នៅទីក្រុងកឹងធើ ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយឈានមុខមួយចំនួន បង្កើនការការពារ ថែទាំនិងលើកកម្ពស់សុខភាពប្រជាជន (សេចក្តីសម្រេចចិត្តលេខ ៧២) កំពុងបានផ្តុំកម្លាំងអនុវត្តនិងការប្តេជ្ញាចិត្តលើកកម្ពស់គុណភាពថែទាំសុខភាពប្រជាជន លើកកម្ពស់តួនាទីរបស់ទីក្រុងកឹងធើជាមជ្ឈមណ្ឌលសុខាភិបាលរបស់តំបន់វាលរាបទន្លេគឺវឡុង។
សេចក្តីសម្រេចចិត្តលេខ ៧២ បានកំណត់គោលដៅកសាងប្រព័ន្ធសុខាភិបាលទំនើប បង្ការជំងឺជាអាទិភាពចម្បង ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការព្យាបាលជំងឺទៅជាការថែទាំសុខភាពគ្រប់ជ្រុងជ្រោយតាមវដ្តជីវិត។ អភិវឌ្ឍន៍ផ្នែកសុខាភិបាលដោយព្រមៗគ្នា រួមមាន សុខាភិបាលបង្ការ សុខាភិបាលមូលដ្ឋាន សុខាភិបាលឯកទេសខ្ពស់ និងសុខាភិបាលឆ្លាតវៃ។ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២ គណៈកម្មាធិការបក្សទីក្រុង បានចេញកម្មវិធីសកម្មភាពលេខ ១១-Ctr/TU គណៈកម្មាធិការប្រជាជនទីក្រុង បានដាក់ចេញផែនការលេខ ១៧២/KH-UBND ជាជំហានដំបូងសម្រេចបានលទ្ធផលជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់។
មន្ទីរសុខាភិបាលទីក្រុង បានធ្វើសេនាធ៨ការនិងកសាងគម្រោងជាច្រើន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២ ជាមួយនឹងភាគកម្រិតជាក់ស្ដែង ដូច៖ បែបបទរដ្ឋបាលដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវបានផ្តល់សេវារដ្ឋតាមប្រព័ន្ធអនឡាញ ១០០%; អត្រាសំណុំបែបបទដែលដោះស្រាយតាមអនឡាញសម្រេច ១០០%; អត្រាសំណុំបែបបទដែលដោះស្រាយទាន់ពេលនិងមុនពេលកំណត់ សម្រេចជាង ៩៩%; និងកម្រិតពេញចិត្តរបស់ប្រជាជន និងអាជីវកម្មសម្រេច ១០០%។ ផ្នែកសុខាភិបាលទីក្រុង បានជំរុញការកែទម្រង់វិធីសាស្ត្រគ្រប់គ្រងដោយផ្អែកលើទិន្នន័យឌីជីថល។ រហូតមកដល់ពេលនេះ មូលដ្ឋានពិនិត្យនិងព្យាបាលជំងឺ បានដាក់ឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងជំនាញវិជ្ជាជីវៈ និងប្រព័ន្ធឯកសារអេឡិចត្រូនិក ១០០% (ដោយឡែកដំណាក់សុខាភិបាលបានផ្សព្វផ្សាយអនុវត្ត ៩៣/១០៣ អង្គភាព)។ អត្រាឯកសារផ្លាស់ប្តូរតាមបរិស្ថានអេឡិចត្រូនិក សម្រេចជាង ៩៦,៩៨%។ ប្រព័ន្ធសំណុំឯកសារសុខភាពអេឡិចត្រូនិក និងវេទិកាឌីជីថលផ្សេងៗ ក៏កំពុងត្រូវបានធ្វើឱ្យសុក្រឹតជាបណ្ដើរៗ។
បន្ទាប់ពីការផ្ទេរដំណាក់សុខាភិបាលទៅឱ្យគណៈកម្មាធិការប្រជាជនថ្នាក់ឃុំគ្រប់គ្រង មន្ទីរសុខាភិបាលបានកសាងផែនការ និងចាត់៤ក្រុមការងារពិនិត្យស្ថានភាពសកម្មដំណើរការរបស់ដំណាក់សុខាភិបាលចំនួន ២០ ដើម្បីក្ដាប់ពីបញ្ហាប្រឈមនានាឱ្យបានទាន់ពេល ធ្វើសេនាធិការ និងសំណើដោះស្រាយឧបត្ថម្ភនិងកសាងសេចក្តីណែនាំដល់ដំណាក់សុខាភិបាលឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព។ បង្កើតបន្ទប់ពិនិត្យជំងឺវេជ្ជបណ្ឌិតគ្រួសារ ១៥ កន្លែង។ ទោះបីជាមិនទាន់មានថវិកា និងសេចក្តីណែនាំអំពីការចំណាយសម្រាប់ការពិនិត្យសុខភាពជាប្រចាំ និងការពិនិត្យស្វែងរកជំងឺជូនប្រជាជនក៏ដោយ មន្ទីរសុខាភិបាល ក៏បានកៀរគរធនធានក្នុងសង្គម និងរៀបចំការពិនិត្យសុខភាពលើកទី១ នៅឃុំ សង្កាត់ចំនួន ៤ ហើយកំពុងត្រៀមរៀបចំការពិនិត្យសុខភាពលើកទី ២ សម្រាប់ប្រជាជន ២០.០០០ នាក់ នៅឃុំ សង្កាត់ចំនួន ១០។ ផ្នែកសុខាភិបាល ក៏បានធានាផ្គត់ផ្គង់ថ្នាំពេទ្យ សារធាតុគីមី និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រឱ្យបានគ្រប់គ្រាន់ ធានាគុណភាពថ្នាំ និងឧបករណ៍វេជ្ជសាស្ត្រ។
សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ហ្វាងក្វឹកកឿង នាយកមន្ទីរសុខាភិបាលទីក្រុងកឹងធើ បានឱ្យដឹង៖ ផ្នែកសុខាភិបាលទីក្រុងកឹងធើ នឹងបន្តជំរុញសកម្មភាពផ្សព្វផ្សាយអប់រំសុខភាព បង្ការនិងទប់ស្កាត់ជំងឺ ពិនិត្យរកជំងឺនៅដំណាក់កាលដំបូង ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម មហារីកនិងរបេងជាដើម នៅតាមមូលដ្ឋានសុខាភិបាល។ តាមការបញ្ជាក់របស់លោក ហ្វាងក្វឹកកឿង បច្ចុប្បន្ននៅមានភាគកម្រិតមួយចំនួនដែលត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ព្រោះមានការលំបាកខ្លាំងក្នុងការអនុវត្ត ដូចជាការបង្កើនអត្រានៃការកើតកូន ដោយសារទីក្រុងកឹងធើគឺជាខេត្តក្រុងមួយក្នុងចំណោមខេត្តក្រុងដែលមានអត្រានៃការកើតជំនួសទាបបំផុតនៅទូទាំងប្រទេស។ លើសពីនេះទៀត នៅមិនទាន់មានសេចក្តីណែនាំសម្រាប់ការវាយតម្លៃអំពីភាគកម្រិតរស់នៅមានសុខភាពល្អ ៦៨ ឆ្នាំនៅឡើយ ហើយក៏មានការលំបាកក្នុងការវាយតម្លៃ និងកំណត់បរិមាណភាគកម្រិតបង្កើនសកម្មភាពរាងកាយឱ្យបាន ១០%។ យន្តការគោលនយោបាយនិងឯកសារណែនាំមួយចំនួនរបស់មជ្ឈិម សម្រាប់ការអនុវត្តខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៧២ មិនទាន់បានប្រកាសដាក់ឱ្យប្រើ ឬប្រកាសដាក់ប្រើយឺត បង្កការលំបាកដល់មូលដ្ឋានក្នុងការធ្វើឱ្យជាក់ស្ដែងនូវកម្មវិធី ផែនការ គម្រោង និងការរៀបចំប្រភពធនធានសម្រាប់អនុវត្ត។ ហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារវេជ្ជសាស្ត្រនៅអង្គភាពមួយចំនួនចាស់ទ្រុឌទ្រោមនិងខូចខាត។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅខ្វះខាតនិងមិនទាន់ព្រមៗគ្នា។ ក្រៅពីនេះ ក៏កំពុងខ្វះបុគ្គលិកផ្នែកបច្ចេកវិទ្យាព័ត៌មាន គិលានុបដ្ឋាក និងអ្នកជំនាញដែលមានជំនាញឯកទេសជ្រៅជ្រះ។ អត្រានៃការបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិកទូទាំងប្រជាជននៅទាប ដោយសារប្រភពថវិកានៅមានកម្រិតសម្រាប់ជួលកម្មវិធីគ្រប់គ្រងសុខាភិបាលមូលដ្ឋាន។

មន្ទីរសុខាភិបាលបានរៀបចំការពិនិត្យសុខភាពជាប្រចាំ និងពិនិត្យរកជំងឺលើកទី១ សម្រាប់ប្រជាជននៅឃុំ សង្កាត់ចំនួន ៤។
ផ្ដើមពីការលំបាកខាងលើ មន្ទីរសុខាភិបាលបានស្នើដល់ក្រសួង ស្ថាប័នមជ្ឈិមនិងក្រសួងសុខាភិបាល បន្តធ្វើឱ្យសុក្រឹតនិងកែលម្អប្រព័ន្ធច្បាប់ និងគោលនយោបាយឱ្យកាន់តែពេញលេញ ជំរុញការធ្វើវិមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាព ដោយភ្ជាប់ជាមួយការបែងចែកធនធាន ក្របខណ្ឌបុគ្គលិក និងថវិកាឱ្យសមស្រប។ ស្នើសុំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង បន្តយកចិត្តទុកដាក់ដឹកនាំចង្អុលការអនុវត្ត បញ្ជ្រាបនិងធ្វើឱ្យជាក់ស្ដែងនូវយន្តការ គោលនយោបាយ ផ្តល់អាទិភាពក្នុងការរៀបចំនិងបង្កើនការចំណាយថវិកាប្រចាំឆ្នាំសម្រាប់ផ្នែកសុខាភិបាល។
លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានឱ្យដឹង ចំពោះហិរញ្ញវត្ថុ ទីក្រុងបានបម្រុងថវិកាចំនួន ១.៣០៩ ពាន់លានដុងសម្រាប់បុព្វហេតុសុខាភិបាល។ ក្នុងនោះ មានការចំណាយប្រមាណ ៧១% សម្រាប់សុខាភិបាលបង្ការនិងសុខាភិបាលមូលដ្ឋាន។ យ៉ាងណាក៏ដោយ ប្រភពថវិកាមិនទាន់អាចឆ្លើយតបបានពេញលេញសម្រាប់តម្រូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅឡើយ ពិសេសស្ថិតក្នុងស្ថានភាពដែលគ្រឿងឧបករណ៍និងបរិក្ខារវេជ្ជសាស្ត្រជាច្រើនរងការខូចខាតនិងចាស់ទ្រុឌទ្រោម។ មន្ទីរសុខាភិបាល គប្បីធ្វើការពិនិត្យនិងរៀបចំលំដាប់អាទិភាពនៃតម្រូវការវិនិយោគឱ្យបានច្បាស់លាស់ ធ្វើការវិនិយោគប្រភពធនធានផ្សេងៗ រួមមាន រដ្ឋវិនិយោគ ចលនាធនធានក្នុងសង្គម និងមូលនិធិវិនិយោគអភិវឌ្ឍន៍។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ដឹកនាំកិច្ចប្រជុំអំពីការដាក់ឱ្យអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២។
លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង វាយតម្លៃ៖ "សេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយ មានសារៈសំខាន់យ៉ាងខ្លាំង ដោយបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស ចំពោះបុព្វហេតុថែទាំ ការពារ និងលើកកម្ពស់សុខភាពប្រជាជន ដូច្នេះ ក្នុងពេលខាងមុខត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាចាប់ពីការបញ្ជ្រាប កសាងផែនការ ទៅជាការចាត់តាំងអនុវត្តជាក់ស្តែង។ ចំពោះខ្លឹមសារដែលនៅមានបញ្ហាលំបាកជាប់ទាក់ទិន ត្រូវកំណត់ច្បាស់មូលហេតុ ភារកិច្ច សមត្ថកិច្ចដោះស្រាយនិងពេលវេលាបញ្ចប់កិច្ចការងារ។ លទ្ធផលនៃការអនុវត្តត្រូវវាស់វែងបានដោយភាគកម្រិតច្បាស់លាស់ ផលិតផលជាក់ស្ដែង ល្បឿនដំណើរការជាក់លាក់និងប្រសិទ្ធភាពក្នុងការបម្រើប្រជាជន"៕
អត្ថបទ, រូបថត៖ H.HOA ពេជ្រសឿន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
