06/06/2026 - 13:41

ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ពា​ណិជ្ជ​កម្ម តំ​បន់​ព្រំ​ដែន​វៀត​ណាម - កម្ពុ​ជា - ឡាវ​ 

សន្និ​សីទ​ចង​សម្ព័ន្ធ​ពា​ណិជ្ជ​កម្ម​តំ​បន់​ព្រំ​ដែន​វៀត​ណាម - កម្ពុ​ជា - ឡាវ ជួយ​ឱ្យ​អា​ជីវ​កម្ម​នៃ​ប្រ​ទេស​ទាំង ៣ បាន​ជួប​ពិ​ភាក្សា ផ្សព្វ​ផ្សាយ​ផលិត​ផល ម៉ាក​យី​ហោ ចង​សម្ព័ន្ធ​និង​បង្កើត​ទំ​នាក់​ទំ​នង​ដៃ​គូ។

នៅ​ថ្ងៃ​ទី ៥ ខែ​មិថុ​នា​ នៅ​សង្កាត់​ទិញ​បៀន ខេត្ត​អាង​យ៉ាង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង បាន​សហ​ការ​ជា​មួយ​ក្រ​សួង​ឧស្សា​ហកម្ម និង​ពា​ណិជ្ជ​កម្ម រៀប​ចំ​សន្និ​សីទ​ចង​សម្ព័ន្ធ​ពា​ណិជ្ជ​កម្ម តំ​បន់​ព្រំ​ដែន​វៀត​ណាម - កម្ពុជា - ឡាវ ក្រោម​ប្រ​ធាន​បទ "ចង​សម្ព័ន្ធ​ពា​ណិជ្ជ​កម្ម​ព្រំ​ដែន - លោត​ផ្លោះ​ទៅ​មុខ​ខាង​ពា​ណិជ្ជ​កម្ម​បៃ​តង និង​ឌីជី​ថល"។

ថ្នាក់​ដឹក​នាំ​ខេត្ត​អាង​យ៉ាង រួម​ជា​មួយ​ប្រតិ​ភូ​អញ្ជើញ​ទស្ស​នា​តូប​តាំង​បង្ហាញ​ផលិត​ផល OCOP នៅ​ក្រៅ​អង្គ​សន្និ​សីទ។

ថ្លែង​បើក​អង្គ​សន្និ​សីទ លោក ឡេ​ទ្រុង​ហូ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង បាន​អះ​អាង៖ ជា​មួយ​នឹង​ខ្សែ​បន្ទាត់​ព្រំ​ដែន​គោក​ប្រ​វែង​ជិត ១៤៨ គី​ឡូ​ម៉ែត្រ មាន​ច្រក​ទ្វារ​អន្តរ​ជាតិ​ចំ​នួន​៣​គឺ​៖ វិញ​សឿង ទិញ​បៀន ហា​តៀង ប្រ​ព័ន្ធ​កំ​ពង់​ផែ​សមុទ្រ និង​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ភូ​ក្វុក បាន​ជួយ​ឱ្យ​ខេត្ត​អាង​យ៉ាង ក្លាយ​ជា​ច្រក​ទ្វារ​ឆ្លង​កាត់​ទំ​និញ​ពហុ​ទិស និង​ជា​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​យុទ្ធ​សាស្ត្រ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ទី​ក្រុង​ភ្នំ​ពេញ និង​ឈូង​សមុទ្រ​ថៃ។

សន្និ​សីទ​ចង​សម្ព័ន្ធ​ពា​ណិជ្ជ​កម្ម​តំ​បន់​ព្រំ​ដែន​វៀត​ណាម - កម្ពុ​ជា​ - ឡាវ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់ ជួយ​ឱ្យ​អា​ជីវ​កម្ម​នៃ​ប្រ​ទេស​ទាំង ៣ បាន​ជួប​ពិ​ភាក្សា ផ្សព្វ​ផ្សាយ​ផលិត​ផល ម៉ាក​យី​ហោ ចង​សម្ព័ន្ធ​និង​បង្កើត​ទំ​នាក់​ទំ​នង​ដៃ​គូ; ខេត្ត​-ក្រុង​នា​នា​របស់​វៀត​ណាម​ អាច​ណែ​នាំ​ពី​សក្តា​នុពល ចំ​ណុច​ខ្លាំង និង​រួម​ដំ​ណើរ​ជា​មួយ​អា​ជីវ​កម្ម​ក្នុង​ការ​ជំ​រុញ​ពា​ណិជ្ជ​កម្ម ចង​សម្ព័ន្ធ​ការ​ដោះ​ដូរ​ទំ​និញ និង​ពង្រីក​ទី​ផ្សារ​រវាង​វៀត​ណាម - កម្ពុ​ជា​ - ឡាវ។ ទន្ទឹម​នឹង​នេះ នេះ​ក៏​ជា​វេទិ​កា​ដ៏​សំ​ខាន់​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​បណ្តា​ក្រ​សួង គណៈ ផ្នែក​ថ្នាក់​មជ្ឈិម ភូមិ​ភាគ រួម​ជា​មួយ​សហ​គមន៍​អា​ជីវ​កម្ម​កម្ពុជា និង​ឡាវ ដោះ​ដូរ​និង​ចែក​រំលែក​ព័ត៌​មាន; បន្ត​បើក​ចំ​ហ​និង​កំ​ណត់​ទិស​ដៅ​ដំ​ណាក់​កាល​ថ្មី​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច ជា​ពិ​សេស​គឺ​ការ​ជំ​រុញ​ពា​ណិជ្ជ​កម្ម​វៀត​ណាម​ - កម្ពុជា​ - ឡាវ ឱ្យ​ឈាន​ទៅ​មុខ​កាន់​តែ​ឆ្ងាយ​ក្នុង​តំ​បន់ និង​អន្តរ​ជាតិ។

អា​ជីវ​ករ​ទាំង​ឡាយ​ចុះ​ហត្ថ​លេ​ខា​លើ​អនុ​ស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា សហ​ប្រតិ​បត្តិ​ការ​ពា​ណិជ្ជ​កម្ម​នៅ​នា​អង្គ​សន្និ​សីទ។

រយៈ​ពេល​កន្លង បណ្តា​ខ្សែ​ច្រក​របៀង​សេដ្ឋ​កិច្ច ច្រក​ទ្វារ​អន្តរ​ជាតិ តំ​បន់​សេដ្ឋ​កិច្ច​ច្រក​ទ្វារ​ព្រំ​ដែន និង​បណ្តាញ Logistics​ ឆ្លង​កាត់​ព្រំ​ដែន​រវាង​ប្រ​ទេស​ទាំង ៣ កំ​ពុង​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជំ​រុញ​លំ​ហូរ​ទំ​និញ សេ​វា​កម្ម និង​ការ​វិនិ​យោគ។ សកម្ម​ភាព​ដោះ​ដូរ​ទំ​និញ​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន មិន​ត្រឹម​តែ​រួម​ចំ​ណែក​ដោយ​ផ្ទាល់​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រក្សា​បាន​នូវ​លក្ខ​ណ​ចីរ​ភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​នៅ​ក្នុង​តំ​បន់​ទៀត​ផង។ ថ្វី​ដ្បិត​តែ​ដូច្នោះ ចំ​ពោះ​មុខ​និន្នា​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​នៃ​សេដ្ឋ​កិច្ច​ទូ​ទាំង​ពិ​ភព​លោក​ ភាគី​ទាំង​ឡាយ​គប្បី​ទទួល​ស្គាល់ និង​កំ​ណត់​ទម្រង់​ឡើង​វិញ​នូវ​វិធី​សាស្ត្រ​គ្រប់​គ្រង ក៏​ដូច​ជា​ការ​ដំណើរ​ការ​ពា​ណិជ្ជ​កម្ម​ព្រំ​ដែន ដើម្បី​ទាញ​យក​ផល​ប្រ​យោជន៍​ឱ្យ​បាន​អតិ​បរ​មា​នូវ​សក្តា​នុពល​ដែល​មាន​ស្រាប់។

Livestream លក់​ទំ​និញ និង​គាំ​ទ្រ​ការ​ប្រើ​ប្រាស់​ផលិត​ផល OCOP សម្រាប់​អា​ជី​វក​កម្ម​នៅ​ក្រៅ​អង្គ​សន្និ​សីទ។

សន្និសីទ​បាន​ផ្តោត​លើ​ការ​ពិភាក្សា​អំ​ពី​ដំ​ណោះ​ស្រាយ​គន្លឹះៗ ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​ព្រំ​ដែន ដូច​ជា ការ​ពិ​និត្យ​ឡើង​វិញ និង​សំ​ណើរ​ដំ​ណោះ​ស្រាយ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ ប្រ​ព័ន្ធ​ logistics នៅ​តាម​តំ​បន់​ច្រក​ទ្វារ​ព្រំ​ដែន; បង្កើន​ការ​ចង​សម្ព័ន្ធ​រវាង​មជ្ឈ​មណ្ឌល​ logistics តំ​បន់​ ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​នា​នា​នៅ​កម្ពុជា​ និង​ឡាវ​ សំ​ដៅ​កាត់​បន្ថយ​ការ​ចំ​ណាយ​នៅ​ទាប​បំផុត​លើ​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ព្រំ​ដែន។ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ព្រមៗ​គ្នា​ក្នុង​សកម្ម​ភាព​ជំ​រុញ​ពា​ណិជ្ជ​កម្ម ឧបត្ថម្ភ​អា​ជីវ​កម្ម ជា​ពិ​សេស​គឺ​អា​ជីវ​កម្ម​ខ្នាត​តូច និង​មធ្យម ម្ចាស់​ការ​ចូល​ទៅ​កាន់​ទី​ផ្សារ និង​ដៃ​គូ តាម​រយៈ​បណ្តាញ​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​ឆ្លង​កាត់​ព្រំ​ដែន។ បង្កើន​យន្ត​ការ​ចង​សម្ព័ន្ធ បង្កើត​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​កសិ​ផល និង​ឧស្សា​ហ​កម្ម​កែ​ច្នៃ​ឆ្លង​ដែន សំ​ដៅ​ពង្រីក​ជា​អតិ​បរ​មា​ឧត្តម​ភាព ប្រ​កួត​ប្រ​ជែង​ស្នូល​របស់​ប្រ​ទេស​នី​មួយៗ បង្កើត​បាន​ជា​ផលិត​ផល​មាន​បរិ​មាណ​តម្លៃ​បន្ថែម​ខ្ពស់៕

មិញ​ហ្វៀង​-វ៉ាន់​តឹន​

ចែករំលែកអត្ថបទ