គណៈប្រតិភូនៃគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ដឹកនាំដោយលោក ទ្រីវតាយវិញ អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម អញ្ជើញមកសួរសុខទុក្ខនិងប្រសិទ្ធពរដល់អ្នកមុខអ្នកការ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទនៅទីក្រុងកឹងធើ ក្នុងឱកាសមហាបុណ្យវិសាខបូជា ឆ្នាំ ២០២៦។ ចូលរួមជាមួយក្រុមគឺលោក ង្វៀងថាញស៊ើង អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ។

លោក ទ្រីវតាយវិញ (ទី៥ រាប់ពីឆ្វេង) អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ព្រមទាំងសមាជិកក្រុម ប្រគេនផ្កាដល់ព្រះឧបជ្ឈាយ៍ ដាវញឺ និងព្រះសង្ឃនៃវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
គណៈប្រតិភូបានមកសួរសុខទុក្ខនិងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ដាវញឺ អនុប្រធានក្រុមប្រឹក្សាគណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម នាយកវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ ព្រមទាំងព្រះសង្ឃ នៃវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងពុទ្ធបរិស័ទវត្តពោធិសំរោង សង្កាត់អូរម៉ូង។

ព្រះឧបជ្ឈាយ៍ ដាវញឺ ថ្លែងអំណរគុណចំពោះគណៈប្រតិភូដែលអញ្ជើញមក
ប្រសិទ្ធពរមហាបុណ្យវិសាខបូជា។

សមាជិកគណៈប្រតិភូទស្សនាវត្តពោធិសំរោង។
លោកទ្រីវតាយវិញ បានផ្ញើវាចាប្រសិទ្ធពរមហាបុណ្យវិសាខបូជាដល់ព្រះឧបជ្ឈាយ៍ ដាវញឺ អ្នកមុខអ្នកការ ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ ជួបប្រទះតែសេចក្តីសុខនិងសុភមង្គល។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា អ្នកមុខអ្នកការ ព្រះសង្ឃនិងពុទ្ធបរិស័ទ បន្តពង្រីកស្មារតីសាមគ្គីទូទាំងប្រជាជន; សាយភាយស្មារតីអភិរក្សអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ និងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរដល់យុវជនជំនាន់ក្រោយ។
ព្រះឧបជ្ឈាយ៍ ដាវញឺ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិមព្រមទាំងថ្នាក់ដឹកនាំទីក្រុងកឹងធើ ដែលអញ្ជើញមកសួរសុខទុក្ខនិងប្រសិទ្ធពរ ព្រមទាំងបានបញ្ជាក់ពីអត្ថន័យនៃបុណ្យវិសាខបូជា; ផ្តល់ព័ត៌មានអំពីការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិរបស់បរិស័ទពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងការរួមចំណែករបស់ពុទ្ធបរិស័ទរយៈពេលកន្លងចំពោះការអភិវឌ្ឍប្រទេសជាតិ៕
ង៉ុកក្វៀង - មេងលី