04/06/2026 - 06:36

សម្រេច​ជា​ផ្លូវ​ការ​អំ​ពី​ការ​ដំ​ឡើង​ប្រាក់​សោ​ធន​និវត្តន៍​និង​ប្រាក់​ឧបត្ថម្ភ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ 

ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា ឆ្នាំ​២០២៦ កម្រិត​ប្រាក់​សោ​ធន​និវត្តន៍​និង​ប្រាក់​ឧបត្ថម្ភ​ធានា​រ៉ាប់​រង​សង្គម នឹង​ដំ​ឡើង​បន្ថែម ៨%។ ពិ​សេស​ រដ្ឋា​ភិ​បាល​បាន​ដំ​ឡើង​កម្រិត​ប្រាក់​សោ​ធន​និវត្តន៍​ប្រាក់​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ​ រហូត​ដល់ ៣,៨ លាន​ដុង​ក្នុង​មួយ​ខែ​ចំ​ពោះ​ករណី​មួយ​ចំ​នួន​ដែល​មាន​កម្រិត​ទទួល​ទាប​ក្រោយ​ពេល​ដំ​ឡើង​រួម។

ប្រាក់​សោ​ធន​និវត្តន៍ និង​ប្រាក់​ឧបត្ថម្ភ​ដំ​ឡើង ៨% ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា
អនុ​វត្ត​ចំ​ពោះ​ក្រុម​មុខ​សញ្ញា​ចំ​នួន ៩ ក្រុម។

អនុ​ក្រឹត្យ​លេខ ១៦២​/២០២៦ របស់​រដ្ឋា​ភិបាល ដែល​បាន​ប្រ​កាស​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧស​ភា ស្តី​ពី​ការ​កែ​សម្រួល​ប្រាក់​សោ​ធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ ដោយ​អនុ​វត្ត​ចំ​ពោះ​ក្រុម​មុខ​សញ្ញា ៩ ក្រុម រួម​មាន៖

កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ កម្ម​ករ បុគ្គ​លិក​រដ្ឋ​និង​ពល​ករ; យោ​ធិន​ នគរ​បាល​ប្រ​ជា​ជន និង​អ្នក​ធ្វើ​ការ​ងារ​សម្ងាត់ ដែល​កំ​ពុង​ទទួល​ប្រាក់​សោ​ធន​និវត្តន៍​ប្រ​ចាំ​ខែ។

កម្មា​ភិបាល​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​ដែល​កំ​ពុង ទទួល​ប្រាក់​សោ​ធន​និវត្តន៍​និង​ប្រាក់​ឧបត្ថម្ភ។

អ្នក​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​បាត់​បង់​សមត្ថ​ភាព​ពល​កម្ម​ប្រ​ចាំ​ខែ និង​អ្នក​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ។

កម្មា​ភិបាល​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​ដែល​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ។

យោ​ធិន​ដែល​កំ​ពុង​ទទួល​របប​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ។

នគរ​បាល​ប្រ​ជា​ជន​ដែល​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ។

យោ​ធិន នគរ​បាល​ប្រ​ជា​ជន និង​អ្នក​ធ្វើ​ការ​ងារ​សម្ងាត់​ដែល​ទទួល​ប្រាក់​បៀ​វត្សរ៍​ដូច​ជា​យោ​ធិន នគរ​បាល​ប្រ​ជា​ជន កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ​។

អ្នក​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​គ្រោះ​ថ្នាក់​ពល​កម្ម​ និង​ជំងឺ​វិជ្ជា​ជីវៈ​ប្រ​ចាំ​ខែ។

អ្នក​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ តាម​ច្បាប់​ស្តី​ពី​ធា​នា​រ៉ាប់​រង​សង្គម។

យោង​តាម​អនុ​ក្រឹត្យ​បាន​ប្រ​កាស​ឱ្យ​ប្រើ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្ក​ដា ឆ្នាំ​២០២៦ នឹង​កែ​សម្រួល​ដំ​ឡើង​បន្ថែម ៨% លើ​កម្រិត​ប្រាក់​សោ​ធន​និវត្តន៍​ប្រាក់​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ។

ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ ឆ្នាំ​២០២៦ អ្នក​កំ​ពុង​ទទួល​ប្រាក់​សោ​ធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ ក្រោយ​ពេល​កែ​សម្រួល​រួច​បើ​មាន​កម្រិត​ទទួល​ទាប​ជាង ៣.៨០០​.០០០ ដុង​/ខែ គឺ​ត្រូវ​បាន​កែ​សម្រួល​ដំ​ឡើង​បន្ថែម​ម្នាក់ ៣០០​.០០០ ដុង​/ខែ ចំ​ពោះ​អ្នក​ដែល​មាន​កម្រិត​ទទួល​ស្មើ​ឬ​ទាប​ជាង ៣.៥០០.​០០០ ដុង​/ខែ។

ដំ​ឡើង​ឱ្យ​ឡើង​ស្មើ ៣.៨០០​.០០០ ដុង​/ខែ ចំ​ពោះ​អ្នក​ដែល​មាន​កម្រិត​ទទួល​ខ្ពស់​ជាង ៣.៥០០​.០០០ ដុង​/ខែ ប៉ុន្តែ​ទាប​ជាង​ ៣.៨០០​.០០០ ដុង​/ខែ។

កម្រិត​ប្រាក់​សោ​ធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ ក្រោយ​ពេល​កែ​សម្រួល​ខាង​លើ​នេះ គឺ​ជា​មូល​ដ្ឋាន​សម្រាប់​គណ​នា​ការ​កែ​សម្រួល​ប្រាក់​សោ​ធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ ក្នុង​ការ​កែ​សម្រួល​នា​ពេល​បន្ត​បន្ទាប់។

អនុ​ក្រឹត្យ​លេខ ១៦២​/២០២៦ បាន​រដ្ឋា​ភិ​បាល​ប្រ​កាស​ឱ្យ​ប្រើ​ក្នុង​ពេល​ជា​មួយ​គ្នា​នឹង​ការ​ប្រ​កាស​ឱ្យ​ប្រើ​អនុ​ក្រឹត្យ​លេខ ១៦១​/២០២៦ ដែល​កំ​ណត់​អំ​ពី​កម្រិត​ប្រាក់​បៀ​វត្សរ៍​គោល និង​របប​ប្រាក់​រង្វាន់​ចំ​ពោះ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​រដ្ឋ និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ៕

             ប្រ​ភព៖ tienphong.vn - ថាច់​ធី​

ចែករំលែកអត្ថបទ