03/06/2026 - 20:31

ជន​បទ​កឹង​ធើ៖ ពី​ផ្នត់​រស់​នៅ​រហូត​ដល់​ការ​ផលិត​បៃ​តង​ 

ទន្ទឹម​នឹង​ការ​ផ្ដុំ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច ធ្វើ​ឱ្យ​សុក្រឹត​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ទី​ក្រុង​កឹង​ធើ​បាន​ជំ​រុញ​ខ្លាំង​ក្លា​នូវ​ការ​ស្ថា​បនា​ទេស​ភាព ការ​ពារ​បរិ​ស្ថាន​ជន​បទ​ផង​ដែរ។ នេះ​ជា​គ្រឹះ​ស្ថាន​ដ៏​សំ​ខាន់ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន ឆ្ពោះ​ទៅ​រក​ការ​ក​សាង​ជន​បទ​ជីវ​ស្ថាន​ទំ​នើប និង​ចីរ​ភាព។

ដង​ផ្លូវ​ជន​បទ "ភ្លឺ - បៃ​តង​ - ជ្រះ - ស្អាត" នៅ​ទី​ក្រុង​កឹង​ធើ។

រីក​សាយ​ភាយ​បណ្ដា​ទម្រង់​គំ​រូ​

ទី​ក្រុង​កឹង​ធើ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ក្នុង​ការ​ដឹក​នាំ​យ៉ាង​ម៉ឺង​ម៉ាត់ បង្ក​ការ​ផ្លាស់​ប្តូរជ្រាល​ជ្រៅ​ក្នុង​ការ​ស្ថា​បនា​ទេស​ភាព​បរិ​ស្ថាន​ជន​បទ ភ្លឺ- បៃ​តង- ជ្រះ- ស្អាត  សុ​វត្ថិ​ភាព។ ការ​ងារ​ការ​ពា​រប​រិស្ថាន​បាន​ផ្គួប​បញ្ជូល​នឹង​ដំ​ណើរ​ការ​ក​សាង​ជន​បទ​ថ្មី លាយ​ឡំ​នឹង​យុទ្ធ​សាស្ត្រ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ជីវ​ស្ថាន។ ជា​មួយ​ទម្រង់​ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ ការ​ងារ​សម្រប​សម្រួល ណែ​នាំ​ពី​ទី​ក្រុង​បាន​អនុ​វត្ត​ដោយ​រលូន​និង​ព្រមៗ​គ្នា។ លើស​ពី​នេះ ការ​ទទួល​ខុស​ត្រូវ​ថែ​រក្សា​ទេស​ភាព​មិន​មែន​ជា​រឿង​ដោយ​ឡែក​របស់​ស្ថា​ប័ន​គ្រប់​គ្រង​នោះ​ឡើយ គឺ​ត្រូវ​បាន​ប្រ​គល់​សិទ្ធិ និង​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ដិត​នឹង​ស្មារតី​ភ្ញាក់​រលឹក​របស់​សហ​គមន៍​ប្រ​ជា​ជន​នី​មួយៗ។

ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​បរិ​ស្ថាន​បាន​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង តាម​រយៈ​យុទ្ធ​នា​ការ​ឃោស​នា​ព័ត៌​មាន ការ​ប្រ​ឡង​ប្រ​ជែង និង​វគ្គ​បំ​ប៉ន​ជាក់​ស្តែង​ជា​ច្រើន​។ មិន​ឈប់​នៅ​ត្រឹម​ពាក្យ​ស្លោក​នោះ​ទេ របៀប​រស់​នៅ​បៃ​តង​បាន​ចូល​ទៅ​ក្នុង​ផ្នត់គំ​និត​និង​របៀប​ធ្វើ​ពិត​ប្រា​កដ​របស់​ប្រ​ជា​ជន តាម​រយៈ​បណ្តា​គំ​និត​ផ្តួច​ផ្តើម​មាន​ភាព​បត់​បែន និង​មាន​ប្រ​សិទ្ធ​ភាព ដូច​ជា៖ "ដង​ផ្លូវ​គំ​រូ", "៥ មិន ៣ ស្អាត", "មណ្ឌល​តាំង​ទី​លំ​នៅ​ស្វ័យ​គ្រប់​គ្រង​ការ​ពា​រប​រិស្ថាន", "ផ្សារ​ស៊ី​វិល័យ - ជិត​ដិត​នឹង​បរិ​ស្ថាន​", "សាស​នា​រួម​កម្លាំង​ការ​ពារ​ប​រិស្ថាន", "ទម្រង់​ប្រ​មូល​កាក​សំ​ណល់​ជ័រ​នៅ​ក្នុង​ទី​ស្នាក់​ការ​ស្ថា​ប័ន”។

ប្រ​សិទ្ធ​ភាព​ពី​បណ្តា​គោល​ការណ៍​ទាំង​នេះ បាន​បង្ហាញ​យ៉ាង​រស់​រវើក​តាម​រយៈ​ការ "ផ្លាស់​ប្តូរ​ទេស​ភាព" នៅ​មូល​ដ្ឋាន។ ជាក់​ស្តែង​ដូច​ជា​នៅ​ឃុំ​ថាញ់​ហ្វា ភូមិ​ភាគ​បាន​បង្កើត​បណ្តាញ​ប្រ​មូល​កាក​សំ​ណល់​បិទ​ជិត ដោយ​មាន ១៨ ក្រុម​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​នៅ​តាម​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​ប្រ​មូល​ផ្តុំ។ ឃុំ​បាន​សហ​ការ​យ៉ាង​ជិត​ដិត​ជា​មួយ​អង្គ​ភាព​ប្រ​មូល​កាក​សំ​ណល់ ដើម្បី​ដឹក​ជញ្ជូន និង​វិនិច្ឆ័យ​សំ​រាម​ជា​ប្រ​ចាំ។ ទន្ទឹម​នឹង​នោះ ចលនា​កសាង​អាង​ផ្ទុក​សំ​បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ចំ​នួន ៤៣ អាង ដើម្បី​ការ​ពារ​សុ​វត្ថិ​ភាព​ប្រ​ភព​ទឹក​និង​ដី​ផលិត។ តាម​រយៈ​ទម្រង់ "ផ្លូវ​ផ្កា ផ្ទះ​ស្អាត" សមា​គម​នា​រី​ឃុំ​បាន​ចែក​កន្ត្រ​កសំ​រាម និង​ណែ​នាំ​ផ្ទាល់ បង្ហាញ​បណ្តា​គ្រួ​សា​របែង​ចែក​ប្រ​ភេទ​សំ​រាម។ តាម​លទ្ធ​ផល​ត្រួត​ពិ​និត្យ អត្រា​គ្រួ​សារ​មាន​រណ្តៅ​វិនិច្ឆ័យ​សំ​រាម​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​សម្រេច​ដល់ ៩៦,២%; អត្រា​ប្រ​ភេទ​សំ​ណល់​រឹង​បាន​បែង​ចែក​និង​វិនិច្ឆ័យ​សម្រេច​ជាង ៨០%។

ចល​នា​ការ​ពារ​ប​រិស្ថាន និង​ធ្វើ​ឱ្យ​ទេស​ភាព​ស្រស់​ស្អាត​បាន​ផ្សព្វ​ផ្សាយ​ទូ​ទាំង​តំ​បន់​ជន​បទ​កឹង​ធើ នាំ​មក​នូវ​សេច​ក្តី​រីក​រាយ​ជាក់​ស្តែង​នៅ​ក្នុង​ផ្ទះ​នី​មួយៗ។ បង​ស្រី ង្វៀង​ធី​ម៉ៃ នៅ​ឃុំ​ថើយ​ហឹង បាន​ចែក​រំលែក៖ "ចាប់​តាំង​ពី​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​និង​បំ​ផុស​ចល​នា​កសាង​ទេស​ភាព ការ​ពារ​បរិស្ថាន ផ្ទះ​ណា​ក៏​មាន​ការ​ភ្ញាក់​រលឹក​ជាង​មុន​ដែរ សំ​រាម​ត្រូវ​បាន​ប្រ​មូល​ទុក​ដាក់​ត្រឹម​ត្រូវ​តាម​កន្លែង​កំ​ណត់។ មិន​បាច់​មាន​អ្នក​ណា​រំលឹក​ទេ ម្នាក់​ៗ​ម្ចាស់​ការ​បោស​សម្អាត​បរិ​វេណ​ផ្ទះ​របស់​ខ្លួន រួច​ហើយ​រួម​គ្នា​ថែ​ទាំ​បណ្តា​ដង​ផ្លូវ​ផ្កា​លម្អ។ ឥ​ឡូវ​ឈាន​ជើង​ចេញ​ពី​របង​ផ្ទះ​គឺ​ឃើញ​ផ្លូវ​ថ្នល់​ស្អាត​បាត បរិ​យា​កាស​បរិ​សុទ្ធ ត្រ​ជាក់​ភ្នែក​ណាស់!"។

រួម​កម្លាំង​កសាង និង​ថែ​រក្សា​

មិន​បង្អង់​ត្រឹម​មាន​របៀប​របប​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ស្មារតី​ការ​ពារ​ប​រិស្ថាន​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ទៅ​ក្នុង​គំ​និត​ផលិត តាម​រយៈ​ទិស​ដៅ​អភិ​វឌ្ឍន៍​កសិ​កម្ម​ស្អាត កសិ​កម្ម​សរី​រាង្គ ដែល​កំ​ពុង​បាន​ទី​ក្រុង​កឹង​ធើ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​។ លេច​ធ្លោ​គឺ​ទី​ក្រុង​បាន​បង្កើត​បណ្តា​តំ​បន់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ បន្ថយ​បំភាយ​ឧស្ម័ន​ទាប គម្រោង​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព ១ លាន​ហិក​តា​ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ និង​បំ​ភាយ​ឧស្ម័ន​ទាប ផ្សារ​ភ្ជាប់​នឹង​កំ​ណើន​បៃ​តង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ ២០៣០ ផ្ទៃ​ដី​សរុប​ជាង ១៧០​.០០០ ហិក​តា។ ទន្ទឹម​នឹង​នោះ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​មាន ៣.៨៩៧ ហិក​តា​ស្រូវ បន្លែ​បង្ការ ដំ​ណាំ​ហូប​ផ្លែ​សម្រេច​បាន​វិញ្ញា​បន​បត្រ VietGAP, GlobalGAP និង ២០.៧៥៩ ហិក​តា​ស្រូវ​ផលិត​តាម​ទិស​ដៅ​សរី​រាង្គ។

លោក​ដុង​វ៉ាំង​កាញ់ នា​យក​សហ​ករណ៍ New Green Farm សង្កាត់​ថើយ​ឡុង បាន​ឱ្យ​ដឹង​ថា ចូល​រួម​ទម្រង់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ និង​បំ​ភាយ​ឧស្ម័ន​ទាប បាន​ជួយ​សមា​ជិក​សហ​ករណ៍​បង្កើន​ប្រាក់​ចំ​ណូល​ អា​ស្រ័យ​ការ​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​យន្តូប​នីយ​កម្ម រួម​នឹង​បច្ចេក​ទេស​ជឿន​លឿន។ ជា​ពិ​សេស​ ចំ​បើង​ក្រោយ​ពេល​ប្រ​មូល​ផល​បាន​យក​ទៅ​ដាំ​ផ្សិត និង​ធ្វើ​ជី​សរី​រាង្គ។ របៀប​ធ្វើ​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​កសិ​ករ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បោះ​ចោល​ទម្លាប់​ដុត​គល់​ជញ្ជ្រាំង បង្ក​ការ​ខ្ជះ​ខ្ជាយ និង​បំ​ពុល​បរិ​ស្ថាន​ជីវ​ស្ថាន​ទៀត​ផង។

អាច​បញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​ទាំង​ក្នុង​ការ​រស់​នៅ​និង​ការ​ផលិត កំ​ពុង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទេស​ភាព​ជន​បទ​កឹង​ធើ​កាន់​តែ​ភ្លឺ​ស្វាង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ការ​ពារ​និង​ថែ​រក្សា​បរិ​ស្ថាន​តម្រូវ​ឱ្យ​មាន​ការ​ចូល​រួម​ព្រមៗ​គ្នា និង​ស្វិត​ស្វាញ​របស់​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​សហ​គមន៍​ប្រ​ជា​ជន។ ការ​ពិត​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ងារ​រក្សា​និង​ពង្រីក​សមិទ្ធ​ផល​នៅ​តាម​ភូមិ​ភាគ​មួយ​ចំ​នួន ជួន​កាល​នៅ​តែ​លេច​ឡើង​នូវ​ចំ​ណុច​ខ្វះ​ខាត​ខ្លះៗ​ផង​ដែរ។ កំ​ណត់​ច្បាស់​នូវ​ការ​ប្រ​ឈម​ទាំង​នេះ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​កំ​ពុង​បន្ត​រឹត​បន្តឹង​ការ​គ្រប់​គ្រង ជំ​រុញ​ខ្លាំង​ការ​ផ្សព្វ​ផ្សាយ ដើម្បី​ដាស់​តឿន​ស្មារតី​ភ្ញាក់​រលឹក​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ។ រួម​ជា​មួយ​នោះ​គឺ​ការ​ពង្រីក​ជា​អតិ​បរ​មា​នូវ​តួ​នា​ទី​របស់​បណ្តា​អង្គ​ការ​មហា​ជន ដើម្បី​ពង្រីក​ទូ​លំ​ទូ​លាយ​នូវ​បណ្តា​ទម្រង់​ល្អៗ របៀប​ធ្វើ​ប្រ​កប​ដោយ​ការ​ច្នៃ​ប្រ​តិដ្ឋ សំ​ដៅ​ថែ​រក្សា​ទេស​ភាព "ភ្លឺ - បៃ​តង - ជ្រះ- ស្អាត - សុ​វត្ថិ​ភាព"។

លោក​ហ្វិញ​ថាញ់​ហ៊ីវ ប្រ​ធាន​កា​រិយា​ល័យ​សម្រប​សម្រួល​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ ការិ​យា​ល័យ​បន្ត​ធ្វើ​សេ​នា​ធិ​ការ ជំ​រុញ​ខ្លាំង​ព័ត៌​មាន ផ្សព្វ​ផ្សាយ និង​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង។ ទន្ទឹម​នឹង​នោះ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ទម្រង់ "ផ្ទះ​ខ្ញុំ​ជន​បទ​ថ្មី", "ដង​ផ្លូវ​ជន​បទ​ថ្មី​គំរូ" ពង្រីក​តួ​នា​ទី​ម្ចាស់​ការ​របស់​ប្រ​ជា​ជន និង​សហ​គមន៍​ចូល​រួម​កសាង​ជន​បទ​កឹង​ធើ កាន់​តែ​ស៊ី​វិល័យ​និង​ទំ​នើប៕

គឹមភុក - ថាច់​ធី​

ចែករំលែកអត្ថបទ