សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ ដើម្បីត្រៀមលក្ខណៈបានល្អសម្រាប់សម័យប្រឡង នៅតាមសាលាវិទ្យាល័យលើភូមិឋានទីក្រុងកឹងធើ កំពុងផ្សព្វផ្សាយនូវដំណោះស្រាយជាច្រើនក្នុងការរំលឹកមេរៀននិងចាត់តាំងប្រឡងសាកល្បងដល់សិស្សថ្នាក់ទី១២ ដើម្បីជួយសិស្សបានស៊ាំនឹងទម្រង់រូបវិញ្ញាសា លក្ខន្តកៈនិងបំណិនធ្វើមេរៀនមុនសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦។
តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំ២០២៦ នៅទីក្រុងកឹងធើ តាមការគ្រោងទុកនឹងមានបេក្ខសិស្សប្រឡងជាង៣៣.៧០០នាក់(ក្នុងនោះ មានបេក្ខសិស្សប្រព័ន្ធអប់រំចំណេះទូទៅចំនួន២៩.៧៧១នាក់ មានបេក្ខសិស្សប្រព័ន្ធអប់រំជាប្រចាំចំនួន២.៩៥៦នាក់ ក្រៅពីនោះ គឺបេក្ខសិស្សស្វ័យរិន) បានចុះឈ្មោះប្រឡង។ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ នឹងចាត់តាំងក្រុមប្រឹក្សាប្រឡងចំនួន១ ដោយមានមណ្ឌលប្រឡងចំនួន៨០ មានបន្ទប់ប្រឡងជាង១.៤៤០បន្ទប់ កេណ្ឌកម្លាំងអនុរក្ស កម្មាភិបាលគ្រប់គ្រង កងកម្លាំងនគរបាលសុខាភិបាលរួមទាំងបុគ្គលិកបម្រើការប្រឡងជាង៤.០០០នាក់។ បច្ចុប្បន្ន សាលាវិទ្យាល័យទាំងអនិងកំពុងប្រមូលផ្តុំរំលឹកមេរៀន ដើម្បីធានាសម្រេចបានលទ្ធផលខ្ពស់នៅក្នុងសម័យប្រឡងសស់ បានញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ នាពេលខាងមុខ។
ជាច្រើនឆ្នាំមកនេះ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង មានអត្រាសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅជាប់១០០%។ ដើម្បីរក្សាបានលទ្ធផលនេះ សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦ សាលាក៏បានកសាងផែនការរំលឹកមេរៀនដល់សិស្សថ្នាក់ទី១២ តាំងពីត្រីមាសទី២មក។ តាមប្រសាសន៍លោកគ្រូ ឌាំងថាញវ៉ូវ ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សាលាក៏បានបែងចែកការរំលឹកមេរៀនប្រឡងជា២ដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ ចាប់ពីដើមត្រីមាសទី២ បានគ្រូបង្រៀនគួបបញ្ចូលរំលឹកមេរៀនក្នុងម៉ោងបង្រៀនជាផ្លូវការ និងម៉ោងសិក្សានាពេលរសៀល។ ដូច្នេះ បញ្ចប់ទាំងកម្មវិធីសិក្សាថ្នាក់ទី១២និងសម្រេចរួចរាល់ការរំលឹកមេរៀននូវចំណុចសំខាន់ៗ។ មកទល់ពេលនេះ សាលាកំពុងផ្សព្វផ្សាយដំណាក់កាលទី២ គឺផ្តុំកម្លាំងរំលឹកមេរៀនប្រឡងតាមក្រុមចុះឈ្មោះ ដោះស្រាយវិញ្ញាសាប្រឡងចម្រុះនិងចាត់តាំងការប្រឡងសាកល្បងដូចនឹងសម័យប្រឡងជាផ្លូវការ។ លោកគ្រូ ថាញវ៉ូវ ឱ្យដឹង៖"ក្រោយពីការប្រឡងសាកល្បង បច្ចុប្បន្ន គ្រូបង្រៀនតាមមុខវិញ្ញាសានីមួយៗកំពុងជំរុញល្បឿនដំណើរការរំលឹកមេរៀនប្រឡង ព្រមទាំងបន្តឹងនិងលើកទឹកចិត្តសិស្សខំប្រឹងសិក្សា ពិសេសគឺផ្តោតលើការដោះស្រាយវិញ្ញាសាប្រឡង។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំនេះ សាលាមានសិស្សចុះឈ្មោះប្រឡង២០៣នាក់ ក្រៅពីវិញ្ញាសាចាប់បង្ខំចំនួន២ គឺវិញ្ញាសាគណិតវិទ្យានិងអក្សរសាស្ត្រ នៅមាន៩វិញ្ញាសាទៀត សុទ្ធតែមានសិស្សចុះឈ្មោះប្រឡង ក្នុងនោះ វិញ្ញាសាប្រវត្តិវិទ្យាមានសិស្សចុះឈ្មោះច្រើនបំផុត គឺ១២០នាក់"។

អ្នកគ្រូនៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង កំពុងណែនាំសិស្សរំលឹកមេរៀន។
ចំពោះសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ គឺជាសាលាបណ្តុះបណ្តាលសមណសិស្សមកពីបណ្តាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរមកសិក្សាជាច្រើនឆ្នាំមក អត្រាបេក្ខសមណសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅជាប់១០០%។ លោកគ្រូថាច់រឹទ្ធ ចាងហ្វាងរងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖"សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦ សាលាមានសមណសិស្សចុះឈ្មោះប្រឡង២៧អង្គ ហើយសមណសិស្សទាំងអស់បានចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ក្រោយពីការប្រឡងសាកល្បង សាលាក៏បានប្រជុំបណ្តាក្រុមមុខវិញ្ញាសា ដើម្បីជ្រើសរើសវិធីសាស្ត្ររំលឹកមេរៀន ផ្តោតលើការដោះស្រាយវិញ្ញាសានិងលើកទឹកចិត្តសមណសិស្ស ត្រូវខំប្រឹងសិក្សាដើម្បីធានាគុណភាពល្អប្រសើរសម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅនាពេលខាងមុខ"។
.gif)
សមណសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ កំពុងរំលឹកមេរៀន។
ទន្ទឹមនឹងការចាត់តាំងរំលឹកមេរៀននៅតាមសាលាវិទ្យាល័យ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ក៏បានផ្សព្វផ្សាយណែនាំតាមប្រព័ន្ធអនឡាញ គួបផ្សំនឹងផ្សព្វផ្សាយដោយផ្ទាល់ជាច្រើនលើក ដើម្បីផ្សព្វផ្សាយពីលក្ខន្តិកៈ របៀបចុះឈ្មោះប្រឡងនិងការពិនិត្យទទួលស្គាល់បញ្ចប់ការសិក្សាមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦ សម្រាប់សិស្សថ្នាក់ទី១២។ តាមសេចក្តីកំណត់ ដើម្បីបានពិនិត្យទទួលស្គាល់បញ្ចប់ការសិក្សាមធ្យមសិក្សាចំណេះទូទៅ បេក្ខសិស្សត្រូវចុះឈ្មោះប្រឡងវិញ្ញាសាចាប់បង្ខំចំនួន២ គឺវិញ្ញាសាអក្សរសាស្ត្រនិងគណិតវិទ្យា ព្រមទាំងជ្រើសរើសតិចបំផុត២វិញ្ញាសាសម្រាប់វិញ្ញាសាស្វ័យជ្រើសរើស។
មុននេះ នៅថ្ងៃទី១១និងថ្ងៃទី១២ ខែឧសភា ផ្នែកអប់រំក៏បានចាត់តាំងការប្រឡងសាកល្បង ជួយឱ្យសិស្សបានស៊ាំនឹងដំណើរការចាត់តាំងសម័យប្រឡង លំដាប់លំដោយនៃវិញ្ញាសាប្រឡង រយៈពេលធ្វើមេរៀន រូបភាពប្រឡងនិងសេចក្តីកំណត់ដែលពាក់ព័ន្ធ។ តាមរយៈនោះ ជួយដល់បណ្តាអង្គភាពពិនិត្យ វាយតម្លៃការងាររំលឹកមេរៀនប្រឡងនិងគុណភាពសិស្ស ដើម្បីកែសម្រួលទាន់ពេលសម្រាប់ដំណាក់កាលបន្តបន្ទាប់ ធ្វើឱ្យសុក្រឹត្យនៅរាល់វគ្គចាត់តាំង មុនពេលប្រព្រឹត្តឡើងសម័យប្រឡងជាផ្លូវការ។
ប្អូនថាច់ធីតឿងវី សិស្សថ្នាក់ទី១២A១ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ចែករំលែក៖"ការប្រឡងសាកល្បងកន្លងហើយ ជួយឱ្យខ្ញុំទទួលបានបទពិសោធន៍នៃការប្រឡងដ៏សំខាន់មួយ ផ្តើមពីនោះ មានស្មារតីនឹងនរជឿជាក់ជាង។ នេះគឺឱកាសជួយឱ្យខ្ញុំបានស៊ាំនឹងទម្រង់វិញ្ញាសាប្រឡង ពិនិត្យឡើងវិញនូវចំណុចខ្វះចន្លោះនៃចំណេះដឹងដែលត្រូវបំពេញបន្ថែមនិងកសាងផែនការរំលឹកមេរៀនឱ្យបានល្អប្រសើរ។ ក្រៅពី២វិញ្ញាសាសំខាន់ ប្អូនជ្រើសវិញ្ញាសារូបវិទ្យានិងប្រវត្តិវិទ្យា ដូច្នេះ ចំពោះមុខត្រូវខិតខំប្រឹងប្រែងរំលឹកមេរៀននិងយកចិត្តទុកដាក់ដោះស្រាយវិញ្ញាសាប្រឡង រំពឹងថានឹងសម្រេចបានពិន្ទុខ្ពស់ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ នាពេលខាងមុខ"។
| តាមប្រសាសន៍លោក ង្វៀងវ៉ាន់ខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ នេះជាឆ្នាំដំបូងដែលចាត់តាំងការប្រឡង បន្ទាប់ពីខេត្ត ក្រុងចំនួន៣បានរួមបញ្ចូល ដូច្នេះ ចំនួនមណ្ឌលប្រឡងនិងបេក្ខសិស្សបានកើនឡើង។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ មានអត្ថន័យសំខាន់ពិសេស ទាមទារមានការត្រៀមលក្ខណៈហ្មត់ចត់ សហការព្រមៗគ្នានិងមានស្មារតីទទួលខុសត្រូវខ្ពស់។ មន្ទីរអប់រំនិងបណ្តុះបណ្តាល រួមជាមួយអង្គភាពពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់ធានាផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសឱ្យមានភាពរលូន បង្កើនការថែទាំសុខភាពសម្រាប់កម្មាភិបាលនិងបេក្ខសិស្ស បង្កើនការពិគ្រោះយោបល់ចិត្តសាស្ត្រ ជំនួយកម្លាំងរដូវប្រឡង បំផុតគឺនៅបណ្តាតំបន់ដែលនៅជួបការលំបាក។ល។សំដៅឆ្ពោះទៅរកការប្រឡងប្រកបដោយសុវត្ថិភាពម៉ឺងម៉ាត់ ត្រឹមត្រូវតាមលក្ខន្តិកៈនិងបង្កលក្ខណៈងាយស្រួល ដើម្បីបេក្ខសិស្សប្រឡងសម្រេចបានលទ្ធផលល្អប្រសើរ៕ |
យ្វីអាញ-មុនី