក្នុង​សហ​គមន៍​អំ​ពី​ការ​ប្រើ​ប្រាស់​ថាម​ពល​កកើត​ឡើង​វិញ​និង​ការ​ពារ​បរិ​ស្ថាន។

លោក​ថាច់​ដឿន ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​កិញ​សុខ​ម៉ើយ ឱ្យ​ដឹង៖"ការ​ផ្សព្វ​ផ្សាយ​សាង​សង់​ឡ​ឧស្ម័ន​និង​បង្កើត​ក្រុម​អនា​គត​បៃ​តង បាន​ជួយ​មា​មីង​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ក្នុង​វិនិច្ឆ័យ​កាក​សំ​ណល់ រក្សា​អនា​ម័យ​បរិ​ស្ថាន។ ផ្តើម​ពី​នោះ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​នៅ​តំ​បន់​នេះ​កាន់​តែ​ជ្រះ​ស្អាត​ជាង​មុន ស្ថាន​ភាព​កខ្វក់​បរិស្ថាន​ក្នុង​ការ​ចិញ្ចឹម​សត្វ​បាន​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់"។

ទន្ទឹម​នឹង​នោះ ការ​ងារ​ហ្វឹក​ហ្វឺន លើក​កម្ពស់​សមត្ថ​ភាព​ជូន​ប្រ​ជា​ជន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់។ សមា​ជិក​ក្រុម​អនា​គត​បៃ​តង​គ្រប់​រូប​បាន​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ការ​ចំ​ណាយ ប្រាក់​ចំ​ណេញ​និង​ដំ​ណើ​ការ​ប្រ​ព័ន្ធ​ថាម​ពល​កកើត​ឡើង​វិញ។ សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ពី​ការ​ការ​ពា​រប​រិស្ថាន ការ​គ្រប់​គ្រង​កាក​សំ​ណល់​រឹង​ក៏​បាន​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​ច្រើន​កុះ​ករ។

តាម​ប្រ​សាសន៍​លោក ឡឹម​វ៉ាំង​តាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា​ ឱ្យ​ដឹង៖"គម្រោង​នេះ​មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​អំ​ពី​សេដ្ដ​កិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង ផ្លាស់​ប្តូរ​ទង្វើ​របស់​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​បរិស្ថាន។ នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់ ជួយ​ឱ្យ​ភូមិ​ភាគ​ម្ចាស់​ការ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ឆ្ពោះ​ទៅ​រក​ការ​អភិ​វឌ្ឍ​កសិកម្ម​បៃ​តង​និង​ចីរ​ភាព"។

ផ្តើ​មពី​លទ្ធ​ផល​ដែល​សម្រេច​បាន​ពី​គម្រោង​ K១ បង្ហាញ​ឱ្យ​ឃើញ​ថា សង្កាត់​ខាញ់​ហ្វា​ជា​ជំ​ហានៗ​កំ​ពុង​បញ្ជាក់​ទិស​ដៅ​ត្រឹម​ត្រូវ​ក្នុង​ការ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ អភិ​វឌ្ឍ​កសិ​កម្ម​បៃ​តង ជ្រះ​ស្អាត​ប្រ​កប​ដោយ​ចីរ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ