មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/06/2026 - 07:04

ប្រ​សិទ្ធ​ភាព​ផ្តើម​ពី​ទម្រង់​ចិញ្ចឹម​កន្ធាយ​របស់​សមា​ជិកា 

ដោយ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដែល​ធម្ម​ជាតិ​បាន​អំ​ណោយ​ផល ព្រម​ជា​មួយ​ការ​រួម​ដំ​ណើរ​របស់​សមា​គម​សហ​ព័ន្ធ​នា​រី សមា​ជិ​កា​ជន​ជាតិ​ខ្មែរ​ជា​ច្រើន នៅ​ឃុំ​វិញ​ធ្វឹង​ដុង ទី​ក្រុង​កឹង​ធើ អនុ​វត្ត​ទម្រង់​ចិញ្ចឹម​កន្ធាយ​មាន​ប្រ​សិទ្ធ​ភាព។ ផ្តើម​ពី​នោះ ជីវ​ភាព​បាន​កែ​លម្អ​បន្តិច​ម្តងៗ ឈាន​ឡើង​ធូរ​ធារ។

ទម្រង់ចិញ្ចឹមកន្ធាយផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់បងស្រីក្វាច់ធីង៉ុកហឿង។

ដោយ​ឃើញ​ទង្រង់​ចិញ្ចឹម​កន្ធាយ​របស់​អ្នក​ភូមិ​មាន​ប្រ​សិទ្ធ​ភាព បង​ស្រី​ក្វាច់​ធី​ហឿង នៅ​ភូមិ​៨A ឃុំ​វិញ​ធ្វឹង​ដុង ក៏​បាន​បុល​ប្រាក់ ៥០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ដើម្បី​អនុ​វត្ត​ទម្រង់។ ប៉ុន្តែ​ដោយ​សារ​មិន​ទាន់​មាន​បទ​ពិ​សោធន៍ ទើប​ទម្រង់​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព។ បន្ទាប់​ពី​បរា​ជ័យ​ច្រើន​លើក បង​ស្រី​បាន​ចាប់​ផ្តើម​ស្វែង​យល់ រៀន​សូត្រ​បទ​ពិ​សោធន៍​ពី​អ្នក​ចិញ្ចឹម​កន្ធាយ រួច​អនុ​វត្ត​តាម ទើប​ទម្រង់​មាន​ស្ថិរ​ភាព​និង​រីក​ចម្រើន​ជា​បណ្តើរៗ។ ដោយ​មាន​បទ​ពិ​សោធន៍ ៦ ឆ្នាំ​ចិញ្ចឹម​កន្ធាយ បង​ស្រី​ហឿង ឱ្យ​ដឹង៖ “កន្ធាយ​ងាយ​ចិញ្ចឹម មិន​សូវ​មាន​ជំ​ងឺ ហើយ​ប្រ​ភព​ចំ​ណី​ក៏​ងាយ​រក​ដែរ សំ​ខាន់​គឺ​ខ្យង​និង​ត្រី​តូចៗ​ចិញ្ច្រាំ ម្ល៉ោះ​ហើយ​បន្ថយ​បាន​ការ​ចំ​ណាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំ​ណី​សម្រាប់​កន្ធាយ​ត្រូវ​តែ​សម​ស្រប មិន​គួរ​ឱ្យ​ស៊ី​ច្រើន​ពេក​ទេ ចៀស​វាង​ចំ​ណី​ដែល​សល់​ធ្វើ​ឱ្យ​កខ្វក់​ប្រ​ភព​ទឹក ងាយ​នឹង​កើត​ជំ​ងឺ”។ ជា​មួយ​នឹង​កន្ធាយ​ចំ​នួន ៥.០០០ ក្បាល ដែល​ចិញ្ចឹម​លើ​ផ្ទៃ​ដី ១.៥០០ ម៉ែត្រ​កា​រ៉េ បន្ទាប់​ពី ១៦ ខែ​ចិញ្ចឹម​នឹង​អាច​ប្រ​មូល​ផល ទិន្ន​ផល​សម្រេច​បាន​ប្រ​ហែល​២​តោន ទម្ងន់​ពី ០,៧ គី​ឡូ​ក្រាម​ដល់ ១,៥ គី​ឡូ​ក្រាម​ក្នុង​មួយ​ក្បាល លក់​ក្នុង​តម្លៃ​ប្រ​មាណ ២៣០​.០០០ ដុង ក្នុង​មួយ​គី​ឡូ​ក្រាម។ ដូច​នេះ បន្ទាប់​ពី​ទូ​ទាត់​រួច គ្រួ​សារ​បង​ស្រី​ហឿង នៅ​ចំ​ណេញ​បាន​ជាង ២០០ លាន​ដុង។

ចំ​ណែក​អ្នក​មីង​លី​ធី​យ៉ា នៅ​ភូមិ​៨B ឃុំ​វិញ​ធ្វឹង​ដុង ចែក​រំ​លែក៖ “ដោយ​ឃើញ​សមា​ជិក​ជា​ច្រើន​បាន​កែ​លម្អ​ជីវ​ភាព តាម​រយៈ​ការ​ចិញ្ចឹម​កន្ធាយ ឆ្នាំ ២០២១ ខ្ញុំ​បាន​បុល​ប្រាក់ ៥០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម តាម​រយៈ​សមា​គម​នារី​ឃុំ។ ដើម​ទុន​នេះ ខ្ញុំ​បាន​វិនិ​យោគ​លើ​ការ​សាង​សង់​អាង និង​ទិញ​កូន​កន្ធាយ ៥.០០០ ក្បាល​មក​ចិញ្ចឹម។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ជួយ​ឧបត្ថម្ភ​ពី​អង្គ​ការ​សមា​គម​នា​នា ពិ​សេស​គឺ​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ បាន​បង្ក​លក្ខណៈ​ឱ្យ​ទៅ​ទស្ស​នា​នូវ​ទម្រង់​គំរូ​ជា​ច្រើន បើក​វគ្គ​ហ្វឹក​ហាត់​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន លឿន​ក្នុង​ការ​ផលិត ទើប​ទម្រង់​ជា​ជំ​ហានៗ​មាន​ប្រ​សិទ្ធ​ភាព”។ រៀង​រាល់​ឆ្នាំ អ្នក​មីង​យ៉ា លក់​កន្ធាយ​សាច់​ចេញ​ទៅ​ទី​ផ្សារ​បាន​ជាង ២ តោន ក្នុង​តម្លៃ​ចាប់​ពី ១៥០​.០០០ ដល់ ២៣០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ទូ​ទាត់ នៅ​ចំ​ណេញ​ប្រ​មាណ ២៣០ លាន​ដុង។ “ដើម្បី​ចិញ្ចឹម​កន្ធាយ​មាន​ប្រ​សិទ្ធ​ភាព ក្រៅ​ពី​ថែ​ទាំ និង​ការ​ឱ្យ​ចំ​ណី​សម​ស្រប ការ​សាង​សង់​អាង​ចិញ្ចឹម​ក៏​មាន​សារ​សំ​ខាន់​ណាស់​ដែរ។ អាង​ចិញ្ចឹម​ត្រូវ​ធា​នា​ឱ្យ​បាន​រឹង​មាំ ជញ្ជាំង​អាង​ត្រូវ​ធ្វើ​ឱ្យ​ខ្ពស់​កុំ​ឱ្យ​កន្ធាយ​វារ​ចេញ​ក្រៅ កម្រិត​ទឹក​ក្នុង​អាង​ត្រូវ​រក្សា​ឱ្យ​បាន​ប្រ​មាណ ៣០ សង់​ទី​ម៉ែត្រ ក្នុង​អាង​គួរ​ដាក់​ធាង​ដូង ដើម្បី​ឱ្យ​កន្ធាយ​មាន​កន្លែង​សម្រាប់​ហាល​ថ្ងៃ បន្ថយ​ការ​ផ្លាស់​ប្តូរ​ទឹក​ញឹក​ញាប់ សំ​ដៅ​ផ្តល់​ស្ថិរ​ភាព​បរិ​ស្ថាន​រស់​នៅ​សម្រាប់​កន្ធាយ”។ អ្នក​មីង​យ៉ា បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ។

លោក​ស្រី ត្រឹង​ង្វៀង​ធូ​ហាយ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​វិញ​ធ្វឹង​ដុង ឱ្យ​ដឹង៖ “អាច​និ​យាយ​បាន​ថា ចិញ្ចឹម​កន្ធាយ​គឺ​ជា​ទម្រង់​មួយ​ដែល​សម​ស្រប​ទៅ​នឹង​គោល​ការណ៍​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ និង​សត្វ​ចិញ្ចឹម​នៅ​ភូមិ​ភាគ ជួយ​បង្ក​ការ​ងារ​ធ្វើ​ផង លើក​កម្ពស់​គុណ​ភាព​រស់​នៅ​សម្រាប់​សមា​ជិ​កា​ផង ពិ​សេស គឺ​សមា​ជិ​កា​ដែល​មាន​ដី​ផលិត​តិច​តួច”៕

                                    ថាញ​វ៉ាង - លី​សៀ

ចែករំលែកអត្ថបទ