ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/05/2026 - 10:03

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ផ្តល់​យោ​បល់​លើ​បញ្ហា​ទាំង​ឡាយ​ក្នុង​ដែន​សមត្ថ​កិច្ច 

 លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។

 គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង (អង្គុយ​កណ្តាល) ដឹក​នាំ​កិច្ច​ប្រ​ជុំ។

លោក ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង; លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ដឹក​នាំ​កិច្ច​ប្រ​ជុំ។

អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ មាន​លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង; លោក ត្រឹង​វុាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង និង​សមា​ជិក​សមា​ជិកា​ក្នុង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ដើម្បី​ពិ​ភាក្សា​
និងផ្តល់យោបល់លើបញ្ហាទាំងឡាយក្នុងដែនសមត្ថកិច្ច។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​ផ្តល់​យោ​បល់​លើ​របាយ​ការណ៍​ចំ​នួន ២ របស់​គណៈ​កម្មា​ធិការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អំ​ពី​ការ​ស្នើសូម​គោល​ការណ៍​ឱ្យ​កសាង​សេចក្តី​កំ​ណត់​អំ​ពី​ការ​ប្រ​មូល​យក​ទ្រព្យ​សម្បត្តិ​ដោយ​សារ​អំ​ពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ ភាព​អវិជ្ជ​មាន​ដែល​បាន​ប្រ​ទះ​ឃើញ តាម​រយៈ​ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល​របស់​បក្ស និង​អំ​ពី​ការ​ដាក់​ឱ្យ​ប្រើ​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​ប្រតិ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគទី​ក្រុង អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ០៥​-NQ​/TW របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​នីតិ​កាល ១៤ អំពី​ផ្លាស់​ថ្មី លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល​និង​វិន័យ​បក្ស។ គណៈ​អចិន្ត្រៃយ៍​ក៏​បាន​ផ្តល់​យោ​បល់​អំ​ពីរ​បាយ​ការណ៍​របស់​សា​លា​នយោ​បាយ​ទីក្រុង​អំ​ពី​ការ​ស្នើ​សូម​ពិនិត្យ​ផ្ទៀង​ផ្ទាត់ ផ្តល់​យោ​បល់ និង​អនុ​ម័ត​គម្រោង​ផែន​ការ​អភិវឌ្ឍ​សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២៥ - ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥ និង​របាយ​ការណ៍​របស់​កា​រិយា​ល័យ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អំពី​គោល​ការណ៍ ផ្ទេរ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អគារ និង​ដី​ដែល​សេស​សល់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ខេត្ត​ហូវ​យ៉ាង (ចាស់) ខេត្ត​សុក​ត្រាំង (ចាស់) ក្រោយ​ពី​រៀប​ចំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​គ្រប់​គ្រង និង​ដោះ​ស្រាយ។

ទន្ទឹម​នឹង​នោះ ផ្តល់​យោ​បល់​លើ​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង៖ របាយ​ការណ៍​ស្នើ​សូម​យោ​បល់​អំ​ពី​ការ​ដាក់​ឱ្យ​ប្រើ​សេចក្តី​សម្រេច​ចិត្ត​កំ​ណត់​គោល​នយោ​បាយ​ឧបត្ថម្ភ កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​នៅ​ក្នុង​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត មក​បំ​ពេញ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​នៃ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ ចំ​ណុះ​ទី​ក្រុង​កឹង​ធើ ក្រោយ​ពី​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល; របាយ​ការណ៍​ស្នើ​វិនិ​យោគ​គម្រោង​ទប់​ស្កាត់​ទឹក​ជន់​លិច ការ​ស្រុត​បាក់​ដី និង​កែ​លម្អ​ទី​ក្រុង​នៅ​តំ​បន់​មជ្ឈ​មណ្ឌល​ទី​ក្រុង; របាយ​ការណ៍​ស្នើ​យោ​បល់​យល់​ព្រម​ទី​តាំង​ដី គម្រោង​ផែន​ការ​កសាង​ជំ​រុំ​ប៉ូ​លិស​សមុទ្រ​នៅ​ឃុំ​ញើង​មី; របាយ​ការណ៍​ស្នើយោ​បល់​អំពី​ទិស​ដៅ​ផ្លូវ​គម្រោង​វិនិ​យោគ​កសាង​ផ្លូវ​ល្បឿន​លឿន CT.៣៣ (ទី​ក្រុង​ហូជី​មិញ –  តៀង​យ៉ាង – បេន​ត្រែ – ត្រា​វិញ – សុក​ត្រាំង) កំ​ណាត់​ផ្លូវ​ឆ្លង​កាត់​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ក៏​បាន​ពិភាក្សា​និង​ផ្តល់​យោ​បល់​លើ​របាយ​ការណ៍​ដែល​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​លើក​ជូន។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ សមា​ជិក​ទាំង​ឡាយ​ក្នុង​គណៈ​អចិន្ត្រៃយ៍​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​ឯក​ភាព​នូវ​គោល​ការណ៍​ដែល​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍។ សំ​ណូម​ពរ​ស្ថា​ប័ន​រៀប​ចំ​ពង្រាង ធ្វើ​សេនា​ធិការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់ ត្រៀម​បម្រុង​ឱ្យ​បាន​ហ្មត់​ចត់ ធា​នា​សេចក្តី​សម្រេច​ចិត្ត គម្រោង ផែន​ការ និង​សេចក្តី​កំ​ណត់​ពេល​ដាក់​ឱ្យ​ប្រើ​ត្រឹម​ត្រូវ​តាម​សេចក្តី​កំ​ណត់ និង​មាន​លទ្ធ​ភាព​ក្នុង​ការ​អនុវត្ត​បាន។ គប្បី​ច្បាម​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង លើក​ទី១ អា​ណត្តិ​កាល ២០២៥ - ២០៣០ និង​តម្រូវ​ការ​អភិវឌ្ឍ​របស់​ទី​ក្រុង ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​នូវ​បញ្ហា​ជាក់​ស្តែង ដែល​បាន​លើក​ឡើង​ដើម្បី​ធ្វើ​សេចក្តី​ពង្រាង។ ប្រ​គល់​ឱ្យ​គណៈ​កម្មា​ធិការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស សា​លា​នយោ​បាយ​ទី​ក្រុង កា​រិយា​ល័យ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ចង្អុល​ការ​អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​ទទួល​យក​យោ​បល់​របស់​អ្នក​តំ​ណាង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ ដើម្បី​សម្រេច​រួច​រាល់​ពង្រាង​សេចក្តី​សម្រេច​ចិត្ត គម្រោង ផែន​ការ សេច​ក្តី​កំ​ណត់​មុន​ពេល​លើក​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ចុះ​ហត្ថ​លេខា​ដាក់​ឱ្យ​ប្រើ...៕

                                     អាញយុង - វិមាន

 

ចែករំលែកអត្ថបទ