នៅក្នុងពិធីបំផុសចលនាប្រឡងប្រណាំង “ប្តេជ្ញាចិត្តអនុវត្តជោគជ័យនូវគោលដៅកំណើនដោយចីរភាព តួលេខពីរខ្ទង់ ដំណាក់កាល ២០២៦-២០៣០” នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក ឡេមិញហ៊ឹង បានសង្កត់ធ្ងន់៖ ក្នុងបរិការណ៍ដែលមានឱកាស និងអំណោយផលជាច្រើន ប៉ុន្តែការលំបាក និងសាកល្បងក៏កាន់តែធំ និងធ្ងន់ធ្ងរជាងមុន ដើម្បីអនុវត្តឱ្យបានជោគជ័យនូវភារកិច្ចកំណើនតួលេខពីរខ្ទង់ គឺមិនអាចដើរតាមផ្លូវចាស់ គំនិតចាស់ របៀបធ្វើចាស់នោះឡើយ ប៉ុន្តែត្រូវតែមាន “ចក្ខុវិស័យយុទ្ធសាស្ត្រ - គំនិតទម្លុះទម្លាយ - សកម្មភាពប្តូរផ្តាច់ - កំណើនចីរភាព - ប្រជាជនមានសុភមង្គល”។

ការកែច្នៃត្រីប្រាសម្រាប់នាំចេញនៅក្រុមហ៊ុនភាគហ៊ុននីហរ័ណអាហរ័ណជលផលកឹងធើ។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស ដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ ប្រទេសយើងនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប ចំណូលមធ្យមកម្រិតខ្ពស់ និងដល់ឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់។ ការធ្វើឱ្យបំណងប្រាថ្នានោះក្លាយជាការពិត ទាមទារការកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាល ២០២៦-២០៣០ ត្រូវសម្រេចចាប់ពី ១០% ក្នុងមួយឆ្នាំឡើងទៅ។ គោលដៅកំណើនតួលេខពីរខ្ទង់ តម្រូវឱ្យគ្រប់ថ្នាក់ គ្រប់ផ្នែក ភូមិភាគ ប្រជាជននិងសហគមន៍អាជីវកម្ម បន្តពង្រីកលើកកម្ពស់នូវប្រពៃណីស្នេហាជាតិ ស្មារតីប្រឡងប្រណាំងស្នេហាជាតិ និងកម្លាំងមហាសាមគ្គីទូទាំងជនជាតិ រួបរួមកម្លាំង សាមគ្គីឆ្ពោះទៅរកគោលដៅរួម។
ជាមួយស្មារតី “រាល់សំណង់នីមួយៗគឺជាថ្មមួយដុំ” រួមចំណែកកសាងប្រទេសជាតិសម្បូររុងរឿង រាល់កម្មាភិបាល វិស្វករ និងកម្មករម្នាក់ៗគឺជាយុទ្ធជនម្នាក់នៅលើសមរភូមិសេដ្ឋកិច្ច លោក ត្រឹង ហុងមិញ រដ្ឋមន្ត្រីក្រសួងសំណង់ បានឱ្យដឹង៖ វិស័យសំណង់បានបំផុសចលនាប្រឡងប្រណាំងលោតផ្លោះអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិ។ ទន្ទឹមនឹងនោះ គឺអនុវត្តការផ្លាស់ប្តូរឌីជីថលទូទាំងផ្នែក; ជំរុញខ្លាំងការកសាងមូលដ្ឋានទិន្នន័យផ្នែកហេដ្ឋារចនាសម្ព័ន្ធទិន្នន័យឌីជីថល និងបណ្តាមូលដ្ឋានគ្រឹះគ្រប់គ្រងវៃឆ្លាត; ពង្រីកការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងវិនិយោគសំណង់ គ្រប់គ្រងការដឹកជញ្ជូន និងការទាញយកផលហេដ្ឋារចនាសម្ព័ន្ធ។ បន្តផ្សព្វផ្សាយមានប្រសិទ្ធភាពនូវកម្មវិធីអភិវឌ្ឍន៍ទីក្រុងជាតិ; ខិតខំដល់ឆ្នាំ ២០៣០ អត្រានគរូបនីយកម្មទូទាំងប្រទេសសម្រេចជាង ៥០%។ ប្តេជ្ញាសម្រេចគោលដៅឱ្យមានលំនៅឋានសង្គមចំនួន ១ លានខ្នង; អភិវឌ្ឍន៍លំនៅឋានសម្រាប់ជួល ធានាឱ្យអ្នកពលកម្មមានចំណូលទាបមានឱកាសកៀកជិតលំនៅឋានដោយសុវត្ថិភាព និងតម្លៃសមរម្យ។
ការរួមកម្លាំងទៅក្នុងគោលដៅកំណើនតួលេខពីរខ្ទង់ គឺមិនអាចខ្វះបាននូវតួនាទីរបស់សហគមន៍អាជីវកម្ម។ លោកស្រី ថាយហឿង ស្ថាបនិកានិងជាប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រនៃសម្ព័ន្ធក្រុមហ៊ុន TH សង្កត់ធ្ងន់៖ “កំណើនតួលេខពីរខ្ទង់ គឺជាសម្ពាធមួយ ប៉ុន្តែក៏ជាបទបញ្ជាផ្លោះទៅមុខផងដែរ។ យើងខ្ញុំត្រូវតែមើលចំទៅលើតថភាពជាក់ស្តែង ប្រើប្រាស់ភាពស៊ាំរវៀសរវៃ ដើម្បីប្រែលទ្ធភាពផ្ទាល់ខ្លួនឱ្យទៅជាកម្លាំងជំរុញ។ សហគមន៍អាជីវកម្មមានជំនឿលើការដឹកនាំរបស់បក្ស រដ្ឋនិងរដ្ឋាភិបាល ផែនសេដ្ឋកិច្ចឯកជននឹងដើរតួនាទីជាកម្លាំងជំរុញដ៏សំខាន់ សាមគ្គីទូទាំងសង្គមដើម្បីនាំប្រទេសជាតិផ្លោះទៅមុខ”។
“Petrovietnam ប្តេជ្ញាធ្វើរចនាសម្ព័ន្ធឡើងវិញឱ្យស៊ីសង្វាក់គ្នា តម្លាភាពនិងប្រសិទ្ធភាព ខិតខំសម្រេចដំណើរការអនុវត្តខ្នាតគ្រប់គ្រង OECD និងទម្រង់អាជីវកម្មឌីជីថល។ សម្ព័ន្ធក្រុមហ៊ុនយកប្រសិទ្ធភាពការប្រើប្រាស់ប្រភពទុន ទិន្នផលពលកម្ម និងការទទួលខុសត្រូវរបស់អ្នកដឹកនាំ ធ្វើជាបន្ទាត់ក្នុងការប្រតិបត្តិ ទន្ទឹមនឹងនោះ គឺត្រូវរឹតបន្តឹងវិន័យនៃការអនុវត្ត និងបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់វិស័យថាមពល និងបច្ចេកវិទ្យាថ្មី។ ទន្ទឹមនឹងការពង្រីកភាពខ្លាំងប្រពៃណី ដើម្បីម្ចាស់ការប្រឈមនឹងការប្រែប្រួលទីផ្សារ និងហានិភ័យភូមិសាស្ត្រនយោបាយ Petrovietnam ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ច្នៃប្រតិដ្ឋ ការផ្លាស់ប្តូរឌីជីថល និង AI។ នេះត្រូវបានកំណត់ថាជាឧបករណ៍ផ្ទាល់ដើម្បីប្រតិបត្តិការមានភាពប្រសើរបំផុត គ្រប់គ្រងហានិភ័យ និងបង្កកម្លាំងជំរុញកំណើនថ្មីក្នុងការផ្លាស់ប្តូរថាមពល” - លោក ឡេង៉ុកស៊ើង បានឱ្យដឹង។
បើតាមនាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ប្រជាជនម្នាក់ៗចូរចាត់ទុកការប្រឡងប្រណាំងក្លាយជាសកម្មភាពស្ម័គ្រចិត្ត ជាតម្រូវការផ្ទាល់ខ្លួនមួយ និងចាប់ផ្តើមចេញពីការងារតូចតាចបំផុត; ចាប់ពីការធ្វើឱ្យល្អជាងការងារប្រចាំថ្ងៃ ការច្នៃប្រតិដ្ឋកាន់តែច្រើនក្នុងពលកម្ម និងការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះសហគមន៍។ តាំងពីនោះ បុគ្គលម្នាក់ៗនឹងក្លាយជាស្នូលនៃការសាយភាយ ឋិតថេរ និងសកម្មរួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រីសំណូមពរ ការប្រឡងប្រណាំងត្រូវផ្តោតលើខ្លឹមសារទាំងឡាយមានដូច៖ ផ្លាស់ថ្មីយ៉ាងខ្លាំងក្លានូវគំនិតកសាង និងធ្វើឱ្យសុក្រឹតនូវស្ថាប័នអភិវឌ្ឍន៍; ជំរុញខ្លាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យស៊ីសង្វាក់គ្នា និងទំនើប; ជំរុញល្បឿនបណ្តាសំណង់សំខាន់ៗថ្នាក់ជាតិ; ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍យុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក; កសាងប្រព័ន្ធរដ្ឋបាលទំនើប ជំនាញ សុចរិត ឆ្ពោះទៅរកមូលដ្ឋាន បម្រើប្រជាជនឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពជាងមុន; អនុវត្តការប្រិតសំចៃ ប្រឆាំងការខ្ជះខ្ជាយ; គ្រប់គ្រងហ្មត់ចត់នូវថវិកា និងប្រភពធនធានជាតិ; ពង្រឹងនិងបង្កើនវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស; អភិវឌ្ឍន៍ប្រព័ន្ធតម្លៃវប្បធម៌ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ សុខាភិបាល ធានាបរិស្ថានធម្មជាតិ និងសុខុមាលភាពសង្គម៕
មីថាញ - មេងលី