ទម្រង់ចម្ការ-ស្រះ-ទ្រុង នៅមណ្ឌលកិញម៉ើយសុក សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ កំពុងពង្រីកប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត រួមចំណែកបង្កើនប្រាក់ចំណូលការពារបរិស្ថាន និងជាជំហានៗក្លាយជាមូលដ្ឋានកសិកម្មបៃតងប្រកបដោយចីរភាព។

ទម្រង់ចម្ការ -ស្រះ -ទ្រុង នៅមណ្ឌលកិញម៉ើយសុក សង្កាត់ខាញ់ហ្វា។
រយៈពេលប៉ុន្មានឆ្នាំជិតៗនេះ កិញម៉ើយសុក បានក្លាយជាចំណុចលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាលក្ខណៈគ្រួសារ អាស្រ័យអនុវត្តទម្រង់ចម្ការ-ស្រះ-ទ្រុង ប្រកបដោយភាពឆ្លាតវៃ។ ទូទាំងតំបន់បច្ចុប្បន្ន មានគ្រួសារប្រជាជនជាង ២០ គ្រួសារ ចូលរួមអនុវត្តទម្រង់នេះ ជាមួយវិធីសាស្ត្រច្នៃប្រតិដ្ឋជាច្រើន និងសមស្របតាមស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ។ ឆ្លៀតប្រើប្រាស់ផ្ទៃដីដែលមានស្រាប់ គ្រួសារទាំងនេះបានគួបផ្សំការចិញ្ចឹមសត្វ ដាំដុះ និងវារីវប្បកម្ម ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចលំនឹង។
តាមបណ្តោយដងប្រឡាយក្នុងវាលស្រែ ចម្ការបន្លែ ចម្រុះជាមួយស្រះចិញ្ចឹមត្រី បង្គា និងទ្រុងចិញ្ចឹមសត្វ បានក្លាយជារូបភាពមួយធ្លាប់ឃើញនៅទីនេះ។ ផ្ដើមពីទម្រង់តូចៗដំបូង ទម្រង់ចម្ការ-ស្រះ-ទ្រុងបានរីកចម្រើនជាលំដាប់ រួមចំណែកផ្លាស់ប្តូរទ្រង់ទ្រាយនៃការផលិតកសិកម្មនៅភូមិភាគ។
លោក ឡឹមយោន ប្រធានសាខាសមាគមកសិករក្នុងមណ្ឌល ឱ្យដឹង៖ “រយៈពេលកន្លង ទម្រង់ចម្ការ-ស្រះ-ទ្រុង បានមាមីងក្នុងមណ្ឌលចូលរួមយ៉ាងសកម្ម និងកាន់តែពង្រីកប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យដោយបានការជំនួយបច្ចេកទេស ទន្ទឹមនឹងការលើកកម្ពស់ស្មារតីការពារបរិស្ថាន គ្រួសារប្រជាជន ជាច្រើនដឹងពីរបៀបផលិតសមស្រប បន្ថយចំណាយ និងមានប្រភពចំណូលលំនឹងជាងមុន”។
ក្នុងចំណោមនោះ ទម្រង់របស់លោក តូជៀង គឺជាគំរូដ៏លេចធ្លោមួយ។ ដោយចិញ្ចឹមជ្រូកជាង ១០០ ក្បាល គួបផ្សំនឹងការចិញ្ចឹមបង្គា ត្រី និងដាំបន្លែតាមរដូវកាល គ្រួសារលោកតូជៀង បានកសាងឡើងនូវទម្រង់ផលិតដ៏មានប្រសិទ្ធភាព។ លោកជៀង ចែករំលែក៖ “ការធ្វើទម្រង់ចម្ការ-ស្រះ-ទ្រុង គឺមានចំណុចល្អ ត្រង់ថា ការជំនួយទៅវិញទៅមក។ ជ្រូក បង្គា ត្រីនិងបន្លែបង្ការ សុទ្ធតែផ្តល់ប្រាក់ចំណូល ដូច្នេះធ្វើឱ្យខ្ញុំស្ងប់ចិត្តក្នុងការផលិត”។ ជាមធ្យមក្នុងមួយខែៗ ទម្រង់បាននាំមកនូវប្រភពចំណូលជិត ២០ លានដុង ក្រោយពីទូទាត់រួចស្រេច។
ពិសេស គ្រួសារប្រជាជនជាច្រើននៅគិញម៉ើយសុក នៅទាំងទទួលបានការឧបត្ថម្ភពីសមាគមកសិករ ដំឡើងអាងប៊ីយូហ្គាសទៀតផង។ អាស្រ័យហេតុនោះ កាកសំណល់ពីការចិញ្ចឹមសត្វបានចម្រោះយ៉ាងមានប្រសិទ្ធភាព បន្ថយការបំពុលបរិស្ថាន ព្រមទាំងបង្កើតបានប្រភពហ្គាសដុតបម្រើដល់ការប្រជុំជីវភាពប្រចាំថ្ងៃ។
តាមប្រសាសន៍លោក ដាំងតឹងយ៉ាង អនុប្រធានសមាគមកសិករទីក្រុងកឹងធើ ការដែលមានប្រជាជនជាង ២០ គ្រួសារចូលរួមទម្រង់ ចម្ការ-ស្រះ-ទ្រុង នៅកិញម៉ើយសុក បង្ហាញឱ្យឃើញពីលក្ខណៈនៃការផ្សព្វផ្សាយ និងប្រសិទ្ធភាពជាក់ស្តែងនៃទម្រង់នេះ។ ទម្រង់ចម្ការ-ស្រះ-ទ្រុង មិនត្រឹមតែជួយលើកកម្ពស់ប្រាក់ចំណូលប៉ុណ្ណោះទេ នៅទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន ឆ្ពោះទៅរកមូលដ្ឋានកសិកម្មបៃតងទៀតផង។ នេះជាទម្រង់ដែលចាំបាច់ត្រូវតែបន្តពង្រីកឱ្យបានទូលំទូលាយនាពេលខាងមុខ។
ជាក់ស្តែងបានបង្ហាញឱ្យឃើញថា ផ្ដើមពីទម្រង់ចម្ការ-ស្រះ-ទ្រុង ទាំងនេះមានប្រសិទ្ធភាព ឃើញថាជីវភាពប្រជាជននៅកិញម៉ើយសុក កាន់តែបានកែលម្អ បរិស្ថានជនបទបានរក្សាយ៉ាងបៃតង- ជ្រះ- ស្អាតជាង។ ជាមួយនឹងទិសដៅដ៏ត្រឹមត្រូវ និងការឧបត្ថម្ភទាន់ពេលពីសមាគមកសិករ ទម្រង់ចម្ការ-ស្រះ-ទ្រុង នឹងបន្តពង្រីកតួនាទីជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពនៅភូមិភាគ៕
ហុងទើ - មេងលី