26/05/2026 - 06:44

ពង្រីក​ប្រ​សិទ្ធ​ភាព​គម្រោង ៨ - ផ្តល់​សិទ្ធិ​ដើម្បី​នារី​ជន​ជាតិ​ភាគ​តិច​ធ្វើ​ម្ចាស់​អភិ​វឌ្ឍន៍ 

ឈាន​ចូល​ដំ​ណាក់​កាល​ថ្មី ការ​ផ្សព្វ​ផ្សាយ​គម្រោង ៨ “អនុ​វត្ត​សម​ភាព​យេន​ឌ័រ​និង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​ចំ​ពោះ​នារី និង​កុ​មារ” ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល I (២០២១ - ២០២៥) នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង ការ​ការ​ពារ​សិទ្ធិ​និង​ការ​កែ​លម្អ​ជីវ​ភាព​របស់​នារី​និង​កុមារ​ជន​ជាតិ​ភាគ​តិច។

បង្កើន​ការ​ផ្សព្វ​ផ្សាយ​ក្នុង​សហ​គមន៍ រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ពីតួ​នាទី​របស់​នារី។

ដើម្បី​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង បន្ត​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នៅ​ដំ​ណាក់​កាល​បន្ទាប់ មាន​ទម្រង់​ជាក់​ស្តែង​ជា​ច្រើន​ដូច​ជា​ក្រុម​ផ្សព្វ​ផ្សាយ​សហ​គមន៍ អា​សយ​ដ្ឋាន​គួរ​ជា​ទី​ទុក​ចិត្ត និង​ក្លឹប “អ្នក​ដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ” បាន​ពង្រីក​ប្រ​សិទ្ធ​ភាព បង្ក​បរិ​យា​កាស​សុ​វត្ថិ​ភាព​បន្តិច​ម្តងៗ និង​ឧបត្ថម្ភ​នារី​កៀក​ជិត​ព័ត៌​មាន បំ​ណិន​និង​ឱកាស​អភិ​វឌ្ឍន៍។

លោក​ស្រី ត្រឹង​ធី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ការ​ផ្សព្វ​ផ្សព្វ​គម្រោង ៨ រយៈ​ពេល​កន្លង​បាន​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្នុង​ការ​យល់​ដឹង​និង​សកម្ម​ភាព​ពីសម​ភាព​យេន​ឌ័រ។ ក្នុង​ដំ​ណាក់​កាល​ខាង​មុខ សមា​គម នឹង​បន្ត​ផ្លាស់​ថ្មី​តាម​ទិស​ដៅ​ផ្តល់​សិទ្ធិ​ដល់​នារី ជួយ​ដល់​នារី បំ​ផុត​គឺ​នារី​ជន​ជាតិ​ភាគ​តិច​ឈាន​ឡើង ធ្វើ​ម្ចាស់​ជីវ​ភាព​និង​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម”។

ឈាន​ចូល​ដំ​ណាក់​កាល II (២០២៦ – ២០៣០) សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង កំ​ណត់​ផ្លាស់​ប្តូរ​ខ្លាំង ក្លា​ពី​គំ​និត “ឧបត្ថម្ភ - ទទួល​ផល” មក “ផ្តល់​សិទ្ធិ ធ្វើ​ម្ចាស់”។ ឆ្លង​តាម​រយៈ​នោះ​នារី​មិន​ត្រឹម​តែ​ជា​មុខ​សញ្ញា​ទទួល​គោល​នយោ​បាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​អង្គ​សំ​ខាន់​ក្នុង​ដំ​ណើរ​ការ​អភិ​វឌ្ឍន៍ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​របស់​សហ​គមន៍ និង​សង្គម​ទៀត​ផង។

តាម​ប្រ​សាសន៍​លោក​ស្រី ត្រឹង​ធី​ហាំង ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នឹង​ក្លាយ​ជា​ដំ​ណោះ​ស្រាយ​មួយ​ដ៏​សំ​ខាន់ អនុវត្ត​បច្ចេក​វិទ្យា​នឹង​ជួយ​នារី​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​កៀក​ជិត​ព័ត៌​មាន​រហ័ស រៀន​សូត្រ បាន​ងាយ​ស្រួល​ជាង និង​ពង្រីក​ឱកាស​ផ្តើម​អា​ជីព បង្កើន​ប្រាក់​ចំ​ណូល​ដោយ​ចីរ​ភាព។

តាម​រយៈ​នោះ សមា​គម​ជំ​រុញ​ការ​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំ​ណិន​ឌីជី​ថល ណែ​នាំ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃ​បណ្តាញ​សង្គម និង​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក; ឧបត្ថម្ភ​នារី​ចាប់​ផ្តើម​ធ្វើ​អា​ជីវ​កម្ម​លើ​មូល​ដ្ឋាន​ឌីជី​ថល ផ្សព្វ​ផ្សាយ​ផលិត​ផល​កសិ​កម្ម និង​ផលិត​ផល​សិប្ប​កម្ម​តាម​ប្រ​ព័ន្ធ​អន​ឡាញ។ ទន្ទឹម​នឹង​នោះ សហ​ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ទុន​បុល​អនុគ្រោះ និង​កម្ម​វិធី​កែ​លម្អ​ជីវ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​សិទ្ធិ​និង​លទ្ធ​ភាព​សេដ្ឋ​កិច្ច​ដល់​នារី។

ជា​មួយ​នឹង​មូល​ដ្ឋាន​គ្រឹះ​នៃ​ដំ​ណាក់​កាល I និង​តម្រង់​ទិស​ជាក់​ស្តែង​ក្នុង​ដំ​ណាក់​កាល​ថ្មី គម្រោង ៨ នៅ​ទី​ក្រុង​កឹង​ធើ នឹង​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​ជំ​រុញ​សម​ភាព​យេន​ឌ័រ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ដល់​នារី និង​កុមារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​យ៉ាង​សកម្ម​ដល់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​របស់​ភូមិ​ភាគ៕

   ហុង​ទើ - វិមាន

ចែករំលែកអត្ថបទ