ដើម្បីលើកកម្ពស់គុណភាពបម្រើប្រជាជន និងជំរុញខ្លាំងក្លាកំណែទម្រង់បែបបទរដ្ឋបាល មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសង្កាត់វិញចូវ កំពុងអនុវត្តទម្រង់ “ថ្ងៃអាទិត្យ ៣ មិន” គឺមិនសរសេរ មិនណាត់ជួប និងមិនបង់កម្រៃ ជំហានដំបូងបង្កបានលក្ខណៈងាយស្រួលជាច្រើនដល់ប្រជាជន និងអាជីវកម្ម នៅពេលធ្វើបែបបទរដ្ឋបាលក្នុងថ្ងៃឈប់សម្រាក។

កម្មាភិបាលទទួល និងប្រគល់លទ្ធផលបែបបទរដ្ឋបាល ក្នុងទម្រង់ “ថ្ងៃអាទិត្យ ៣ មិន”។
ទម្រង់ “ថ្ងៃអាទិត្យ ៣ មិន” បានអនុវត្តក្នុងគោលបំណងលើកកម្ពស់គុណភាពបម្រើប្រជាជន បន្ថយពេលវេលាធ្វើដំណើរទៅមក ជំនួយប្រជាជនធ្វើបែបបទរដ្ឋបាលបានឆាប់រហ័ស និងងាយស្រួល។ បណ្តាបែបបទទាំងឡាយដែលទទួលនិងដោះស្រាយ រួមមាន៖ ការអនុវត្ត ការកែតម្រូវ និងការបញ្ឈប់ទទួលប្រាក់ឧបត្ថម្ភចូលនិវត្តន៍សង្គម; ការបញ្ជាក់ច្បាប់ចម្លងពីច្បាប់ដើមបណ្តាលិខិតស្នាម និងឯកសារ អាស្រ័យស្ថាប័នមានសមត្ថកិច្ចផ្តល់ឬទទួលស្គាល់, ការបញ្ជាក់ហត្ថលេខាលើលិខិតស្នាម និងឯកសារ; ការបញ្ជាក់ព័ត៌មានអំពីទីលំនៅ; ការចុះឈ្មោះគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ (VNeID) ព្រមទាំងបែបបទរដ្ឋបាលផ្សេងៗជាច្រើនទៀតស្ថិតក្នុងដែនសមត្ថកិច្ចដោះស្រាយរបស់គណៈកម្មាធិការប្រជាជនសង្កាត់។
ចំណុចលេចធ្លោនៃទម្រង់នេះគឺ៖ “មិនសរសេរ” អ្នករដ្ឋការជំនួយប្រជាជនក្នុងការបំពេញបែបបទ និងសំណុំឯកបទទាំងឡាយណាដែលមានពេលវេលាដោះស្រាយក្នុងពេលមួយថ្ងៃធ្វើការ; “មិនសារតាមសេចក្តីកំណត់; “មិនណាត់ជួប” បណ្តាសំណុំឯកសារដែលពេញលេញ និងត្រឹមត្រូវតាមច្បាប់ នឹងបានដោះស្រាយ ប្រគល់លទ្ធផលក្នុងថ្ងៃ ចំពោះបែបបង់កម្រៃ” ចំពោះការបោះពុម្ព ការថតចម្លង និងវាយពុម្ពឯកសារបម្រើដល់ការដោះស្រាយសំណុំលិខិតស្នាម។
ជាលើកដំបូងអនុវត្តនាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងហើយនេះ ក្រុមការងារនៃមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសង្កាត់ បានទទួលនិងប្រគល់លទ្ធផលចល័តសរុបចំនួន ៣៣០ សំណុំឯកសារ។ ក្នុងនោះមាន ៤៧ សំណុំឯកសារបញ្ជាក់ហត្ថលេខា ១៩៩ សំណុំឯកសារបញ្ជាក់ច្បាប់ចម្លងពីច្បាប់ដើម; កែតម្រូវព័ត៌មានប័ណ្ណធានារ៉ាប់រងសុខាភិបាលបាន ៨៤ ករណី។ ក្រៅពីនេះ អ្នករដ្ឋការនៅចំណុចចល័ត ថែមទាំងណែនាំប្រជាជនអនុវត្តបែបបទរដ្ឋបាលនានាដូចជា៖ ការកែតម្រូវ ឬបញ្ឈប់ការទទួលប្រាក់ឧបត្ថម្ភចូលនិវត្តន៍សង្គម; ការចុះបញ្ជីសំបុត្រកំណើត, អាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។ ទម្រង់នេះនឹងរៀបចំឡើងជាទៀងទាត់ ១ ដង/ខែ នៅតាមសាលារៀន ទីស្នាក់ការគណៈប្រជាជន និងកន្លែងដែលមានប្រជាជនរស់នៅកុះករ។
តាមការកត់សម្គាល់នៅចំណុចទទួលសំណុំឯកសារ កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ប្រជាជនជាច្រើនបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះស្មារតីបម្រើយ៉ាងអស់ពីចិត្ត និងទទួលខុសត្រូវរបស់កងជួរកម្មាភិបាល អ្នករដ្ឋការ។ លោក ថាច់ហៀង ប្រជាជននៅមណ្ឌលដាយបាយសង្កាត់វិញចូវ បានចែករំលែក៖ “ថ្ងៃនេះខ្ញុំមកធ្វើប័ណ្ណធានារ៉ាប់រងសុខាភិបាល បញ្ចូលទៅក្នុងអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលពេលទៅពិនិត្យជំងឺ។ ពេលទៅពិនិត្យជំងឺ គ្រាន់តែយកតាមខ្លួនអត្តសញ្ញាណប័ណ្ណ មិនចាំបាច់យកប័ណ្ណធានារ៉ាប់រងតាមទៀតឡើយ។ ខ្ញុំបានអ្នករដ្ឋការណែនាំយ៉ាងយកចិត្តទុកដាក់ មិនបាច់សរសេរសំណុំឯកសារដោយខ្លួនឯងឡើយ ងាយស្រួលខ្លាំងណាស់។ ធ្វើការនៅថ្ងៃអាទិត្យ ជួយឱ្យប្រជាជនងាយស្រួលមកធ្វើបែបបទបានឆាប់រហ័ស មិនខាតពេល ព្រោះថ្ងៃធម្មតាត្រូវទៅធ្វើការ។”
ឆ្លងតាមរយៈទម្រង់ “ថ្ងៃអាទិត្យ ៣ មិន” សង្កាត់វិញចូវមានទិសដៅកសាងប្រព័ន្ធរដ្ឋបាលមួយចំហនិងតម្លាភាព លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងឥរិយាបថបម្រើប្រជាជនរបស់កងជួរកម្មាភិបាល និងអ្នករដ្ឋការ។ លោក ត្រឹងឡុងឌិញ - នាយករងមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសង្កាត់វិញចូវ បានឱ្យដឹង៖ “ការអនុវត្តទម្រង់នេះ សំដៅឆ្លើយតបទៅនឹងតម្រូវការដោះស្រាយបែបបទរដ្ឋបាលរបស់ប្រជាជនក្នុងថ្ងៃឈប់សម្រាក រួមចំណែកបន្ថយពេលវេលាធ្វើដំណើរទៅមក ប្រិតសំចៃថវិការបស់ប្រជាជន និងលើកកម្ពស់គុណភាពបម្រើនៅមូលដ្ឋាន។ នាពេលខាងមុខ អង្គភាពនឹងបន្តថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃទម្រង់នេះ សំដៅបម្រើប្រជាជនមួយថ្ងៃកាន់តែល្អប្រសើរឡើង។”
សម្លឹងជារួម ទម្រង់ “ថ្ងៃអាទិត្យ ៣ មិន” នៅសង្កាត់វិញចូវ កំពុងពង្រីកប្រសិទ្ធភាពជាវិជ្ជមាន រួមចំណែកកសាងរដ្ឋអំណាចជិតស្និទ្ធ និងស្និទ្ធស្នាលជាមួយប្រជាជន ដើម្បីប្រជាជនបម្រើ បង្កបាននូវការឯកភាពនិងការវាយតម្លៃជាវិជ្ជមាន ពីសំណាក់ប្រជាជននៅសង្កាត់ទាំងមូល។
ថាញ់ហុង - វ៉ាន់តឹន