ដោយកំណត់ថា ភារកិច្ចជំនួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចជាចំណុចស្នូល ប្រព័ន្ធនយោបាយសង្កាត់កៃរាំង បានម្ចាស់ការអនុវត្តព្រមៗគ្នានូវដំណោះស្រាយវិជ្ជមានជាច្រើន។ ក្នុងនោះ ការកសាងនិងពង្រីកប្រសិទ្ធភាពទម្រង់ប្រជាចលនាប៉ិនប្រសប់ បានក្លាយជាកម្លាំងចលករដ៏សំខាន់ ជួយលើកកម្ពស់ជីវភាពទាំងផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជន។

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ស និងគណៈកសាងបក្សសង្កាត់កៃរាំង ទស្សនានិងស្វែងយល់អំពីស្ថានភាពសកម្មភាពរបស់ក្រុមសហការ ដាំដំណាំរួមផ្សំ អាស្រ័យសមាគមកសិករសង្កាត់បង្កើត កំពុងពង្រីកប្រសិទ្ធភាព ជួយឱ្យសមាជិកជាច្រើនបង្កើនប្រាក់ចំណូល។
ឆ្នាំ ២០២៥ សង្កាត់កៃរាំង មានទម្រង់ប្រជាចលនាប៉ិនប្រសប់ចំនួន ១៧ ទម្រង់ ទទួលបានការសរសើរនិងរង្វាន់ថ្នាក់ទីក្រុង និងថ្នាក់សង្កាត់។ ក្នុងនោះ ទម្រង់ក្រុមសហការដាំដំណាំរួមផ្សំ អាស្រ័យសមាគមកសិករសង្កាត់បង្កើតឡើង កំពុងពង្រីកប្រសិទ្ធភាព។ ក្រុមសហការរួមមានសមាជិក ៧ នាក់ ដាំដុះលើផ្ទៃដីប្រមាណ ៣,៤ ហិកតា។ សមាជិកទាំងអស់ទទួលបានការជំនួយឱ្យបុលដើមទុន ហ្វឹកហ្វឺនបច្ចេកទេសដាំដុះ ថែទាំដំណាំរួមផ្សំ ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការផលិតនិងជីវភាព។ បច្ចុប្បន្ន មធ្យមផ្ទៃដីដំណាំរួមផ្សំមួយកុង អាចជួយឱ្យអ្នកដាំដុះរកបានប្រាក់ចំណូលពី ១៥ ទៅ ២០ លានដុងក្នុងមួយរដូវ ហើយក្នុងមួយឆ្នាំអាចដាំបានពី ៣ ទៅ ៤ រដូវ។
ទម្រង់ក្រុមសហការស្រោចស្រពស្វ័យប្រវត្ត ក៏ជាទម្រង់សេដ្ឋកិច្ចសមូហភាពប្រកបដោយប្រសិទ្ធភាពផងដែរ ដោយបានសមាគមកសិករសង្កាត់បង្កើតឡើងតាំងពីឆ្នាំ ២០២១។ ក្រុមសហការនេះមានសមាជិក ១៤ នាក់ ដាំដុះលើផ្ទៃដីប្រមាណ ៨ ហិកតា ដោយផ្តោតសំខាន់លើការដាំមៀន ធុរេន និងផ្លែជម្ពូខៀវ... ចូលរួមក្នុងក្រុមសហការ សមាជិកទទួលបានការគាំពារតម្លៃដើម្បីដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ជំនួយឱ្យបុលដើមទុនវិនិយោគលើការផលិត រួមគ្នាចែករំលែកបទពិសោធន៍ក្នុងការដាំដុះ ថែទាំឈើហូបផ្លែ និងស្វែងរកទីផ្សារលក់ផលិតផល។ លោក ង្វៀងវ៉ាំងហ្វាង សមាជិកក្រុមសហការ បានឱ្យដឹង៖ “គ្រួសារខ្ញុំមានដី ៨ កុង។ ពេលចូលរួមក្នុងក្រុមសហការ ខ្ញុំទទួលបានជំនួយ ៥០% នៃតម្លៃដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត។ អាស្រ័យហេតុនេះ ខ្ញុំបន្ថយបានកម្លាំងពលកម្មក្នុងការថែទាំចម្ការ ហើយទិន្នផលដំណាំក៏ទទួលបានលទ្ធផលល្អជាងមុនដែរ។ ក្រោយពីទូទាត់ការចំណាយរួច មៀន Ido ដាំក្នុងមួយកុង គ្រួសារខ្ញុំរកបានប្រាក់ចំណេញប្រមាណពី ២៥ ទៅ ៣០ លានដុងក្នុងមួយឆ្នាំ”។
ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច បណ្តាស្ថាប័ន និងអង្គការចាត់តាំងសង្កាត់ ក៏បានកសាងទម្រង់ដោះស្រាយការងារធ្វើជាច្រើន ធានាសុខុមាលភាពសង្គម។ ក្នុងនោះ ទម្រង់ក្រុមសហការ កាត់ដេរយកឈ្នួល អាស្រ័យសមាគមនារីសង្កាត់បង្កើតនៅមណ្ឌលទី ៥ បានជួយសមាជិក ៥ នាក់រកបានប្រាក់ចំណូលពី ៣ ទៅ ៦ លានដុង/ម្នាក់/ខែ។ បងស្រី ង្វៀងធីទ្រុកលិញ ចែករំលែក កាលពីមុន សេដ្ឋកិច្ចគ្រួសាររបស់បងស្រីមានការលំបាកខ្លាំងណាស់ ដោយសារគ្មានដីផលិត ហើយកូនៗទាំង ២ នាក់នៅតូចៗនៅឡើយ។ ដោយសារបានកម្មាភិបាលសមាគមនារីបង្កលក្ខណៈងាយស្រួល បងស្រីបានចូលរួមក្នុងក្រុមសហការកាត់ដេរយកឈ្នួល។ បច្ចុប្បន្ន បងស្រីលិញ រកបានប្រាក់ចំណូលប្រមាណ ៥ លានដុងក្នុងមួយខែ។
អំណរមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី XIV សមាគមសហព័ន្ធនារីសង្កាត់បានសម្ពោធសំណង់ “ផ្លូវទង់ជាតិមាតុភូមិ” នៅតាមដងផ្លូវក្បែរទន្លេថាញមី (មណ្ឌលថាញមី) មានប្រវែង ២០០ ម៉ែត្រ សរុបតម្លៃជាង ១៥ លានដុង ថវិកាបានមកពីការចលនាសង្គមូបនីយកម្ម។ តាមលោកស្រី ង៉ោតូលិញ អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគមសហព័ន្ធនារីសង្កាត់ បានឱ្យដឹង សមាគមសហព័ន្ធនារីសង្កាត់នឹងពង្រីកប្រសិទ្ធភាពនៃសំណង់នេះ ព្រមទាំងបន្តកៀងគរប្រភពធនធាន បើកទូលាយទម្រង់នេះទៅកាន់មណ្ឌលផ្សេងទៀតនៅក្នុងសង្កាត់។
សន្និដ្ឋានអំពីប្រសិទ្ធភាពនៃការចលនាប្រឡងប្រណាំង ប្រជាចលនាប៉ិនប្រសប់ លោកស្រី ង៉ោធីមីវ៉ឹង អនុប្រធានគណៈកសាងបក្ស ចំណុះគណៈកម្មាធិការបក្សសង្កាត់កៃរាំង បានអះអាងថា ការចលនានេះបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ភូមិភាគសម្រេចល្អភារកិច្ចនយោបាយ និងដោះស្រាយបានទាន់ពេលនូវបញ្ហាពាក់ព័ន្ធផ្ទាល់ទៅនឹងផលប្រយោជន៍របស់ប្រជាជន។ ពង្រីកលទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ ២០២៦ បណ្តាស្ថាប័ន និងអង្គការចាត់តាំងនៅក្នុងសង្កាត់ បានចុះឈ្មោះកសាង និងលើកកម្ពស់គុណភាពទម្រង់ចំនួន ៨៤ លើគ្រប់វិស័យ។ គណៈកសាងបក្សនឹងបង្កើនការត្រួតពិនិត្យ ជម្រុញនិងឧបត្ថម្ភទាន់ពេល ដើម្បីឱ្យទម្រង់ទាំងនេះកាន់តែពង្រីកបានប្រសិទ្ធភាពជាក់ស្តែង ជាជំហានលើកកម្ពស់ជីវភាពរបស់ប្រជាជន៕
ដុងតឹម-វ៉ាន់តឹន