ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/06/2026 - 09:49

កិច្ច​សហ​ការ​ជំ​រុញ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​សកម្ម​ភាព​សហ​ជីព 

សហ​ព័ន្ធ​សហ​ជីព​ទី​ក្រុង​កឹង​ធើ និង​សម្ព័ន្ធ​ក្រុម​ហ៊ុន VNPT កឹង​ធើ ធ្វើ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ការ ដំ​ណាក់​កាល ២០២៦​-២០៣០។

យោង​តាម​កិច្ច​ព្រម​ព្រៀង ភាគី​ទាំង​ពីរ​សហ​ការ​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី​ផ្លាស់​ប្តូរ​ឌីជី​ថល ក្នុង​អង្គ​ការ​សហ​ជីព ឧបត្ថម្ភ​សមា​ជិក​សហ​ជីព កម្ម​ករ​និយោ​ជិត​បង្ខិត​ជិត​សេវា​ឌីជី​ថល សេវា​ទូរ​គមនា​គមន៍-បច្ចេក​វិទ្យា​ព័ត៌​មាន បង្កើន​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​បំ​ណិន​ឌី​ជី​ថល និង​សហ​ការ​អនុវត្ត​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​និង​ផល​ប្រ​យោជន៍​សម្រាប់​សមា​ជិក​សហ​ជីព។

ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​សហ​ជីព​ទី​ក្រុង​កឹង​ធើ​និង​សម្ព័ន្ធ​ក្រុម​ហ៊ុន VNPT កឹង​ធើ ធ្វើ​ពិធី​
ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ការ។

VNPT កឹង​ធើ នឹង​ជំ​នួយ​សហ​ព័ន្ធ​សហ​ជីព​ទី​ក្រុង ផ្សព្វ​ផ្សាយ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ផ្តល់​ពិ​គ្រោះ​ផ្លាស់​ប្តូរ​ឌី​ជី​ថល កសាង​មូល​ដ្ឋាន​គ្រឹះ​បម្រើ​សន្និ​សីទ សិក្ខា​សា​លា វគ្គ​ហ្វឹក​ហ្វឺន សួន​កម្សាន្ត​អន​ឡាញ​ពី​ទី​ក្រុង​ដល់​មូល​ដ្ឋាន។ ភាគី​ទាំង​ពីរ​សហ​ការ​ឧទ្ទេស​នាម ផ្សព្វ​ផ្សាយ​សេវា​ឌីជី​ថល​មួយ​ចំ​នួន មាន​ដូច៖VNPT Money ហត្ថ​លេ​ខា​ឌីជី​ថល​សម្រាប់​បុគ្គល រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ គោល​នយោ​បាយ​អា​ទិភាព សម​ស្រប​ជួយ​សមា​ជិក​សហ​ជីព កម្ម​ករ​និយោ​ជិត​ប្រើ​ប្រាស់​សេ​វា​បាន​យ៉ាង​ងាយ​ស្រួល សន្សំ​សំ​ចៃ​និង​មាន​ប្រ​សិទ្ធ​ភាព...។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​ក្រុម​ហ៊ុន VNPT កឹង​ធើ ផ្តល់​ការ​ឧបត្ថម្ភ​ដល់​សមា​ជិក​សហ​ជីព កម្ម​ករ​និយោ​ជិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​ឋាន​ទី​ក្រុង សរុប​ទឹក​ប្រាក់​ឧបត្ថម្ភ ៧០ លាន​ដុង ណែ​នាំ​របៀប​ដំ​ឡើង​កម្ម​វិធី​និង​បទ​ពិ​សោធន៍​ប្រើ​ប្រាស់​ស៊ីម​អ៊ីន​ធឺ​ណិត​ល្បឿន​លឿន ៥G ដល់​កម្មា​ភិបាលសហ​ជីព៕

 ហុង​វឹង-មុនី

ចែករំលែកអត្ថបទ