ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/05/2026 - 08:59

ភាព​ជាក់​ស្តែង​នៃ​ការ​ធ្វើ​តាម​គំ​រូ​អ៊ំ​ 

រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ សា​ខា​បក្ស​ភូមិ​៨ ឃុំ​ធើយ​ហឹង​ បាន​ប្រ​មូល​ផ្តុំ​ដឹក​នាំ ចង្អុល​ការ​ដល់​កម្មា​ភិបាល​និង​បក្ខ​ជន​ឱ្យ​ពង្រីក​តួ​នា​ទី​ឈាន​មុខ គំរូ និង​មាន​សកម្ម​ភាព​ជាក់​ស្តែង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ជា​ពិ​សេស សា​ខា​បក្ស​បាន​ពញ្ញាក់​និង​បំ​ផុស​កម្លាំង​មហា​សា​មគ្គី​ប្រ​ជា​ជន​យ៉ាង​ខ្លាំង​ក្លា ក្នុង​ការ​វិ​និយោគ​បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ភូមិ​ភាគ​កាន់​តែ​ផ្លាស់​ថ្មី​និង​អភិ​វឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ស្ពាន​គម​នា​គមន៍​នៅ​ភូមិ​៨ បាន​បង្កើន​កម្រិត​យ៉ាង​សម​រម្យ ការ​ធ្វើ​ដំ​ណើរ​និង​ជួញ​ដូរ​មាន​ភាព​ងាយ​ស្រួល និង​យ៉ាង​សុ​វត្ថិ​ភាព។

តាម​លោក វ៉​វាំង​តុង លេខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​៨ បាន​ឱ្យ​ដឹង៖ ដើម្បី​រីក​សាយ​ភាយ​ការ​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ សា​ខា​បក្ស​តែង​យក​ចិត្ត​ទុក​ដាក់​អប់រំ លើក​កម្ពស់​ការ​យល់​ដឹង​ខាង​សតិ​អា​រម្មណ៍ នយោ​បាយ សីល​ធម៌ និង​ផ្នត់​រស់​នៅ​របស់​កម្មា​ភិបាល​និង​បក្ខ​ជន។ បក្ខ​ជន​ម្នាក់ៗ​បាន​ចុះ​ឈ្មោះ​ធ្វើ​តាម​គំរូ​របស់​លោក​អ៊ំតាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង ដើម្បី​​ឱ្យគណៈ​កម្មា​ធិ​ការ​សា​ខា​បក្ស​ងាយ​ស្រួល​តាម​ដាន ត្រួត​ពិ​និត្យ​និង​ឃ្លាំ​មើល។

ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​ការ​ធ្វើ​តាម​គំ​រូ​របស់​លោក​អ៊ំ កម្មា​ភិ​បាល​និង​បក្ខ​ជន​នៃ​សា​ខា​បក្ស​ភូមិ​៨ បាន​ពង្រីក​ស្មារ​តី​ទទួល​ខុស​ត្រូវ កៀរ​គរ​ប្រ​ភព​ធន​ធាន​នា​នា​ដើម្បី​កសាង​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ។ ក្នុង​នោះ បាន​សហ​ការ​ជា​មួយ​កម្មា​ភិ​បាល​ឃុំ ដើម្បី​ចល​នា​អា​ជីវ​កម្ម​នា​នា​ជួយ​ឧបត្ថម្ភក​សាង​ស្ពាន​ឆ្លង​កាត់​ព្រែក M ដោយ​មាន​តម្លៃ​សរុប ៣៥០ លាន​ដុង។ លោក​ង្វៀង​វាំង​យុង ប្រ​ជា​ជន​រស់​នៅ​ភូមិ​៨ បាន​រៀប​រាប់​៖ "ពី​មុន​មក ស្ពាន​នេះ​មាន​ទទឹង​តែ​ជាង ២ ម៉ែត្រ​ប៉ុណ្ណោះ ហើយ​មាន​សភាព​ស្រុត​និង​ប្រេះ​ស្រាំ។ អា​ស្រ័យ​កម្មា​ភិបាល​ឃុំ​និង​ភូមិ​សហ​ការ​ចល​នា​ក្នុង​សង្គម ទើប​កសាង​បាន​ស្ពាន​ថ្មី​ដែល​មាន​ទទឹង​រហូត​ដល់ ៣,៥ ម៉ែត្រ មាន​បង្កាន់​ដៃ និង​មាន​ភ្លើង​បំ​ភ្លឺ មា​មីង​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​បាន​សុ​វត្ថិ​ភាព ហើយ​ការ​ដឹក​ជញ្ជូន​កសិ​ផល​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ផង​ដែរ"។ 

នៅ​ឆ្នាំ ២០២៥ កម្មា​ភិ​បាល​និង​បក្ខ​ជន​នៃ​សា​ខា​បក្ស​ភូមិ ចលនា​ថវិ​កា​បាន​ជាង ៧៤ លាន​ដុង និង​ថ្ងៃ​ពល​កម្ម​ចំ​នួន ១១២ ថ្ងៃ​ដើម្បី​ជួស​ជុល​និង​ប៉ះ​ផ្លូវ​ជន​បទ​ដែល​ខូច​ខាត។ លោក​ហ្វិញ​វាំង​មាំង រស់​នៅ​ភូមិ​៨ បាន​និ​យាយ៖ "នៅ​ពេល​កម្មា​ភិ​បាល​ភូមិ​មក​ចលនា ខ្ញុំ​បាន​រៀប​ចំ​ការ​ងារ​គ្រួ​សារ ដើម្បី​ចូល​រួម​ជា​មួយ​មា​មីង​ក្នុង​ការ​ចាក់​បំ​ពេញ​និង​ជួស​ជុល​កំ​ណាត់​ផ្លូវ​ដែល​ខូច​រលេះ​រលាត់"។ បច្ចុប្បន្ន កម្មា​ភិ​បាល​និង​បក្ខ​ជន​នៃ​សា​ខា​បក្ស​ភូមិ​៨ កំ​ពុង​បន្ត​បើក​ការ​ដ្ឋាន​កសាង​ស្ពាន​គមនា​គមន៍​ចំ​នួន ១ បន្ថែម​ទៀត ដែល​មាន​តម្លៃ ៣៥០ លាន​ដុង ក្នុង​នោះ​សប្បុ​រស​ជន​បាន​ជួយ​ឧបត្ថម្ភ​ចំ​នួន ២០០ លាន​ដុង ហើយ​ថវិកា​ដែល​នៅ​សេស​សល់​គឺ​បាន​មក​ពី​ការ​រួម​ចំ​ណែក​របស់​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​។

ទន្ទឹម​នឹង​នោះ កម្មា​ភិ​បាល​និង​បក្ខ​ជន​នៃ​សា​ខា​បក្ស​ភូមិ បាន​សហ​ការ​ចល​នា​ប្រ​ជា​ជន​ឱ្យ​កែ​ប្រែ​ដី​ចំ​ការ​ដែល​គ្មាន​ប្រ​សិទ្ធ​ភាព មក​ដាំ​ដំ​ណាំ​ហូប​ផ្លែ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់។ ព្រម​ទាំង​បាន​ណែ​នាំ​និង​ជួយ​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម និង​ប្រ​ជា​ជន បាន​បុល​ទុន​ប្រ​មាណ ១៥ ពាន់​លាន​ដុង ពី​ធនា​គារ​គោ​លន​យោ​បាយ​សង្គម ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត ការ​ជួញ​ដូរ និង​ការ​សិក្សា​រៀន​សូត្រ​។ ជា​មួយ​គ្នា​នេះ​ដែរ ក៏​បាន​សហ​ការ​ចាត់​តាំង​វគ្គ​បណ្តុះ​បណ្តាល​ផ្ទេរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស បង្កើត​សហ​ករណ៍​ផលិត​ស្វាយ​កាក​ហ្វា​ឡុក​ឡុក​ហឹង ជួយ​ប្រ​ជា​ជន​ក្នុង​ការ​ចង​សម្ព័ន្ធ​ផលិត និង​ស្វែង​រក​ទី​ផ្សារ​ប្រើ​ប្រាស់​កសិ​ផល...។ បង​ថាយ​ទ្វឹង​ឡើយ ប្រ​ជា​ជន​ភូមិ​៨ បាន​ចែក​រំលែក៖ "ដោយ​សារ​បាន​ការ​ណែ​នាំ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ជា​មួយ​អត្រា​ប្រាក់​ចុង​ការ​ទាប គ្រួ​សារ​ខ្ញុំ​មាន​លទ្ធ​ភាព​វិនិ​យោគ​ដាំ​ដើម​ស្វាយ​កាក​ហ្វា​ឡុក​និង​ស្វាយ​តៃ​វ៉ា​ន់ចំ​នួន ២៤០ ដើម និង​ទទួល​ថែ​ទាំ​ដើម​ស្វាយ​ស្លឹក​ចំ​នួន ៧០ គល់​បន្ថែម​ទៀត។ នៅ​ឆ្នាំ ២០២៥ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​ ១២០ លាន​ដុង”។

​នៅ​ក្នុង​ឆ្នាំ​ ២០២៥ កម្មា​ភិ​បាល បក្ខ​ជន​នៅ​ទាំង​សហ​ការ​ជា​មួយ​កម្មា​ភិ​បាល​ឃុំ ដើម្បី​ចល​នា​និង​ជួយ​ឧបត្ថម្ភក​សាង​ព្រម​ទាំង​ជួស​ជុល​ផ្ទះ​ចំ​នួន ៣ ខ្នង ជូន​ដល់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ខ្លាំង​ខាង​លំ​នៅ​ឋាន។ ចល​នា​បាន​ប្រាក់ ២៥ លាន​ដុង ដើម្បី​ជូន​អំ​ណោយ​បុណ្យ​តេត​ដល់​គ្រួ​សារ​ក្បែរ​ក្រ​និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ បច្ចុប្បន្ន នៅ​ក្នុង​ភូមិ​៨ មិន​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ទៀត​ឡើយ ពោល​គឺ​នៅ​សល់​តែ ៤ គ្រួ​សារ​ក្បែរ​ក្រ​ប៉ុណ្ណោះ។

លោក​វ៉​វាំង​តុង លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​៨ បាន​អះ​អាង៖ "សា​ខា​បក្ស​នឹង​បន្ត​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​របស់​លោក​អ៊ំ ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិ​បាល​និង​បក្ខ​ជន​ម្នាក់​ៗ រក្សា​លំ​នឹង​ផែន​មហា​សាម​គ្គី​ ដើម្បី​អនុ​វត្ត​ឱ្យ​បាន​ជោគ​ជ័យ​រាល់​ភារ​កិច្ច​ដែល​បាន​ដាក់​ចេញ។ ក្នុង​នោះ នឹង​ប្រ​មូល​ផ្តុំ​ចល​នា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​បង្កើន​កម្រិត​និង​ពង្រីក​ផ្លូវ​គមនា​គមន៍ កសាង​ដង​ផ្លូវ "ភ្លឺ​-បៃ​តង​-ជ្រះ​-ស្អាត" និង​សកម្ម​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក។ យើង​ខ្ញុំ​ប្តេជ្ញា​ចិត្ត​កសាង​សា​ខា​បក្ស​សម្រេច​ល្អ​នូវ​ភារ​កិច្ច និង​ចូល​រួមក​សាង​ភូមិ​ស្រុក​កាន់​តែ​ផ្លាស់​ថ្មី​និង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​"៕

ថាញ់ធី - ចន្ថា

ចែករំលែកអត្ថបទ