សម័យប្រឡងសញ្ញាបត្រវិទ្យាល័យជាតិ ឆ្នាំ ២០២៦ ទីក្រុងកឹងធើមានមណ្ឌលប្រឡងសរុបចំនួន៨០ ចំណុះឃុំ សង្កាត់ចំនួន ៥៩ នៅលើភូមិឋានទីក្រុងកឹងធើ ដោយមានបេក្ខជនចូលរួមប្រឡងជាង ៣៤.០០០ នាក់។ នៅខាងក្រៅខ្លោងទ្វារសាលាប្រឡងសញ្ញាបត្រវិទ្យាល័យនីមួយៗ តែងមានវត្តមានអ្នកស្ម័គ្រចិត្តប្រចាំការសម្រាប់ជំនួយកម្លាំងរដូវប្រឡង ប្រការនេះពិតជាប្រសើរខ្លាំងណាស់ អ្នកណាក៏មានអារម្មណ៍កក់ក្តៅ។
មានវត្តមាននៅមណ្ឌលប្រឡងលេខ ៩២៤៨ – វិទ្យាល័យឯកទេស ង្វៀងធីមិញខាយ នៅសង្កាត់សុកត្រាំង ទីក្រុងកឹងធើ នៅម៉ោង ៦:០០ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ ដែលជាថ្ងៃប្រឡងដំបូង យើងខ្ញុំបានឃើញកម្លាំងសម្ព័ន្ធយុវជនរបស់សង្កាត់ប្រចាំការតាំងពីព្រឹកព្រលឹមម្ល៉េះ កងកម្លាំងមានច្រើនកុះករ ព្រមជាមួយនោះមានដបទឹកបរិសុទ្ធនំផ្អែម និងសម្ភារៈមួយចំនួនដូចជាប៊ិច បានអ្នកស្ម័គ្រចិត្តបម្រុងយ៉ាងមានរបៀបរៀបរយ ដើម្បីបម្រើដល់បេក្ខជន។
ចែករំលែកជាមួយយើងខ្ញុំ បង វ៉ភូក្វឹក – អនុលេខាសម្ព័ន្ធយុវជនសង្កាត់សុកត្រាំង ឱ្យដឹង៖ “យើងខ្ញុំមានវត្តមានតាំងពីព្រលឹមម្ល៉េះ ដើម្បីត្រៀមបម្រុងជួយដល់បេក្ខជនប្រឡង។ កម្មវិធីជំនួយកម្លាំងរដូវប្រឡងឆ្នាំនេះ សម្ព័ន្ធយុវជនសង្កាត់សុកត្រាំង បានអនុវត្ត២ទម្រង់ គឺ៖ ជួយនៅនឹងកន្លែង និងក្រុមម៉ូតូឌុបស្ម័គ្រចិត្ត។ ចំពោះការជួយនៅនឹងកន្លែង យើងខ្ញុំចែកចាយទឹកបរិសុទ្ធ នំផ្អែម។ល។ ជួយបេក្ខជនមុនពេលប្អូនៗចូលកាន់បន្ទប់ប្រឡង។ ចំណែកម៉ូតូឌុបស្ម័គ្រចិត្តតែងប្រចាំការ ត្រៀមជួយទទួល និងជូនបេក្ខជនពេលប្អូនៗត្រូវការ”។


សម្ព័ន្ធយុវជនសង្កាត់សុកត្រាំង ជំនួយកម្លាំងរដូវប្រឡង។ រូបថត៖ ថាញហុង
រួមជាមួយសម្ព័ន្ធយុវជន កម្លាំងនគរបាលនៅតាមឃុំ សង្កាត់លើភូមិឋានទីក្រុងកឹងធើ ក៏បានអនុវត្តកម្មវិធី “ជំនួយកម្លាំងរដូវប្រឡង”។ នៅមណ្ឌលប្រឡងលេខ ៩២៥៤ - អនុវិទ្យាល័យ និងវិទ្យាល័យខាញ់ហ្វា សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ តាំងពីព្រឹកព្រលឹម សម្ព័ន្ធយុវជននគរបាលសង្កាត់ មានវត្តមាននៅមណ្ឌលប្រឡងដើម្បីណែនាំបេក្ខជន និងឪពុកម្តាយសិស្ស ជួយស្វែងរកបន្ទប់ប្រឡង ក្រើនរំលឹកសេចក្តីកំណត់ចាំបាច់មុនពេលចូលកាន់បន្ទប់ប្រឡង; ទន្ទឹមនឹងនោះ សហការធានាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅតំបន់មណ្ឌលប្រឡង។
ក្នុងអំឡុងពេលប្រព្រឹត្តឡើងសម័យប្រឡង កងកម្លាំងសម្ព័ន្ធយុវជនបានម្ចាស់ការណែនាំឪពុកម្តាយសិស្សសំចតមធ្យោបាយត្រូវតាមកន្លែងដែលបានកំណត់; ឃោសនាប្រជាជនគោរពតាមសេចក្តីកំណត់របស់ច្បាប់ រួមចំណែកធានាបរិស្ថានប្រឡងសុវត្ថិភាព និងងាយស្រួល។ អនុសេនីយ៍ឯកបម្រុង ង្វៀងមិញថាញ់ – អនុប្រធាននគរបាលសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ ឱ្យដឹង៖ “អនុវត្តផែនការលេខ ១១/KH-CAP-ĐTN ចុះថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ របស់នគរបាលសង្កាត់ខាញ់ហ្វា សាខាសម្ព័ន្ធយុវជននគរបាលសង្កាត់ខាញ់ហ្វា បានផ្សព្វផ្សាយកម្មវិធី “ជំនួយកម្លាំងរដូវប្រឡង” នៅមណ្ឌលប្រឡងអនុវិទ្យាល័យ និងវិទ្យាល័យខាញ់ហ្វា ដើម្បីជួយដល់បេក្ខជនដែលចូលរួមក្នុងសម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២៦។ កងកម្លាំងនគរបាលយើងខ្ញុំមានវត្តមានតាំងពីព្រឹកព្រលឹមម្ល៉េះ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលប្រឡង ទន្ទឹមនឹងនោះ យើងខ្ញុំក៏ចែកជាក្រុម ដើម្បីជួយបេក្ខជនអំពីធ្វើដំណើរទៅមក ស្វែងរកបន្ទប់ប្រឡង និងជូនទឹកបរិសុទ្ធដល់ឪពុកម្តាយសិស្ស និងបេក្ខជននៅមណ្ឌលប្រឡង”។

នគរបាលសង្កាត់ខាញ់ហ្វា ជំនួយកម្លាំងរដូវប្រឡង។ រូបថត៖ នគរបាលសង្កាត់ខាញ់ហ្វា
យើងអាចសង្កេតឃើញ ការរួមដំណើររបស់កម្លាំងសម្ព័ន្ធយុវជន និងកងកម្លាំងនគរបាលឃុំ សង្កាត់ នៅទីក្រុងកឹងធើ ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ បានបង្កជាធ្នើរលើកស្ទួយផ្នែកស្មារតីដ៏រឹងមាំសម្រាប់បេក្ខជន។ ការជំនួយកម្លាំងបានទាន់ពេលវេលា គ្រប់ជ្រុងជ្រោយទាំងក្នុង និងក្រៅបន្ទប់ប្រឡង មិនត្រឹមតែរួមចំណែកធានាសម័យប្រឡងប្រកបដោយសុវត្ថិភាព និងម៉ឺងម៉ាត់ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងលើកទឹកចិត្ត ដើម្បីបេក្ខជនជឿជាក់សម្រចបានល្អនូវវិញ្ញាសាប្រឡងនៅក្នុងសម័យប្រឡងសញ្ញាបត្រវិទ្យាល័យ ឆ្នាំ ២០២៦៕
ថាញ់ហុង-វិមាន