ប្រធានគណៈកម្មាធិការប្រជាជន ត្រឿងកាញ់ត្វៀង បញ្ជាក់៖ ទីក្រុងមិនងាករេគោលដៅខិតខំសម្រេចកម្រិតកំណើនសេដ្ឋកិច្ច ២ ខ្ទង់ក្នុងឆ្នាំ ២០២៦ អាស្រ័យហេតុនោះ គប្បីផ្តុំកម្លាំងលើវិធានការជំរុញកម្លាំងចលករកំណើន។ ប្តូរផ្តាច់រំសាយថវិកា ១០០% នៃផែនការរដ្ឋវិនិយោគទុន ផ្សារភ្ជាប់នឹងបើកលំហូរប្រភពធនធានវិនិយោគឯកជន។ ជំរុញតម្រូវការប្រើប្រាស់ខ្លាំងក្លា ខិតខំសម្រេចភាគកម្រិតតម្លៃនីហរ័ណ ៥,៥ ពាន់លាន USD។
លោកត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានដឹកនាំកិច្ចប្រជុំសាមញ្ញនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងខែឧសភា និង ៥ ខែដើមឆ្នាំ ២០២៦។ តំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ អនុប្រធានគណៈកម្មាធិការប្រជាជន និងមន្ទីរ គណៈ ផ្នែក បានអញ្ជើញចូលរួម។
តាមមន្ទីរហិរញ្ញវត្ថុទីក្រុងកឹងធើ ក្នុងខែឧសភា និង ៥ ខែ ដើមឆ្នាំ២០២៦ សេដ្ឋកិច្ច - សង្គមទីក្រុង បន្តកំណើនសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ សន្ទស្សន៍ផលិតឧស្សាហកម្មក្នុងខែឧសភា ប៉ាន់ស្មានកើន ៤,២% បើប្រៀបនឹងខែមុន និងកើន ៧,២% បើប្រៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ២០២៥; គិតជារួមក្នុងអំឡុង ៥ ខែដើមឆ្នាំ ២០២៦ សន្ទស្សន៍ផលិត ឧស្សាហកម្ម ប៉ាន់ស្មានកើនប្រមាណ ៨,៣% បើប្រៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ ២០២៥។

ទិដ្ឋភាពនៃកិច្ចប្រជុំ។
សរុបកម្រិតទំនិញលក់រាយ និងប្រាក់ចំណូលពីសេវាកម្មខែឧសភា សម្រេចបានប្រមាណ ២២.១១០ ពាន់លានដុង កើន ០,១៧% បើប្រៀបនឹងខែមុន កើន ២១,៨% បើប្រៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ ២០២៥; សន្និធិក្នុងអំឡុង ៥ ខែ ប៉ាន់ស្មានសម្រេចបានប្រមាណ ១០៥.០០០ ពាន់លានដុង កើន ១៧,៥% បើប្រៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ ២០២៥។
តម្លៃនីហរ័ណទំនិញនិងប្រាក់ចំណូលរូបិយប័ណ្ណបរទេស ក្នុងអំឡុង ៥ ខែ ប៉ាន់ស្មានសម្រេចបានជាង ២,៥ ពាន់លាន USD កើន ១០,១% បើប្រៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ ២០២៥; តម្លៃអាហរ័ណទំនិញ ប៉ាន់ស្មានសម្រេចបានប្រមាណ ៥៩៦,៩ លាន USD កើន ១១,២% បើប្រៀបនឹងរយ:ពេលដូចគ្នា នៃឆ្នាំ ២០២៥។
ក្នុង ៥ ខែកន្លង ទីក្រុងបានទទួលភ្ញៀវទេសចរជាង ៦,២ លាននាក់ កើន ២១,៩% បើប្រៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ ២០២៥; សរុបប្រាក់ចំណូលពីទេសចរណ៍ប៉ាន់ស្មានសម្រេចបានប្រមាណ ៥.៦១៨ ពាន់លានដុង កើន ៣០% បើប្រៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ ២០២៥។
គិតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ទីក្រុង បានផ្តល់ផ្ទេរទុនវិនិយោគរដ្ឋជាង ២.៧០៥ ពាន់លានដុង សម្រេច ១៤,០៤4% នៃផែនការដែលនាយករដ្ឋមន្ត្រីប្រគល់ និងសម្រេចបាន ១៦,៣២% នៃផែនការលម្អិតដែលក្រុមប្រឹក្សាប្រជាជនទីក្រុងប្រគល់។ ប្រាក់ចំណូលថវិការដ្ឋសរុប ១៣.៨៣៣ ពាន់លានដុង សម្រេចបាន ៥១,៤៧% នៃគ្រោងថវិកាមជ្ឈិម និងក្រុមប្រឹក្សាប្រជាជនទីក្រុងប្រគល់។

អ្នកតំណាងថ្លែងការណ៍នៅក្នុងកិច្ចប្រជុំ។
សម្រាប់វិស័យកសិកម្ម ទីក្រុងបន្តរៀបចំផលិតតាមតំបន់ផលិតប្រមូលផ្តុំ អភិវឌ្ឍកសិកម្មស្អាត និងកសិកម្មសរីរាង្គ។
គោលនយោបាយធានាសុខុមាលភាពសង្គម ដោះស្រាយការងារធ្វើ ថែទាំសុខភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជនបានកែលម្អជាវិជ្ជមាន។
កំណែទម្រង់រដ្ឋបាល កែលម្អបរិស្ថានវិនិយោគធ្វើអាជីវកម្ម ផ្សារភ្ជាប់នឹងផ្លាស់ប្តូរឌីជីថលបន្តអាទិភាពអនុវត្ត។
សកម្មភាពកិច្ចការបរទេស បានអនុវត្តស្មើភាពលើគ្រប់វិស័យ។ ការការពារប្រទេស សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានធានា។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន នៅតែមានបញ្ហាលំបាក កង្វះខាតមួយចំនួន ដូចជា៖ លទ្ធផលរំសាយទុនវិនិយោគរដ្ឋនៅទាប; ថ្លៃដើមផលិត ការដឹកជញ្ជូននិងវត្ថុធាតុដើមនៅមានកម្រិតខ្ពស់; សម្ពាធប្រកួតប្រជែងនិងតម្រូវតាមបទដ្ឋានគុណភាពរបស់ទីផ្សារនាំចេញកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ; អាកាសធាតុប្រែប្រួលយ៉ាងស្មុគស្មាញ ក្តៅខ្លាំង អូសបន្លាយ បង្កឱ្យលំបាកដល់ការផលិតកសិកម្ម...។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោកត្រឿងកាញ់ត្វៀង បញ្ជាក់៖ ទីក្រុងមិនងាករេគោលដៅខិតខំសម្រេចកម្រិតកំណើនសេដ្ឋកិច្ច ២ ខ្ទង់ក្នុងឆ្នាំ ២០២៦ អាស្រ័យហេតុនោះ គប្បីប្រមូលផ្តុំលើដំណោះស្រាយ ជំរុញកម្លាំងចលករកំណើន។
ជាក់ស្តែង ប្តូរផ្តាច់រំសាយថវិកា ១០០% នៃផែនការទុនវិនិយោគរដ្ឋ ផ្សារភ្ជាប់នឹងបើកលំហូរប្រភពទុនវិនិយោគវិស័យឯកជន។ ជំរុញតម្រូវការប្រើប្រាស់ខ្លាំងក្លាពីថវិការដ្ឋ និងការប្រើប្រាស់ពីប្រជាជន; ខិតខំសម្រេចភាគកម្រិតតម្លៃនាំចេញ ៥,៥ ពាន់លាន USD។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរ មន្ទីរ គណៈ ផ្នែកផ្អែកលើមុខងារ ភារកិច្ចចូលរួមធ្វើ អន្តរាគមន៍ព្រមៗគ្នា និងប្តូរផ្តាច់។ ក្នុងនោះ មន្ទីរហិរញ្ញវត្ថុដឹកនាំកិច្ចសហការស្ថិតិទីក្រុង និងមន្ទីរ ផ្នែក ត្រួតពិនិត្យ បូកសរុបនូវភាគកម្រិតដើម្បីកែតម្រូវដល់ដំណើរការកំណើនសេដ្ឋកិច្ច ៦ ខែចុងឆ្នាំ។
មន្ទីរហិរញ្ញវត្ថុ បន្តត្រួតពិនិត្យនិងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ស្នើសុំយោបល់គណៈអចិន្ត្រៃយ៍ ដើម្បីដោះស្រាយគម្រោងដែលសេសសល់។ ជំរុញដោះស្រាយទ្រព្យសម្បត្តិដែលនៅសល់ជៀសវាងការខ្ជះខ្ជាយ និងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ពន្លឿនពិនិត្យវាយតម្លៃគោលការណ៍វិនិយោគសម្រាប់គម្រោងដែលកំពុងមានបញ្ហាប្រឈម។
មន្ទីរសំណង់ នឹងធ្វើសេនាធិការដោយផ្ទាល់ដល់ទីក្រុង អំពីគម្រោងផែនការជំរុញគម្រោងលំនៅឋានសង្គម និងអនុវត្តគំរូលំនៅឋានពាណិជ្ជកម្ម។ សហការជាមួយមន្ទីរកសិកម្មនិងបរិស្ថាន កសាងវិធានការដេញថ្លៃសិទ្ធិប្រើប្រាស់ដីធ្លី និងទាញយកធនធានរ៉ែ។
មន្ទីរឧស្សាហពាណិជ្ជកម្ម ត្រួតពិនិត្យឡើងវិញនូវតំបន់បណ្តុំឧស្សាហកម្ម ទន្ទឹមនឹងនោះ សហការស្អិតល្មួតជាមួយនឹងរដ្ឋអំណាចភូមិភាគ ឧបត្ថម្ភវិនិយោគនិងងាយស្រួលកៀកជិត។
មន្ទីរសុខាភិបាល ប្រមូលផ្តុំផ្សព្វផ្សាយកម្មវិធីពិនិត្យសុខភាពទូទាំងប្រជាជន និងច្បាមល្បឿនដំណើរការគម្រោងមន្ទីរពេទ្យជំងឺមហារីក។
មន្ទីរមហាផ្ទៃ មានភារកិច្ចតាមដានដិតដល់នូវល្បឿនដំណើរការអនុវត្តភារកិច្ចរបស់មន្ទីរ គណៈ ផ្នែក និងបូកសរុបរបាយការណ៍ប្រចាំខែ យករបាយការណ៍នោះសម្រាប់វាយតម្លៃនិងពិនិត្យជ្រើសរើស ប្រឡងប្រណាំងនៅចុងឆ្នាំ៕
ត្វៀកទ្រិញ - វិមាន