ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/05/2026 - 17:03

ពិធី​បើក​ការ​ពិនិត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការ ឆ្នាំ​២០២៦ 

ការ​ពិ​និត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការ ឆ្នាំ​២០២៦ មាន​បេក្ខ​ជន​ចូល​រួម​ចំ​នួន ១៧ នាក់។ បណ្តា​តំ​ណែង​ការ​ងារ​ដែល​ត្រូវ​ទទួល​គឺ​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​នៅ​មូល​ដ្ឋាន៖ ការ​ងារ​ចាត់​តាំង​កសាង​បក្ស; រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​បណ្តា​អង្គ​ការ​នយោ​បាយ - សង្គម; ការ​ងារ​គណ​នេយ្យ​ ហិ​រញ្ញ​វត្ថុ លិ​ខិត​ស្នាម​និង​បណ្ណ​សារនៅ​ក្នុង​ស្ថា​ប័ន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​ឃុំ-សង្កាត់។

នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧស​ភា លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិ​មបក្ស អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​ពិ​និត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការ ឆ្នាំ​២០២៦ អា​ស្រ័យ​ក្រុម​ប្រឹក្សា​ពិនិត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។

អញ្ជើញ​ចូល​រួម​ក៏​មាន​ថ្នាក់​ដឹក​នាំ​គណៈ​កសាង​បក្ស​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង បណ្តា​ឃុំ សង្កាត់ ដែល​មាន​តម្រូវ​ការ​ទទួល​អ្នក​រដ្ឋ​ការ។

លោក​ដុង​វ៉ាំង​ថាញ (ខាង​ឆ្វេង) សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​បណ្តា​អ្នក​តំ​ណាង​ចូល​រួម​ពិ​ធី​បើក។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ លោក​ដុង​វ៉ាំង​ថាញ បាន​ឱ្យ​ដឹង​ថា ការ​ពិនិត្យ​ប្រ​ឡង​វាយ​តម្លៃ​មិន​ត្រឹម​តែ​ជា​ជំ​ហាន​មួយ​ក្នុង​ដំ​ណើរ​ការ​ទទួល​អ្នក​រដ្ឋ​ការ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ខ្លឹម​សារ​ដ៏​សំ​ខាន់​ដើម្បី​ទី​ក្រុង​បំ​ពេញ​បន្ថែម​នូវ​កង​ជួរ​អ្នក​រដ្ឋ​ការ​ដែល​មាន​គុណ​ធម៌ និង​សមត្ថ​ភាព​គ្រប់​គ្រាន់​សម្រាប់​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន ជា​ពិ​សេស​គឺ​ក្នុង​បរិ​ការណ៍​ដែល​ទី​ក្រុង​កំ​ពុង​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​បាល​មូល​ដ្ឋាន ២ ថ្នាក់ ដែល​មាន​តម្រូវ​ការ​ដោះ​ស្រាយ​ការ​ងារ​ច្រើន លឿន រហ័ស ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន កៀក​ជិត​ប្រ​ជា​ជន និង​ទាម​ទារ​សមត្ថ​ភាព​ធ្វើ​សេនា​ធិ​ការ ក៏​ដូច​ជា​ចាត់​តាំង​អនុវត្ត​ការ​ងារ​មាន​លក្ខណៈ​ជាក់​ស្តែង​ជាង។

បណ្តា​តំ​ណែង​ការ​ងារ​ដែល​ត្រូវ​ទទួល​សុទ្ធ​តែ​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​នៅ​មូល​ដ្ឋាន៖ ការ​ងារ​ចាត់​តាំង​កសាង​បក្ស; ការ​ងារ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​បណ្តា​អង្គ​ការ​នយោ​បាយ​-​សង្គម; ការ​ងារ​គណ​នេយ្យ ហិរញ្ញ​វត្ថុ លិ​ខិត​ស្នាម និង​បណ្ណ​សារ នៅ​ក្នុង​ស្ថា​ប័ន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​ឃុំ-​សង្កាត់។ ទាំង​នេះ​គឺ​ជា​ការ​ងារ​ដែល​ទាម​ទារ​អ្នក​រដ្ឋ​ការ​មិន​ត្រឹម​តែ​ក្តាប់​ណែ​នាំ​ច្បាស់​លាស់​នូវ​បទ​ប្បញ្ញត្តិ មាន​ជំ​នាញ​ឯក​ទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​មាន​ភាព​អង់​អាច ស្មារតី​ទទួល​ខុស​ត្រូវ ការ​អស់​ពី​ចិត្ត​ពី​ថ្លើម ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន កៀក​ជិត​ការ​ងារ និង​ដោះ​ស្រាយ​បាន​រាល់​ស្ថាន​ភាព​ដែល​កើត​ឡើង​ពី​ភាព​ជាក់​ស្តែង។ ហេតុ​នេះ តម្រូវ​ការ​ខ្ពស់​បំ​ផុត​នៃ​ការ​ពិ​និត្យ​ប្រ​ឡង​វាយ​តម្លៃ គឺ​ត្រូវ​វាយ​តម្លៃ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​តថ​ភាព​ជាក់​ស្តែង៖ ត្រូវ​សមត្ថ​ភាព ត្រូវ​មុខ​ជំ​នាញ និង​ត្រូវ​តាម​តម្រូវ​ការ​នៃ​តំ​ណែង​ការ​ងារ។

លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង
ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែងការណ៍​ក្នុង​ពិធី​បើក។

អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​បាន​សង្កត់​ធ្ងន់៖ ការ​ក្លាយ​ជា​អ្នក​រដ្ឋ​ការ​មិន​ត្រឹម​តែ​ទទួល​បាន​ការ​ចាត់​តាំង​ចូល​ក្នុង​តំ​ណែង​ការ​ងារ​មួយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ទទួល​ខុស​ត្រូវ​នយោ​បាយ ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ងារ ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​បក្ស ចំ​ពោះ​មុខ​ប្រ​ជា​ជន និង​ចំ​ពោះ​មុខ​ស្ថា​ប័ន អង្គ​ភាព។ អ្នក​រដ្ឋ​ការ​ម្នាក់ៗ​ប្រ​សិន​បើ​បាន​ទទួល​ចូល​ធ្វើ​ការ ត្រូវ​តែ​បន្ត​ហ្វឹក​ហាត់ រៀន​សូត្រ រក្សា​គុណ​ធម៌​សីល​ធម៌ លើក​កម្ពស់​សមត្ថ​ភាព​ឯក​ទេស ផ្លាស់​ថ្មីវិធី​សាស្ត្រ​ធ្វើ​ការ​ងារ; និយាយ​ត្រូវ​ដើរ​ទន្ទឹម​នឹង​ធ្វើ ធ្វើ​ការ​ងារ​មាន​លទ្ធ​ផល​ជាក់​ស្តែង រួម​ចំ​ណែក​កសាង​ប្រ​ព័ន្ធ​រដ្ឋ​បាល​បម្រើ​ប្រ​ជា​ជន ជំ​នាញ មាន​សុ​ពល​ភាព និង​ប្រ​សិទ្ធ​ភាព។

បេក្ខ​ជន​ទាំង​ឡាយ​ចូល​រួម​ការ​ពិ​និត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងា​ររដ្ឋការ ឆ្នាំ​២០២៦។

តាម​ព័ត៌​មាន​ពីក្រុម​ប្រឹក្សា​ពិនិត្យ​ប្រ​ឡង​វាយ​តម្លៃ​ទទួល​ចូល​បម្រើ​ការ​ងារ​រដ្ឋ​ការនៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ មាន​បេក្ខ​ជន​ចំ​នួន ១៧ នាក់​ចូល​រួម​ការ​ពិ​និត្យ​ប្រ​ឡង​វាយ​តម្លៃ ដោយ​រូប​ភាព​ប្រ​ឡង​សួរ-ឆ្លើយ​ផ្ទាល់។ ខ្លឹម​សារ​នៃ​ការ​ពិ​និត្យ​ប្រ​ឡង​វាយ​តម្លៃ គឺ​ផ្តោត​សំ​ខាន់​លើ​ការ​ពិ​និត្យ​ចំ​ណេះ​ដឹង​អំពី​លក្ខន្តិកៈ​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម; ច្បាប់​ស្តី​ពី​កម្មាភិ​បាល អ្នក​រដ្ឋ​ការ; អំពី​គោល​ការណ៍ មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​នៃ​តំ​ណែង​ការ​ងារ; មុខ​ងារ​ភារ​កិច្ច អង្គ​ការ​ចាត់​តាំង​នៃ​ស្ថា​ប័ន​បក្ស រដ្ឋ និង​បណ្តា​អង្គ​ការន​យោ​បាយ - សង្គម...

ក្វឹក​ថាយ - សុផន

ចែករំលែកអត្ថបទ