អនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ គណៈប្រចាំការនៃគណៈកម្មាធិការរណៈសិរ្សមាតុភូមិឃុំទ្រឿងឡុង ឆាប់លំនឹងអង្គការ សហការជាមួយបណ្តាអង្គការសមាជិកជំរុញការឃោសនា នាំយកគោលការណ៍របស់បក្ស គោនយោបាយក្រឹតច្បាប់របស់រដ្ឋដល់កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជន។ ក្នុងនោះយកចិត្តទុកដាក់ចុះផ្សាយ ចែករំលែកបណ្តាព័ត៌មានវិជ្ជមាន សាយភាយរូបភាពគំរូ រឿងរ៉ាវពោពេញដោយតម្លៃមនុស្សធម៌ រួមចំណែចតម្រង់ទិសសាធារណៈមតិក្នុងសង្គម ការពារខឿនសតិអារម្មណ៍របស់បក្ស បង្កការឯកភាពដើម្បីប្រជាជនសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំងកសាងភូមិស្រុកអភិវឧ្ឍន៍។

កម្មាភិបាលឃុំទ្រឿងឡុង (ខាងឆ្វេង) សាកសួរពីការផលិតរបស់កសិករ។
អនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌”ពីឆ្នាំ២០២៥មកដល់បច្ចុប្បន្ន គណៈប្រចាំការនៃគណៈកម្មាធិការរណៈសិរ្សមាតុភូមិឃុំ សហការជាមួយបណ្តាអង្គការសមាជិកនៅតាមភូមិនានាចលនាកសាងដងផ្លូវ “បៃតង ជ្រះ ស្អាត”នៅភូមិទ្រឿងភូបេនិងដងផ្លូវ “បង្គោលទង់ជាតិ”និងទិដ្ឋភាពបរិស្ថានភូមិទ្រឿងធ្វឹង អនុវត្តសំណង់ដងផ្លូវ “បង្គោលទង់ជាតិ”នៅភូមិទ្រឿងថអា។ល។ រណៈសិរ្សមាតុភូមិឃុំសហការបង្កើនកម្រិតដងផ្លូវតភ្ជាប់ភូមិទ្រឿងថនឹងទ្រឿងនិញអា សរុបថវិកាជាង៤០០លានដុង ជម្រះស្លែដងផ្លូវនៅភូមិទ្រឿងភូបេនិងភូមិទ្រឿងភូ១ សរុបប្រវែង ៤.៣០០ ម៉ែត្រ។
ក្នុងខែឧសភា ឆ្នាំ២០២៦ រណៈសិរ្សមាតុភូមិឃុំរួមនឹងអង្គការនយោបាយសង្គមសហការជាមួយបណ្តាភូមិ ចេញទ័ពកាប់ឆ្ការ អនាម័យបណ្តាដងផ្លូវនិងដាំដើមត្របែកព្រៃថៃ២០០ដើម។ល។ រណៈសិរ្សមាតុភូមិឃុំរួមនឹងអង្គការនយោបាយសង្គមឃុំទ្រឿងឡុងកសាងទម្រង់សេដ្ឋកិច្ចជាច្រើនមានប្រសិទ្ធភាពទាក់ទាញសមាជិកយុវជន សមាជិកសមាគមចូលរួម។ ក្នុងនោះសមាគមកសិករឃុំសហការបង្កើតសហករណ៍កសិកម្មភុកអាង នៅភូមិទ្រឿងភូបេ មានសមាជិក៦រូប សមាគមនារីបង្ហាញមុខសហករណ៍អាញ់បាវៀតណាម នៅភូមិទ្រឿងភូ១ មានសមាជិក៧រូប ជំនាញផ្គត់ផ្គង់ឈើពូជនិងបណ្តាមុខទំនិញសម្ភារៈកសិកម្ម បន្តចលនារក្សាសកម្មភាព៣ក្រុមសហករណ៍ផលិតទូរេនលើផ្ទៃដីសរុប ៧៩ ហិកតា។ តាមលោកង្វៀងវាំងទើ អនុប្រធានក្រុមសហករណ៍ដាំទូរេនទ្រឿងភូ សមាជិកទាំង១៨រូបរបស់ក្រុមសហករណ៍តែងបានអជីវកម្មធានាច្រកចេញផលិតផល បានឧបត្ថម្ភបុលទុនអទិភាព ហ្វឹកហាត់ផ្ទេរវិទ្យាសាស្ត្របច្ចេកទេស។ល។
រណៈសិរ្សនិងបណ្តាអង្គកាសមាជិកយកចិត្តទុកដាក់អនុវត្តការងារធានាសុខុមាលភាពសង្គម។ ចាប់ពីឆ្នាំ២០២៥មកដល់សព្វថ្ងៃ រណៈសិរ្សនិងបណ្តាអង្គការសមាជិកសហការកសាងផ្ទះមហាសាមគ្គី១៣ខ្នង ឧបត្ថម្ភសង់ផ្ទះរួមក្រុម២ខ្នង ទូសរស័ព្ទ១០គ្រឿង សរុបតម្លៃ២៩លានដុងដល់គ្រួសារក្រមានស្ថានភាពលំបាក ចលនាក្នុងសង្គមបានជាង១២០លានដុង ចាត់តាំងបុណ្យទ្រុងធូ ចលនាអំណោយជាង៨៩០ចំណែកសរុបតម្លៃ២៧០លានដុងជូនដល់គ្រួសារក្រនាឱកាសបុណ្យតេតឆ្នាំ២០២៦ សហការជូនអាហារូបករណ៍តម្លៃ៥០លានដុងដល់សិស្ស។ល។ សព្វថ្ងៃឃុំទ្រឿងឡុងគ្មាននៅគ្រួសាក្រ នៅតែគ្រួសាក្បែរក្រ៤៩គ្រួប៉ុណ្ណោះ។
ទន្ទឹមនោះរណៈសិរ្សមាតុភូមិ និងបណ្តាអង្គការសមាជិកនៅទាំងចាត់តាំងប្រជុំស្តាប់មតិយោបល់ពីប្រជាជនចូលរួមគប់វាល់មតិឯកសារមហាសន្និបាតបក្សគ្រប់ថ្នាក់អណត្តិកាល២០២៥-២០៣០ គប់វាល់បណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្ត របាយការណ៍ កម្មវិធី ផែនការរបស់គណៈកម្មាធិការបក្ស សហការចាត់តាំងល្អបណ្តាលើកជួបសំណេះសំណាលម្ចាស់ឆ្នោតជាមួយតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់។ ការងារទទួលជួបពលរដ្ឋនិងចូលរួមដោះស្រាយលិខិតតវ៉ា ចោទប្រកាន់និងតាមដានការដោះស្រាយតវ៉ា ចោទប្រកាន់ សំណើលើកឡើង របស់ពលរដ្ឋ បានអនុវត្តត្រូវតាមការកំណត់។
តាមលោកដូងុកគ្វើយ ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិឃុំទ្រឿងឡុង ការងារការពារខឿនសតិអារម្មណ៍របស់បក្សនិងតស៊ូច្រានចោលបណ្តាទស្សនះខុសឆ្គង សំខាន់គឺលើបណ្តាញជាភារកិច្ចសំខាន់របស់រណៈសិរ្សនិងបណ្តាអង្គការនយោបាយសង្គមភូមិភាគ។ ដើម្បីអនុវត្តមានប្រសិទ្ធភាព រណៈសិរ្សនិងបណ្តាអង្គការនយោបាយសង្គមប្រមូលផ្តុំឃោសនាចលនាសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជនលើកកម្ពស់ស្មារតីទទួលខុសត្រូវពេលចូលរួមបណ្តាញសង្គមតាមការជ្រើសរើសពិនិត្យព័ត៌មានច្បាស់លាស់ពេលចែករំលែក។
រណៈសិរ្សឃុំសកម្មតម្រង់ទិសសាធារណៈមតិដោយរបៀបចុះផ្សាយបណ្តាប្រភពដំណឹងជាផ្លូវការ សាយភាយគំរូមនុស្សល្អការងារល្អ បណ្តាសមិទ្ធផលអភិវឧ្ឍរបស់ភូមិស្រុកនិងប្រទេស។ ទន្ទឹមនោះការងារតស៊ូច្រានចោលបណ្តាព័ត៌មានមិនពិតក៏បានជំរុញ សំដៅជួយឱ្យប្រជាជនម្ចាស់ការប្រុងប្រយ័ត្នចំពោះល្បិចកលប្រឆាំងរបស់ពួកបច្ចាមិត្ត ប្រតិកិរិយា៕
ង្វៀងហ្វី -ចន្ថា