គណៈកម្មាធិការបក្សនៃសាកលវិទ្យាល័យតីដូ បានចាត់តាំងសកម្មភាពនយោបាយស៊ីជម្រៅជាច្រើនលើក នាំយកការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ផ្សារភ្ជាប់នឹងលើកកម្ពស់គុណភាពបង្ហាត់បង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រ និងលត់ដំសីលធម៌របស់កម្មាភិបាល បក្ខជន គ្រូឧទ្ទេស និងនិស្សិតទាំងអស់។ តាមរយៈនោះ រួមចំណែកកសាងសមូហភាពសាមគ្គីភាព សម្រេចបានល្អនូវភារកិច្ចប្រចាំឆ្នាំ។ ឆ្នាំ ២០២៥ បក្ខភាគសាលាបានទទួលកិត្តិនាម "សម្រេចភារកិច្ចឆ្នើម"។

សមោសរប្រឡង "សាកលវិទ្យាល័យតីដូ រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ" រួមចំណែកសាយភាយការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌របស់អ៊ំ ក្នុងកម្មាភិបាល បក្ខជន គ្រូឧទ្ទេស និងនិស្សិត។ រូបថត៖ សាលាផ្តល់ជូន។
តាមប្រសាសន៍លោក ហាងវុាំងគៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានការិយាល័យជម្រើសនិស្សិត និងសារគមនាគមន៍របស់សាកលវិទ្យាល័យតីដូ សាខាបក្ស និងអង្គការមហាជននានាបានផ្សព្វផ្សាយផ្គួបបញ្ចូលការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ទៅក្នុងកិច្ចប្រជុំជីវភាពតាមកាលកំណត់ និងប្រជុំជីវភាពតាមប្រធានបទ។ សកម្មភាពមួយក្នុងចំណោមសកម្មភាពដ៏ល្អរបស់គណៈកម្មាធិការបក្សសាលា គឺរៀងរាល់ឆ្នាំតែងចាត់តាំងសមោសរប្រឡង "សាកលវិទ្យាល័យតីដូ រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ"។ តាមរយៈការចាត់តាំង ១២ លើក សមោសរប្រឡងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញមុខសញ្ញាជាច្រើនចូលរួម; ព្រោះហេតុនោះ បង្កសាយភាយក្នុងកម្មាភិបាល បក្ខជន គ្រូឧទ្ទេស និងនិស្សិតអំពី "ធ្វើតាម" គំរូអ៊ំ។ បក្ខជន ត្រឹងធីហុងយ៉េវ និស្សិតផ្នែកសារគមនាគមន៍ពហុមធ្យោបាយ វគ្គទី ១៨B ឱ្យដឹង៖ "ឆ្នាំ ២០២៦ ខ្ញុំបានចូលរួមសមោសរប្រឡង និងទទួលបានរង្វាន់លេខ២ ផ្នែកធ្វើបទបង្ហាញ។ ចូលរួមសមោសរប្រឡង និងសកម្មភាពដែលសាលាចាត់តាំងឡើង ខ្ញុំយល់កាន់តែស៊ីជម្រៅអំពីការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ផ្តើមពីពេលនោះ ខិតខំរៀនសូត្រ និងលត់ដំខ្លួន"។
ជំរុញការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សា និងគណៈនាយកសាកលវិទ្យាល័យតីដូ ផ្តុំកម្លាំងដឹកនាំឱ្យកាន់តែមានគុណភាពខ្ពស់ក្នុងការបង្រៀននិងរៀន អនុវត្តបច្ចេកវិទ្យាព័ត៌មានទៅក្នុងការបណ្តុះបណ្តាល គ្រប់គ្រង បង្កើនស្រាវជ្រាវវិទ្យាសាស្ត្រ និងសហប្រតិបត្តិការអន្តរជាតិ... ទន្ទឹមនឹងនោះ កសាងឃ្លាំងឯកសារសិក្សាអេឡិចត្រូនិកសម្រាប់កម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ក៏ដូចជាចាប់ផ្តើមផ្សព្វផ្សាយ កសាងមុខវិជ្ជានៃផ្នែកបណ្តុះបណ្តាលផ្សេងទៀត ដើម្បីជួយនិស្សិតសិក្សាដោយខ្លួនឯង និងស្វែងយល់មុន ក្នុងនិងក្រោយពីរៀន... បក្ខជន ង្វៀងធីជុក ប្រធានមុខវិជ្ជាពេទ្យសត្វ ឱ្យដឹង៖ “ក្នុងនាមជាបក្ខជន ខ្ញុំតែងធ្វើជាគំរូល្អ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច។ ខ្ញុំតែងបំពេញចំណេះដឹងថ្មី អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនតាមទិសដៅបង្កើនអនុវត្តជាក់ស្តែង ដើម្បីនិស្សិតងាយយល់ រួមចំណែកលើកកម្ពស់គុណភាពបង្រៀន និងរៀន”។
គណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំសាលាបានផ្សព្វផ្សាយ បង្កលក្ខណៈដើម្បីកម្មាភិបាល បក្ខជន គ្រូឧទ្ទេសចូលរួមកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ទីក្រុង ទទួលធ្វើបទបង្ហាញប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រថ្នាក់សាលា ពិនិត្យវាយតម្លៃសៀវភៅសិក្សា និងប្រកាសអត្ថបទវិទ្យាសាស្ត្រ; បានចាត់តាំងសិក្ខាសាលាអន្តរជាតិ ថ្នាក់ជាតិ និងថ្នាក់សាលាជាច្រើនលើក និងបានចូលរួមរៀនសូត្រលើកកម្ពស់កម្រិតវិជ្ជា… លោក ត្រេវថាយយឿង លេខាសាខាបក្សការិយាល័យទី៣ នាយករងមជ្ឈមណ្ឌលប្រឡងនិងធានាគុណភាពអប់រំ ឱ្យដឹង៖ "រៀនសូត្រនិងធ្វើតាមគំរូអ៊ំ ខ្ញុំតែងសកម្មចូលរួមនូវសកម្មភាពរបស់សាលា និងអនុវត្តបានល្អនូវភារកិច្ចប្រគល់ជូន។ ខ្ញុំបានថ្នាក់ដឹកនាំសាលាយកចិត្តទុកដាក់បង្កលក្ខណៈឱ្យចូលរួមកម្មវិធីបណ្តុះបណ្តាលបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ដើម្បីលើកកម្ពស់កម្រិតវិជ្ជា។
លោក ហាងវុាំងគៀង អនុលេខាគណៈកម្មាធិការបក្សសាកលវិទ្យាល័យតីដូ ផ្តល់ព័ត៌មាន៖ "គណៈកម្មាធិការបក្សសាកលវិទ្យាល័យបន្តធ្វើឱ្យជាភាពជាក់ស្តែងនូវការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញដោយសកម្មភាពជាក់ស្តែងជាច្រើន។ ក្នុងនោះ បន្តចាត់តាំងឱ្យបានល្អនូវចលនាប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ; ជំរុញស្រាវជ្រាវវិទ្យាសាស្រ្ត សហការអន្តរជាតិ ចងសម្ព័ន្ធបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ ពង្រីកតួនាទី ទទួលខុសត្រូវរបស់កងជួរកម្មាភិបាល បក្ខជន គ្រូឧទ្ទេស និងបុគ្គលិកក្នុងការកសាងបក្ខភាគសាលារឹងមាំ អនុវត្តភារកិច្ចនយោបាយសម្រេចជោគជ័យ"៕
ថាញធី - វិមាន