ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/06/2026 - 19:45

មហា​សន្និ​បាត​សហ​ជីព​វៀត​ណាម​លើក​ទី​១៤ ប្រ​ព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ​ 

ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៥ ខែ​មិថុ​នា មហា​សន្និ​បាត​សហ​ជីព​វៀត​ណាម​លើក​ទី​១៤បាន​ប្រ​ព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ ដោយ​មាន​អ្នក​តំ​ណាង​ចូល​រួម​៧៨០​នាក់ ផ្តោត​ទៅ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​សំ​ខាន់ៗ អំ​ពី​សិទ្ធ​ប្រ​យោជន៍​របស់​កម្ម​ករ​និយោ​ជិត​និង​កំ​ណត់​ទិស​ដៅ​អភិ​វឌ្ឍន៍​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ។

មហា​សន្និ​បាត​សហ​ជីព​វៀត​ណាម​លើក​ទី​១៤ នឹង​ពិនិត្យ​ធ្វើ​វិសោ​ធន​កម្ម​លក្ខន្តិកៈ​សហ​ជីព​វៀត​ណាម និង​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​ប្រតិ​បត្តិ​ការ​នៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម នីតិ​កាល​ទី​១៤ ដើម្បី​ដឹក​នាំ​ចលនា​កម្ម​ករ​ក្នុង​ដំ​ណាក់​កាល​ថ្មី។

នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា មហា​សន្និ​បាត​សហ​ជីព​វៀត​ណាម​លើក​ទី​១៤ អា​ណត្តិ​កាល​២០២៦​-២០៣១ នឹង​ប្រ​ព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ​នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​ជាតិ​(ហា​ណូយ) មហា​សន្និ​បាត​នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៥ ខែ​មិថុ​នា ឆ្នាំ​២០២៦។ ជា​មួយ​ទិស​ស្លោក “សាម​គ្គី ​ប្រ​ជា​ធិប​តេយ្យ​ ក្រឹត្យ​ក្រម ផ្លាស់​ថ្មី អភិ​វឌ្ឍន៍” ព្រឹត្តិ​ការណ៍​នេះ​បាន​ប្រ​មូល​ផ្តុំ​អ្នក​តំ​ណាង​ឆ្នើម​៧៨០​នាក់ ពាំ​នាំ​នូវ​ឆន្ទៈ បំ​ណង​ប្រាថ្នា​និង​គំ​និត​ប្រាជ្ញា​របស់​សមា​ជិក​សហ​ជីព​ជិត​១០​លាន​នាក់​លើ​ទូ​ទាំង​ប្រ​ទេស។

កសាង​សហ​ជីព​រឹង​មាំ អនុ​វត្ត​បំ​ណង​ប្រាថ្នា​សម្បូរ​រុង​រឿង​

មហា​សន្និ​បាត​សហ​ជីព​វៀត​ណាម​លើក​ទី​១៤ គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​បំ​ផុត​នៃ​វណ្ណៈ​កម្ម​ករ​និង​អង្គ​ការ​សហ​ជីព​វៀត​ណាម។ អ្នក​តំ​ណាង​ចូល​រួម​ទាំង​៧៨០​នាក់ គឺ​ជា​កម្មា​ភិបាល​សហ​ជីព​និង​សមា​ជិក​សម្ព័ន្ធ​គំ​រូ​ឆ្នើម ដែល​តំ​ណាង​ឱ្យ​មុខ​របរ វិស័យ​ ភូមិ​ភាគ​និង​អង្គ​ភាព​ក្នុង​ទូ​ទាំង​ប្រ​ទេស។

ប្រ​ធាន​បទ​សំ​ខាន់​នៃ​មហា​សន្ន​បាត​លើក​នេះ គឺ​កសាង​សហ​ជីព​វៀត​ណាម​រឹង​មាំ​លើ​គ្រប់​ជ្រុង​ជ្រោយ; ផ្តោត​លើ​ការ​តំ​ណាង គិត​អាន​ថែ​ទាំ ការ​ពារ​សមា​ជិក​សហ​ជីព​និង​កម្ម​ករ​និយោ​ជិត; ពង្រីក​តួ​នា​ទី​ឈាន​មុខ ស្មារតី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ រួម​ចំ​ណែក​អនុ​វត្ត​បំ​ណង​ប្រាថ្នា​កសាង​ប្រ​ទេស​ជាតិ​រឹង​មាំ សម្បូរ​រុង​រឿង ស៊ី​វិល័យ​ សុភ​មង្គល។

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​មហា​សន្និ​បាត​ អ្នក​តំ​ណាង​ទាំង​ឡាយ​នឹង​ផ្តោត​លើ​ការ​បូក​សរុប វាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​លើក​ទី​១៣​នៃ​សហ​ជីព​វៀត​ណាម; ត្រួត​ពិនិត្យ​សកម្ម​ភាព​របស់​គណៈ​ប្រតិ​បត្តិ​ការ នីតិ​កាល​ទី​១៣; ព្រម​ទាំង​កំ​ណត់​គោល​ដៅ ភារ​កិច្ច​និង​ភាព​លោត​ផ្លោះ ក្នុង​អា​ណត្តិ​កាល ២០២៦​-២០៣១។ មហា​សន្និ​បាត​ក៏​បាន​ពិ​និត្យ​ធ្វើ​វិសោ​ធន​កម្ម​លក្ខន្តិកៈ​សហ​ជីព​វៀត​ណាម​និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​ប្រតិ​បត្តិ​ការ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម នីតិ​កាល​ទី​១៤ ដើម្បី​ដឹក​នាំ​ចល​នា​កម្ម​ករ​ក្នុង​ដំ​ណាក់​កាល​ថ្មី។

កាល​វិភាគ​ធ្វើ​ការ​ជា​បន្ទាន់ វិទ្យា​សាស្ត្រ ជា​មួយ​ចំ​ណុច​លេច​ធ្លោ​ជា​ច្រើន​

រយៈ​ពេល​៣ថ្ងៃ​ធ្វើ​ការ​ជា​ផ្លូវ​ការ​របស់​មហា​សន្និ​បាត​(ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មិថុ​នា ដល់​ថ្ងៃ​ទី​៦​មិថុ​នា) ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​មួយ​កាល​វិភាគ​យ៉ាង​ប្រ​ញាប់​ប្រ​ញាល់ ដោយ​មាន​ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​សម័យ​ប្រ​ជុំ​ពេញ​អង្គ​និង​ការ​ពិ​ភាក្សា​ស៊ី​ជម្រៅ។

ផ្តើម​ថ្ងៃ​ធ្វើ​ការ​ទី​មួយ​(ថ្ងៃ​ទី​៣ ខែ​មិថុ​នា​) គណៈ​អធិប​តី​និង​អ្នក​តំ​ណាង​ទាំង​អស់ បាន​ចូល​រួម​គោ​រព​វិញ្ញាណ​ក្ខន្ធ​លោក​ប្រ​ធាន​ហូជី​មិញ និង​អុជ​ធូប​ដាក់​កម្រង​ផ្កា​នៅ​ស្តូប​យុទ្ធ​ជន​ពលី​បាក់​ស៊ើង។ បន្ទាប់​មក មហា​សន្និ​បាត​ដំ​ណើរ​ការ​សម័យ​ប្រ​ជុំ​លើក​ទី​មួយ ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ស្ថា​ប័ន​ប្រតិ​បត្តិ​ការ ប្រ​កាស​លក្ខ​ន្តិកៈ​និង​ស្តាប់​រាយ​ការណ៍​ជា​ទូ​ទៅ​នៃ​របាយ​ការណ៍​នយោ​បាយ។

ចំណុច​លេច​ធ្លោ​នៃ​ថ្ងៃ​ធ្វើ​ការ​នេះ គឺ​ស្ថិត​នៅ​ពេល​រសៀល ពេល​អ្នក​តំ​ណាង​ទាំង​៧៨០​នាក់​ ត្រូវ​បែង​ជា​៥​មជ្ឈ​មណ្ឌល ដើម្បី​ពិ​ភាក្សា​ស៊ី​ជម្រៅ​អំ​ពី​ប្រ​ធាន​បទ​សំ​ខាន់ៗ ការ​ពារ​សិទ្ធិ​ស្រប​ច្បាប់ សម​ហេតុ​របស់​កម្ម​ករ​និយោ​ជិត ពង្រីក​សមា​ជិក​សម្ព័ន្ធ បង្កើត​សហ​ជីព​មូល​ដ្ឋាន​និង​ចូល​រួម​ពង្រីក​បក្ខ​ជន; ផ្លាស់​ថ្មី​ហិរញ្ញ​វត្ថុ​សហ​ជីព គិត​គូរ​សុខុ​មាល​ភាព​សង្គម; ផ្លាស់​ថ្មី​ការ​ងារ​ផ្សព្វ​ផ្សាយ ចល​នា​និង​ការ​ងារ​កិច្ច​ការ​នា​រី​ ផ្សព្វ​ផ្សាយ​ចល​នា​ប្រ​ឡង​ប្រ​ណាំង “ពល​កម្ម​ពូ​កែ ទិន្ន​ផល​ខ្ពស់ ចំ​ណូល​ល្អ” រួម​ចំ​ណែក​អនុ​វត្ត​គោល​ដៅ​កំ​ណើន​ពីរ​ខ្ទង់​លេខ។

ថ្ងៃ​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​ពីរ (ថ្ងៃ​ទី​៤ ខែ​មិថុ​នា) សម័យ​ប្រ​ជុំ​នៃ​មហា​សន្និ​បាត បាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ប៉ុស្តិ៍​ទូរ​ទស្សន៍​វៀត​ណាម។ នៅ​ក្នុង​សម័យ​ប្រ​ជុំ​នេះ មហា​សន្និ​បាត​នឹង​មាន​កិត្តិ​យស​បាន​ទទួល​ស្វា​គមន៍​និង​ស្តាប់​ការ​ថ្លែង​ចង្អុល​ការ​របស់​បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ។ មហា​សន្និ​បាត​ក៏​បាន​ស្តាប់​របាយ​ការណ៍​បូក​សរុប​ការ​ផ្តល់​មតិ​របស់​សមា​ជិក​សម្ព័ន្ធ កម្ម​ករ​និយោ​ជិត ផ្ញើ​ជូន​បក្ស​និង​រដ្ឋ។

រសៀល​ថ្ងៃ​ទី​៤ ខែ​មិថុ​នា​មហា​សន្និ​បាត​នឹង​ឈាន​ចូល​សម័យ​ប្រ​ជុំ​លើក​ទី​បួន ជា​មួយ​ខ្លឹម​សារ​ដ៏​សំ​ខាន់ គឺ​ការ​ងារ​បុគ្គ​លិក។ អ្នក​តំ​ណាង​ទាំង​ឡាយ​នឹង​ធ្វើ​ការ​ពិ​ភាក្សា អនុ​ម័ត​លើ​បញ្ជី​ឈ្មោះ និង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​ប្រតិ​បត្តិ​ការ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម នីតិ​កាល​ទី​១៤។ នៅ​ពេល​រសៀល កិច្ច​ប្រ​ជុំ​លើក​ទី​មួយ​នៃ​គណៈ​ប្រតិ​បត្តិ​ការ​នីតិ​កាល​ថ្មី​ត្រូវ​បាន​កោះ​ប្រ​ជុំ។

ថ្ងៃ​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​បី (ថ្ងៃ​ទី​៥ ខែ​មិថុ​នា) មុន​ពេល​ចូល​ដល់​នីតិ​វិធី​បិទ​មហា​សន្និ​បាត​ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ នឹង​ធ្វើ​កិច្ច​សន្ទ​នា​ជា​មួយ​អ្នក​តំ​ណាង។ ប្រ​ធាន​បទ​នៃ​កិច្ច​សន្ទ​នា​នោះ​គឺ “សហ​ជីព​វៀត​ណាម​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋា​ភិបាល​ក្នុង​ការ​លើក​កម្ពស់​ទិន្ន​ផល​ពល​កម្ម អនុ​វត្ត​គោល​ដៅ​កំ​ណើន​ពីរ​ខ្ទង់​លេខ”។

បន្ទាប់​មក​ គណៈ​ប្រតិ​បត្តិ​ការ​អគ្គ​សម្ព័ន្ធ​សហ​ជីព នីតិ​កាល​ទី​១៤ នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ចំ​ពោះ​មុខ​មហា​សន្និ​បាត​ និង​ទទួល​បាច់​ផ្កា​អប​អរ​សា​ទរ​ពី​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។ មហា​សន្និ​បាត​នឹង​ដំ​ណើរ​ការ​អនុ​ម័ត​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត បិទ​មហា​សន្និ​បាត​និង​ចាត់​តាំង​សន្និ​សីទ​សារ​ព័ត៌​មាន​ ដើម្បី​ផ្តល់​ព័ត៌​មាន​អំ​ពី​លទ្ធ​ផល​នៃ​មហា​សន្និ​បាត​នៅ​ថ្ងៃ​ត្រង់​នោះ​តែ​ម្តង។

ជា​មួយ​ខ្លឹម​សារ​ជាក់​ស្តែង​និង​ស្មារតី​ផ្លាស់​ថ្មី​ដ៏​ខ្លាំង​ក្លា មហា​សន្និ​បាត​សហ​ជីព​វៀត​ណាម​លើក​ទី​១៤ ត្រូវ​បាន​រំ​ពឹង​ថា នឹង​បង្ក​ជា​ចំ​ណុច​របត់​ដ៏​ធំ​ធេង ជំ​រុញ​ចល​នា​កម្ម​ករ​និង​សកម្ម​ភាព​សហ​ជីព​របស់​ប្រ​ទេស​ជាតិ​ឈាន​ចូល​ដំ​ណាក់​កាល​អភិ​វឌ្ឍ​ថ្មី ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​សម័យ​កាល​សមា​ហរ​ណកម្ម និង​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ៕

ប្រ​ភព​÷ Vietnam+ - មុនី​

ចែករំលែកអត្ថបទ