ស្ថិតនៅកណ្តាលតំបន់ព្រែកទន្លេកាម៉ាវ ភូមិរ៉ាច់រាំង ឃុំឡុងដៀង មិនត្រឹមតែជាតំបន់ពោរពេញដោយប្រវេណីបដិវត្តន៍ និងជាកន្លែងបង្កើតសាខាបក្សដំបូងបង្អស់របស់ខេត្តបាកលីវ (បច្ចុប្បន្នជាខេត្ត កាម៉ាវ) ប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងដ៏រស់រវើកនៃការផ្លាស់ប្តូរទិដ្ឋភាពជនបទនៅតំបន់ជនរួមជាតិ ខ្មែរកំពុងរីកចម្រើន ផ្តើមពីគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋ។

ជនបទរ៉ាច់រាំងនាបច្ចុប្បន្ន។
ភូមិរ៉ាច់រាំង បច្ចុប្បន្ន មានប្រជាជនរស់នៅ ៤៦១ គ្រួសារ ក្នុងនោះ មានគ្រួសារជនជាតិខ្មែរ១៨៦គ្រួសារ ពីមុនជាតំបន់លំបាកខ្លាំង។ ជាច្រើនឆ្នាំមកនេះ អាស្រ័យការយកចិត្តទុកដាក់របស់ខេត្តក្នុងការវិនិយោគអនុវត្តល្អគោលនយោបាយ ស្ថានភាពក្រលំបាកបានរុញច្រានថយក្រោយជាបណ្តើរៗ។ ជំនួសដោយផ្លូវរាបរលូន ស្ពានបេតង់ ផ្ទះឥដ្ឋរឹងមាំមានភាពសមរម្យ។ល។ ពិសេស មកទល់ពេលនេះ គ្រួសារក្រីក្រក្នុងភូមិនៅ៨គ្រួសារ បំបាត់ផ្ទះបណ្តោះអាសន្នជូនគ្រួសារគោលនយោបាយ។ លោកឡេថាញទ្រឹង លេខាសាបក្ស និងជាប្រធានភូមិរ៉ាច់រាំង ឱ្យដឹង៖ “ការផ្លាស់ប្តូរយ៉ាងច្បាស់បំផុតរបស់ប្រជាជននៅរ៉ាច់រាំង គឺការគិតគូរផលិត បង្វែរពីជំនាញផលិតស្រូវ បង្វែរមកអនុវត្តវារីវប្បកម្ម ជួយគ្រួសារក្រីក្រជាច្រើនចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមាន។ ទន្ទឹមនឹងនោះ មានគោលនយោបាយ វិនិយោគជាច្រើន បានផ្សព្វផ្សាយបង្កលក្ខណៈឱ្យគ្រួសារខ្មែរក្រីក្រ បានបុលទុនដើម្បីពង្រីកការផលិត និងរៀនរបរ។ ព្រមជាមួយនោះ សាខាបក្សចង្អុលការដល់បក្ខជនត្រួតពិនិត្យនិងណែនាំអនុវត្តទម្រង់សមស្របនឹងលក្ខណៈសេដ្ឋកិច្ចរបស់សមាជិកម្នាក់ៗ ដើម្បីផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ផ្តើមពីនោះ ទម្រង់មានប្រសិទ្ធភាពបានលេចឡើងជាច្រើន គ្រួសារក្រីក្រថយចុះ គ្រួសារធូរធារកាន់តែកើនឡើង”។
លោកលីវហ្វាងលិញ ជាអ្នកជោគជ័យនឹងទម្រង់ចិញ្ចឹមបង្គាជើងសក្នុងស្រះក្រាលបាតតង់បិទជិត។ បច្ចុប្បន្ន គាត់វិនិយោគទុនជាង ៤ ពាន់លានដុងសម្រាប់ស្រះចិញ្ចឹមចំនួន ១២ និងអនុវត្តបច្ចេកវិទ្យាទំនើប ប្រព្រឹតិ្តកម្មទឹកកខ្វក់ដោយដំបែរអតិសុខុមប្រាណដើម្បីប្រើប្រាស់ឡើងវិញនិងការពារបរិស្ថាន។ ជោគជ័យរបស់ទម្រង់ផ្តល់ប្រាក់ចំណូលដល់គ្រួសារលោកលិញពី ៥០០-៦០០ លានដុងក្នុងមួយឆ្នាំ។ លោកលិញ ឱ្យដឹង៖ “មុននឹងចិញ្ចឹមបង្គាជើង សក្នុងស្រះក្រាលបាតតង់បិទជិត ខ្ញុំបានចូលរួមវគ្គហ្វឹកហាត់ សិក្ខាសាលានិងសន្និសីទជាច្រើនលើក អំពីបច្ចេកទេសចិញ្ចឹមបង្គា។ អាស្រ័យយល់ច្បាស់ពីបច្ចេកទេសចិញ្ចឹម ព្រមទាំងទទួលបានការឧបត្ថម្ភ ទុនអនុគ្រោះ ដូច្នេះ ខ្ញុំមិនរារែកក្នុងការវិនិយោគ អនុវត្តទម្រង់ជោគជ័យ នាំមកប្រាក់ចំណេញខ្ពស់”។
សមមិត្ត ង្វៀងណាមក្វឹង លេខាគណៈកម្មាធិការបក្សឃុំឡុងដៀង ឱ្យដឹង៖ “ភូមិរ៉ាច់រាំង ជាកន្លែងបង្កើតសាខាបក្សដំបូងបង្អស់របស់ខេត្តបាកលីវ (ចាស់) ម្ល៉ោះហើយ តែងបានខេត្តយកចិត្តទុកដាក់ មានគោលនយោបាយជាច្រើនរបស់បក្សនិងរដ្ឋ ដូចជា៖ ការវិនិយោគកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធជនបទ គោលនយោបាយឧបត្ថម្ភសាងសង់ផ្ទះ បុលទុនផលិត រៀនរបរសម្រាប់គ្រួសារខ្មែរ។ល។ បានអាទិភាពអនុវត្តព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាព។ សព្វថ្ងៃ រ៉ាច់រាំងកំពុងមានសម្ទុះអភិវឌ្ឍន៍រឹងមាំ សក្តិសមនឹងប្រវេណីដ៏អង់អាចរបស់ភូមិស្រុក”៕
លីធាន-មុនី