អញ្ជើញចូលរួមមានលោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង បានធ្វើការជាមួយប្រចាំការនៃគណៈកម្មាធិការបក្សឃុំនានា៖ វិញថាញ់ វិញត្រិញ ថាញ់ក្វឺយនិងថាញ់អាង។ លោក ដាវជីង៉ៀ សមាជិកគណៈកម្មាធិការបក្សក្រុង អនុប្រធានទទួលបន្ទុកគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ។

លោក ត្រឹងវ៉ាំង ហ្វៀងអនុលេខាគណៈកម្មាធិការបក្សក្រុង មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំធ្វើការជាមួយប្រចាំការនៃគណៈកម្មាធិការបក្សឃុំនានា។
តំណាងគណៈប្រចាំការនៃគណៈកម្មាធិការបក្សឃុំនានា បានរាយការណ៍ជាបន្តបន្ទាប់អំពីលទ្ធផលនៃការអនុវត្តភារកិច្ចក្នុង ៥ ខែដើមឆ្នាំ ២០២៦ និងលទ្ធផលនៃការជម្នះលើខ្លឹមសារនានាដែលបានត្រួតពិនិត្យ។
ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំនានា បានផ្តោតការយកចិត្តទុកដាក់លើការដឹកនាំ និងចង្អុលការអនុវត្តព្រមៗគ្នានូវភារកិច្ចនយោបាយ និងជម្នះរាល់ចំណុចខ្វះខាត និងគុណវិបត្តិដែលក្រុមគណៈប្រតិភូត្រួតពិនិត្យលេខ ៥៩៨ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងបានចង្អុលបង្ហាញ។ ជាក់ស្តែង គឺពាក់ព័ន្ធនឹងការចាត់តាំងអនុវត្តការសិក្សារៀនសូត្រ ការបញ្ជ្រាបការ ឃោសនាផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស, សេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើលើកទី I អាណត្តិ ២០២៥-២០៣០; ចាត់តាំងនិងដំណើរការរដ្ឋអំណាចភូមិភាគពីរថ្នាក់; កសាងកម្មវិធី សកម្មភាព និងផែនការអនុវត្តដើម្បីសម្រេចបាននូវគោលដៅកំណើន P ចាប់ពី ១០% ឡើងទៅ (កំណើនតួលេខ ២ ខ្ទង់); អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការលោតផ្លោះអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថលជាតិ; ការងារត្រួតពិនិត្យ វាយតម្លៃ និងចំណាត់ថ្នាក់គុណភាពអង្គការបក្ស បក្ខជន និងកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រង។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំ លោក ត្រឹងវ៉ាំងហ្វៀង បានស្នើឱ្យគណៈប្រចាំការនៃគណៈកម្មាធិការបក្សឃុំនានា បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់សេចក្តីសម្រេចចិត្ត បទបញ្ជា និងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម គណៈកម្មាធិការបក្សក្រុង; សហការនិងស្វែងរកដំណោះស្រាយដើម្បីផ្សារភ្ជាប់ បង្កកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ឃុំទាំង ៤។ ភូមិភាគគប្បីយកចិត្តទុកដាក់វិនិយោគ លើវិស័យកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ដើម្បីបង្កើនតម្លៃផលិតនៃដីកសិកម្ម; បង្កើនការបណ្តុះបណ្តាល និងបំប៉នជំនាញសម្រាប់កងជួរកម្មាភិបាល អ្នករដ្ឋការ; អនុវត្តឱ្យបានល្អនូវការងារត្រួតពិនិត្យ និងឃ្លាំមើល៕
ផាមទ្រុង-វ៉ាន់តឹន